ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា រយៈពេល ៤ខែ ឆ្នាំ២០២២នេះ ផ្នែកពន្ធដារ ប្រមូលពន្ធសម្រេចបាន៥០% នៃផែនការប្រចាំឆ្នាំ។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២...
ភ្នំពេញ ថ្ងៃទី 27 មេសា 2022 – ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខនៅកម្ពុជា បានប្រកាសចូលរួម វិភាគទានសប្បុរសធម៌ 200,000 ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី 159 ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម 8 ឧសភា ឆ្នាំ 2022។...
កំពង់ស្ពឺ ៖ ក្នុងសម្លៀកបំពាក់រ៉ូបដ៏ស្រស់ស្អាត ពណ៌ក្រហមលាយផ្ទៃខ្មៅបែបទាន់សម័យ ដ៏សាកសម អមជាមួយនឹងការតុបតែងមុខមាត់យ៉ាងស្រស់សោភា អ្នកឈ្នះរង្វាន់របស់យើងមកពីខេត្តកំពង់ស្ពឺ បានផ្លាស់ប្តូរសំណាងរបស់គាត់មួយប៉ប្រិចភ្នែក។ លើសពីភាពស្រស់ស្អាតដែលមានស្រាប់ នៅលើរាងកាយរបស់គាត់ អ្នកស្រីក៏ទទួលបានអារម្មណ៍យ៉ាងពិសេស ដែលអ្នកស្រីមិនធ្លាប់ទទួលបានពីមុនមកដោយក្រុមការងារបានរៀបចំជូនអ្នកស្រីទៅទិញសម្លៀកបំពាក់ថ្មី និងធ្វើការផាត់មុខ ធ្វើសក់យ៉ាងស្រស់សោភា។ កាន់តែពិសេសជាងនេះទៅទៀតអ្នកស្រី ស៊ុំ សំបូរ ត្រូវបានលោកឧកញ៉ា ខេមរៈ សិរីមន្ត ដែលជាទូតសុឆន្ទៈ របស់...
ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងជួបក្រុមសិស្សជាប់និទ្ទេសAចំនួន១៧៥៣នាក់ ក្រោយអាក់ខានជួបនាពេលកន្លងមក ដោយសារការផ្ទុះនូវជំងឺកូវីដប្រភេទថ្មីអូមីក្រុង។ តាមគម្រោងសម្តេចតេជោ នាពេលកន្លងមក បានប្រកាសជួបសិស្សនិទ្ទេសAទាំងជិត២ពាន់នាក់ នៅថ្ងៃទី២៨ ខែកុម្ភៈ ។ សូមរំលឹកថា សម្រាប់ឆ្នាំ២០២១ បេក្ខជនប្រឡងជាប់មានចំនួន ៧២...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កម្ពុជាមិនទាន់មានលទ្ធភាពបញ្ចប់សង្គ្រាមកូវីដ-១៩ នៅឡើយទាំងស្រុងនោះទេ ព្រោះមិនទាន់មានប្រទេសណាមួយដែលគ្មានការឆ្លងជំងឺកូវីដ-១៩។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ បានមានប្រសាសន៍ថា ទោះបីកាតព្វកិច្ចពាក់ម៉ាស់ត្រូវបានលើកលែង...
ភ្នំពេញ ៖ ខណៈកម្ពុជាបានសម្រេចជោគជ័យក្នុងការប្រយុទ្ធប្រឆាំងលើវិបត្តិកូវីដ ដោយមិនមានអ្នកឆ្លងច្រើនទៀត និងលើកលែងកាតព្វកិច្ចពាក់នោះដោយសារតែវិស័យសុខាភិបាលជាអ្នកនាំមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា អ្នកប្រមាថកម្ពុជាលើវិស័យសុខាភិបាលថាមានភាពអន់ខ្សោយនាពេលកន្លងមកនោះ គួរកែតម្រូវឡើងវិញ ។ សម្តេចបានបន្តរំលឹក កាលពីប្រមាណជា១ឆ្នាំមុនថា កម្ពុជាបាននៅជិតជ្រោះមរណៈ ប៉ុន្តែបច្ចុប្បន្នកម្ពុជាបានងាកចេញពីជ្រោះមរណៈហើយ ដូច្នេះមិនត្រូវទៅក្បែរជ្រោះមរណៈទៀតទេ។ ជាមួយគ្នានេះ សម្តេចតេជោក៏បានលើកឡើងពីវិស័យឯកជនផងដែរ ដែលបានចូលរួមចំណែក យ៉ាងធំធេងក្នុងការចូលរួមប្រយុទ្ធប្រឆាំងកូវីដ...
កំពង់ចាម ៖ ក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះ បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី ៥ ឆ្នាំ ២០២២ នៅស្នាក់ការគណបក្សប្រជាជនស្រុកជើងព្រៃ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២២នេះ ប្រធានគណៈបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ដើម្បីឈ្នះសម្លេងឆ្នោត ក្រុមប្រឹក្សាឃុំ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កម្ពុជាអត់មានការរើសអើងខាងនយោបាយសម្រាប់ការចាក់វ៉ាក់សាំងកូវីដ១៩នោះទេ អ្នកណាក៏ចាក់បានដែរ ឲ្យតែរស់នៅលើទឹកដីកម្ពុជា ។ នេះជាហើយជាចំណែកជោគជ័យភាពស៊ាំក្នុងសហគមន៍៕
បរទេស ៖ គណបក្សការងាររបស់ប្រទេស អូស្ត្រាលី បានដាក់ចេញនូវផែនការ ដំឡើងការចំណាយ ផ្នែកសន្តិសុខ នៅប៉ាស៊ីហ្វិក និងលះបង់ធនធាន ដើម្បីបណ្តុះបណ្តាល សម្ព័ន្ធមិត្តក្នុងតំបន់ ដោយអ្នកនាំពាក្យ បក្សប្រឆាំង បានរិះគន់រដ្ឋាភិបាល បច្ចុប្បន្ន ចំពោះការខកខាន ក្នុងការដោះស្រាយ ការគំរាមកំហែង ដែលកំពុងកើនឡើង ដែលត្រូវបានចោទថា បង្កឡើងដោយប្រទេសចិន។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា ទោះបីជាសម្តេចប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាស់ក៏ដោយ ប៉ុន្តែវិធានការ ៣កុំ ៣ការពារ នៅតែជាវិធានការចាំបាច់ក្នុងការអនុវត្តសម្រាប់ប្រជាពលរដ្ឋ។ សម្តេចតេជោបន្តថា ទោះបីជាមានការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ ប៉ុន្តែសម្តេចសង្កេតឃើញថា មានពលរដ្ឋ៦០ភាគរយ នៅតែបន្តពាក់ម៉ាស់នៅពេលពួកគាត់ធ្វើដំណើរ និងនៅទីសាធារណៈ មួយចំនួន។ សម្តេចថា នេះហើយជាការឈ្នះសង្គ្រាមតូចៗ ទោះមិនទាន់ឈ្នះសង្រ្គាមៗធំក៏ដោយ៕