អត្ថបទស្រាវជ្រាវ (scholar)

ទីនេះ​​​គឺភូមិភាគស្វយ័ត Xinjiang ប្រទេស​ចិន​ក្នុង​រដូវ​ផ្ការីក

ទឹកកកដែលស្ថិត​នៅ​ភ្នំ Kuerdening នៃស្រុក Gongliu ក្នុងជ្រលងទន្លេ Ili នៃភូមភាគស្វយ័ត Xinjiang បានប្រេះឆា  ព្រិល​ទឹកកកបានចាប់ផ្តើមរលាយ ហើយអ័ព្ទបានពេញជ្រលងភ្នំ ដែលបង្ហាញពីសារនៃ​រដូវ​ផ្ការីក ។ ទន្លេ Gilgrandដែលមាន​ប្រវែងជាង ១០០គីឡូម៉ែត្រ ​ហូរឡើង ​ព្រិលបាន​រលាយ ហើយបាន​បង្កើតជាផ្សិតព្រិល គួរឱ្យស្រឡាញ់នៅលើផ្ទាំងថ្មនៅលើផ្ទៃទន្លេ ដែល​គួរឱ្យចាប់អារម្មណ៍។

នៅតំបន់ភ្នំភាគខាងត្បូងនៅ​​ Manas តំបន់ស្វយ័ត Changji  ភូមភាគស្វយ័ត Xinjiang សីតុណ្ហភាព​បានក្តៅឡើង ភាពខុសគ្នានៃសីតុណ្ហភាពរវាងថ្ងៃ​ និងពេលយប់បានកើនឡើងហើយចំហាយ ទឹកដែលហួតដោយព្រិលរលាយ​បាន​​បង្កើតក្លាយ ជាទេសភាពដ៏ស្រស់ស្អាតនៅលើដើមតាត្រៅនៃភ្នំTianshan  ព្រៃទាំងមូលមានវាយនភាពដូចជាស៊ីឡាដូន (celadon)ធ្វើឱ្យភ្នំនិងវាលក៏ក្លាយទៅជាផ្ទាំងគំនូរ ដ៏ធំ​ដែលបង្ហាញពីភាពអស្ចារ្យ ​និងភាពធំធេងនៃធម្មជាតិ ។

​ ​ភាគខាងជើងនៅ Xinjiang នៅតែមានព្រិលទឹកកក ប៉ុន្តែភាគខាងត្បូងនៅ ​Xinjiang បាន​ពោរពេញដោយភាពរឹងមាំ និងភាពរស់រវើក ។នៅតំបន់បម្រុងធម្មជាតិភ្នំ Altunនៅ Bayinguoleng ​ភូមភាគស្វយ័ត Xinjiang ​ព្រិលទឹកកកនៅលើបឹង Archik បានរលាយលើកដំបូងហើយស្រទាប់ទឹកកកបានបែក ។ ទឹកកកស្តើងនៃបឹងខ្សាច់ ដែលស្ថិត​នៅតំបន់វាលខ្សាច់ Kumkuri បានរលាយបាត់ដែលឆ្លុះបញ្ចាំងពីទេសភាព​បញ្ចូល ​ភ្នំខ្សាច់មាស​និងផ្ទៃមេឃពណ៌ខៀវ​ ។ ក្រុមសត្វលាព្រៃទីបេលបរត់​ដោយសេរីដែល បង្ហាញពីទិដ្ឋភាពដ៏រស់រវើកគ្រប់ទីកន្លែង។

នៅ​វាលខ្សាច់នៃបឹង Goddess Lake ដែលស្ថិតនៅ​ចំណុចប្រសព្វនៃវាលខ្សាច់Taklimakan ​និងទន្លេTarim សត្វបក្សីដែលធ្វើចំណាកស្រុករាប់មិន អស់ត្រឡប់មកវិញ​និងលេងនៅលើបឹងដែលបង្កើត ជាទេសភាពដ៏ស្រស់ត្រកាល​ ។ បន្ទាប់ពីការផ្តល់ទឹកអេកូឡូស៊ី២២ ឆ្នាំជាប់ៗគ្នាបរិស្ថានអេកូឡូស៊ីនៅទីនេះ ត្រូវបានស្តារឡើងវិញប្រកបដោយប្រសិទ្ធភាព។

វាលស្មៅ Hemu ​​នៅដើមរដូវផ្ការីកនៅតែជាពិភព​ព្រិលទឹកកក ដែលប្រកបដោយបរិសុទ្ធ​និងស្ងាត់ ។ព្រិលនិងផ្កាទឹកកក(rime)នៅ​​លើមែកស្រល់ទល់នឹងភ្នំដែល គ្របដណ្តប់ដោយព្រិលពណ៌ប្រាក់នៅជុំវិញ ផ្ទះ​ឈើនៅរាយប៉ាយ ហើយផ្សែង​ហុយ​ចេញ​ពី​ការ​ធ្វើ​ម្ហូប​ក្នុង​ភូមិ ​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ថា ​ដើរ​ចូល​ក្នុង​សុបិន​និទាន ។

បឹងSailimu ស្ថិតនៅក្នុងខេត្តBortala Mongolian នៅXinjiang គឺជាបឹងភ្នំខ្ពស់បំផុត​​និង​ធំមានទំហំបំផុតនៅក្នុងXinjiang ដោយសារបឹងនេះ​ជាកន្លែងចុង ក្រោយដែលក្តៅ​និងសើមបានឆ្លងកាត់ ដូច្នេះ បឹងនេះ​ក៏ត្រូវ​គេហៅថា ជាទឹកភ្នែកចុងក្រោយនៃមហាសមុទ្រ Atlantic ។ទឹកនៅបឹងនេះ​បរិសុទ្ធណាស់ហើយទឹកកក ដែលបង្កើតបានជាគ្រីស្តាល់ដែលត្រូវបានគេហៅថា Blue Ice នៃបឹង Sailimu ​។

ក្នុង​រយៈពេល​ពីរ​ថ្ងៃ​កន្លង​ទៅ​នេះ ភ្នំ ​Kunlun ដែល​គេ​ស្គាល់​ថា ​ជា​បុព្វបុរស​នៃ​ភ្នំ​ទាំង​អស់បាន​ធ្លាក់​ចុះ​ព្រិលនៅ​​​​រដូវ​ផ្ការីក ។បន្ទាប់​ពី​ព្រិល​បាន​ស្រឡះ ភ្នំ Kunlun ​មាន​ភាព​អស្ចារ្យ ។រដូវ​ទាំង​បួន​គឺ​​រដូវរងានិងសម្លៀកបំពាក់​ពណ៌ ​ប្រាក់​គ្រប​ដណ្តប់ភ្នំរំកិល​ជា​បន្តបន្ទាប់ មើលទៅ​អស្ចារ្យ​ណាស់ ៕

To Top