ព័ត៌មានជាតិ

សម្តេចតេជោ ៖ អ្នកប្រមាថ វិស័យសុខាភិបាលកម្ពុជាថា អន់ខ្សោយគួរតែកែតម្រូវ

ភ្នំពេញ ៖ ខណៈកម្ពុជាបានសម្រេចជោគជ័យក្នុងការប្រយុទ្ធប្រឆាំងលើវិបត្តិកូវីដ ដោយមិនមានអ្នកឆ្លងច្រើនទៀត និងលើកលែងកាតព្វកិច្ចពាក់នោះដោយសារតែវិស័យសុខាភិបាលជាអ្នកនាំមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា អ្នកប្រមាថកម្ពុជាលើវិស័យសុខាភិបាលថាមានភាពអន់ខ្សោយនាពេលកន្លងមកនោះ គួរកែតម្រូវឡើងវិញ ។

សម្តេចបានបន្តរំលឹក កាលពីប្រមាណជា១ឆ្នាំមុនថា កម្ពុជាបាននៅជិតជ្រោះមរណៈ ប៉ុន្តែបច្ចុប្បន្នកម្ពុជាបានងាកចេញពីជ្រោះមរណៈហើយ ដូច្នេះមិនត្រូវទៅក្បែរជ្រោះមរណៈទៀតទេ។

ជាមួយគ្នានេះ សម្តេចតេជោក៏បានលើកឡើងពីវិស័យឯកជនផងដែរ ដែលបានចូលរួមចំណែក យ៉ាងធំធេងក្នុងការចូលរួមប្រយុទ្ធប្រឆាំងកូវីដ តាមរយៈការផ្តល់អាគាររបស់ខ្លួន មកឲ្យរដ្ឋសម្រាប់ការព្យាបាលអ្នកជំងឺកូវីដ និងការផ្តល់ថវិកាជាដើម ៕

To Top