ប៉េកាំង៖ បេសកជនចិន បានអំពាវនាវឱ្យភាគី ជម្លោះអ៊ុយក្រែន ធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន និងធ្វើការរួមគ្នា ដោយមានជំនួយពីទីភ្នាក់ងារ ថាមពលបរមាណូ អន្តរជាតិ (IAEA) ដើម្បីធានាសុវត្ថិភាព នៃកន្លែងនុយក្លេអ៊ែរ ដែលពាក់ព័ន្ធ នៅក្នុងប្រទេសអ៊ុយក្រែន។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ប្រទេសចិន យកចិត្តទុកដាក់យ៉ាងខ្លាំង...
សេអ៊ូល៖ អគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹងនៅព្រឹកថ្ងៃសៅរ៍នេះថា កូរ៉េខាងជើង បានបាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណ ដែលសន្មតថាជាមីស៊ីលផ្លោង ចូលទៅក្នុងដែនទឹកភាគខាងកើតរបស់ខ្លួន។ ប្រភពពី JCS បានឲ្យដឹងថា ខ្លួនបានរកឃើញមីស៊ីលផ្លោង ដែលសង្ស័យថា បានបាញ់ចេញពីតំបន់ Sunan ក្នុងទីក្រុងព្យុងយ៉ាង នៅម៉ោងប្រហែល ៨ និង៤០ នាទីព្រឹក នេះបើយោងតាមការចុះផ្សាយ...
ភ្នំពេញ៖ កម្ពុជា បានបញ្ជាក់ប្រាប់ពីហេតុផល ដល់មិត្តចិន ជុំវិញករណីរាជរដ្ឋាភិបាលកម្ពុជា សម្រេចចិត្តចូលរួមជាប្រទេសសហស្ថាបនិក នៃសេចក្តីសម្រេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់របស់ មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍ នៅក្នុងប្រទេសអ៊ុយក្រែន ។ ការបញ្ជាក់ប្រាប់ពីហេតុផលនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោកស្រី យ៉ាង យ៉ាន់យី...
បរទេស៖ ប្រទេសរុស្ស៊ីបានលុបចោលការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Soyuz-2.1b របស់ខ្លួននៅថ្ងៃសុក្រនេះ បន្ទាប់ពីក្រុមហ៊ុន OneWeb ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ ដែលជាម្ចាស់នៃបន្ទុក គឺបានបដិសេធមិនផ្តល់ការធានាផ្នែកច្បាប់បន្ថែមដោយថា ផ្កាយរណបរបស់ខ្លួននឹងមិនត្រូវបានប្រើសម្រាប់គោលបំណងយោធានោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ការលុបចោលនេះមិនមានការភ្ញាក់ផ្អើលទេ ដោយសារតែ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន OneWeb បានប្រកាសនៅលើគណនី...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំពីការចាត់វិធានការ ចំពោះមន្ត្រីរាជការក្រសួងមហាផ្ទៃ ដែលមានវិសមិតភាព ក្នុងការបំពេញ មុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈជាមេធាវី ។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានឱ្យដឹងថា កន្លងមក ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែ ស្តីពីវិសមិតភាព ក្នុងការបំពេញមុខងារសាធារណៈ និង ការប្រកបវិជ្ជាជីវៈជាមេធាវី របស់មន្ត្រីរាជការ...
បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា “អ្នកស្ម័គ្រចិត្ត” មកពីបរទេសប្រហែល ១៦ ០០០នាក់ កំពុងធ្វើដំណើរទៅកាន់អ៊ុយក្រែន ដើម្បីប្រយុទ្ធ ប្រឆាំង នឹងប្រទេសរុស្ស៊ី ។ លោកបានបន្ថែមថា ពួកសកម្មប្រយុទ្ធកំពុងមក ខណៈដែលប្រទេសនេះ បន្តទទួលបានជំនួយយោធា យ៉ាងច្រើនពីបរទេស...
ភ្នំពេញ ៖ លោក Joo-Ok Lee ប្រធានកម្មវិធីតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិក នៃគណៈកម្មការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក បានសរសើរចំពោះវឌ្ឍនភាព និងរីកចម្រើនរបស់កម្ពុជា ទោះស្ថិតក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣ មីនា លោក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ២១ ប្រវែងសរុប ៦៣,៦គីឡូម៉ែត្រ (ក្រុងតាខ្មៅ-ជ្រៃធំ ព្រំដែនកម្ពុជា-វៀតណាម) នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ ។ សូមជម្រាបជូនថា ផ្លូវជាតិលេខ២១ មានប្រវែងសរុប ៦៣,៦គីឡូម៉ែត្រ ពីក្រុងតាខ្មៅដល់ជ្រៃធំ...
បរទេស៖ ការមិនទទួលស្គាល់អ៊ុយក្រែន និង ប្រទេស ហ្សកហ្ស៊ី ឱ្យចូលទៅក្នុងអង្គការណាតូ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ , នេះបើតាមអធិការបតីអាល្លឺម៉ង់ គឺលោក Olaf Scholz បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ ZDF កាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើអត្ថាធិប្បាយអំពីជម្លោះបច្ចុប្បន្នរវាងទីក្រុងគៀវ និងរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្កោលទោសការលើកឡើង “ក្លែងក្លាយ” និង “គួរឱ្យស្អប់ខ្ពើម” ដែលថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានស្នើឱ្យរុស្ស៊ីពន្យារពេលការលុកលុយទៅលើអ៊ុយក្រែនរហូតដល់ក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ 2022 បានបញ្ចប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ លោក Wang...