បរទេស៖ សភារបស់សហរដ្ឋអាមេរិក បានអនុម័តច្បាប់ផ្តល់មូលនិធិថ្មី របស់រដ្ឋាភិបាលកាលពីថ្ងៃពុធ ដែលរួមបញ្ចូល កញ្ចប់ជំនួយចំនួន ១៣,៦ ពាន់លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន ចំពេលមានជម្លោះយោធា ជាមួយប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា មូលនិធិនេះនឹងត្រូវប្រើប្រាស់ដើម្បីផ្តល់ជំនួយមនុស្សធម៌ និងសេដ្ឋកិច្ចដល់រដ្ឋាភិបាល ទីក្រុងគៀវ ក៏ដូចជាសម្រាប់ការបង្កើន សមត្ថភាពការពារ...
ភ្នំពេញ ៖ អង្គការចលនា ដើម្បីសុខភាពកម្ពុជា (CMH) បានឲ្យដឹងថា ការដំឡើងពន្ធលើផលិតផល មានហានិភ័យខ្ពស់ ដល់សុខភាព ដូចជា ផលិតផលថ្នាំជក់ ជារឿងល្អបំផុត ព្រោះវានឹងធ្វើឲ្យកម្ពុជា ទទួលបានអត្ថប្រយោជន៍ យ៉ាងក្រាស់ក្រែល។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CMH នាថ្ងៃទី១០ មីនា នេះ បានបញ្ជាក់ថា ការដំឡើងពន្ធផលិតផល...
ភ្នំពេញ ៖ ដើម្បីសម្រួល ដល់ការងារ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដែលកំពុងវាយលុក ក្នុងប្រទេសកម្ពុជា តាមរយៈក្រសួងសុខាភិបាល សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់រថយន្តដឹកវ៉ាក់សាំង ២០គ្រឿង ដល់មន្ទីសុខាភិបាល ចំនួន១៣ ។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាលនិង...
ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២៖ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ប្រកាសគំនិតផ្តួចផ្តើមចុងក្រោយបំផុតរបស់ខ្លួនសំដៅជួយដល់បរិស្ថាន តាមរយៈការផ្លាស់ប្តូរសំបកដបស្ព្រៃ ពីពណ៌បៃតងទៅជាដបថ្លាវិញក្នុងគោលបំណងជួយសម្រួល និងជម្រុញដល់ការកែច្នៃសំបកវេចខ្ចប់ផលិតផលស្ព្រៃឡើងវិញ។ ការផ្លាស់ប្តូរនេះ ជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនស្របតាមចក្ខុវិស័យពិភពលោកគ្មានសំរាម (World Without Waste) សំដៅជួយប្រមូល និងកែច្នៃឡើងវិញនូវរាល់សំបកវេចខ្ចប់ប្រភេទដបប្លាស្ទិក ឬកំប៉ុងទាំងអស់ដែលក្រុមហ៊ុនបានលក់នៅលើទីផ្សារនៅត្រឹមឆ្នាំ២០៣០។ ការផ្លាស់ប្តូរសំបកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លានេះ នឹងធ្វើឱ្យសំបកដបប្លាស្ទិកកាន់តែមានភាពងាយស្រួលខ្លាំងក្នុងការកែច្នៃឡើងវិញ។ បើទោះជាតាមលក្ខណៈបច្ចេកទេសសំបកដបប្លាស្ទិកពណ៌បៃតងអាចកែច្នៃឡើងវិញបានក៏ដោយ...
ភ្នំពេញ៖ គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារខ្ពស់ៗចំនួន ១ ៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥ អគារ ខណៈក្នុងឆ្នាំ ២០២១កន្លងទៅ ទទួលបានគម្រោងសាងសង់ថ្មីៗ ពីវិស័យឯកជន ចំនួន ១ ០៥០គម្រោង...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាដល់សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវការពារសន្ដិសុខ ឲ្យបានសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ ដើម្បីបង្ហាញឲ្យអន្ដរជាតិ ឃើញពីភាពរីកចម្រើន និងចាស់ទុំខាង នយោបាយរបស់កម្ពុជា ។ ក្នុងពិធីបិទសន្និបាទបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង...
ភ្នំពេញ៖ លោក អាន សុខខឿន តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា អាមេរិក ពូកែទូន្មានគេនេះ បាននិងកំពុងជួបប្រទះជាច្រើនឆ្នាំមកហើយ នូវបញ្ហាប្រឈមជាប្រព័ន្ធ ក្នុងផ្នែកសិទ្ធិមនុស្ស រួមទាំង ស្តង់ដារពីរ និងការលាក់ពុតត្បុត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ។ ក្នុងបទអន្ដរាគមន៍ ក្នុងសិទ្ធិឆ្លើយតបទៅកាន់គណៈប្រតិភូអាមេរិក នាសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅក្នុងកិច្ចពិភាក្សាទូទៅ...
បរទេស ៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃពុធ បានច្រានចោល ក្នុងការបញ្ជូនយន្តហោះចម្បាំងទៅឱ្យរដ្ឋាភិបាលទីក្រុងគៀវ ក្នុងរយៈពេលជាច្រើនម៉ោង ទៅកាន់សំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky សម្រាប់ការគាំទ្រពីប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្ត ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២...
ប៉េកាំង ៖ អ្នកនាំពាក្យចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក រិះគន់ជំហររបស់ចិន ចំពោះអ៊ុយក្រែន ក្នុងការ “ស្វែងរកកន្លែង សម្រាប់ផែនការ នៃការគាបសង្កត់ចិន និងរុស្ស៊ី ក្នុងពេលដំណាលគ្នា”។ អ្នកនាំពាក្យក្រសួង ការបរទេសចិនលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់ ជាការឆ្លើយតបទៅនឹងរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយថា អត្ថបទរបស់កាសែត New...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីលោក Sergey Lavrov និងសមភាគីរដ្ឋមន្ត្រី ក្រសួងការបរទេសអ៊ុយក្រែនលោក Dmytro Kuleba ត្រូវបានគេដឹងថា ធ្វើដំណើរមកដល់ប្រទេសតួកគី ហើយមុនជំនួបគ្នា ជាបន្ទាន់មួយរវាងគ្នា។ ក្រសួងការបរទេសរុស្សី បានអះអាងថាលោក Sergey Lavrov បានធ្វើដំណើរចាកចេញ ពីប្រទេសរុស្សីកាលពីថ្ងៃពុធដើម្បីទៅដល់ ទីក្រុងអង់ការ៉ាហើយ ជំនួបគ្នាបានធ្វើឡើង កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅសណ្ឋាគារ...