ភ្នំពេញ៖ លោកបណ្ឌិតប្រតិភូ កៅ ថាច ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងតំណាងធនាគារ អេស៊ីលីដា បានធ្វើសិក្ខាសាលាផ្សព្វផ្សាយរួមគ្នា អំពីគម្រោងហិរញ្ញប្បទាន ពិសេសរបស់រាជរដ្ឋាភិបាល (ដំណាក់កាលទី២) គាំទ្រការពង្រីកការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វវារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម និងហិរញ្ញប្បទានគាំទ្រ ខ្សែច្រវាក់ផលិតកម្ម ស្វាយ ស្វាយចន្ទី និងមៀនប៉ៃលិន(កម្មវិធីហិរញ្ញប្បទានពិសេស ៤+៣) ដល់ប្រជាកសិករ សហគមន៍កសិកម្ម សហគ្រាសកែច្នៃ និងតួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ក្នុងខេត្តកំពង់ចាម ។ កម្មវិធីខាងលើនេះ ប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ដោយមានការចូលរួមពី អភិបាលខេត្តកំពង់ចាម, អភិបាលរង, ប្រធានមន្ទីរកសិកម្ម, ប្រធានមន្ទីរពាណិជ្ជកម្ម, ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ, ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ និងថ្នាក់គ្រប់គ្រងខេត្តកំពង់ចាមផងដែរ ។ ក្នុងសិក្ខាសាលានេះ លោកប្រតិភូរាជរដ្ឋាភិបាល បានលើកទឹកចិត្ត ឱ្យប្រជាកសិករខេត្តកំពង់ចាម យកចិត្តទុកដាក់ក្នុងការផលិត ការកែច្នៃផលិតផលកសិកម្ម (ជាពិសេសដំណាំស្វាយ) រៀបចំផែនការផលិតផល ដោយប្រុងប្រយ័ត្ន និងការសិក្សាអំពីស្ថានភាពទីផ្សារ។ ក្រោមគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលនេះ ប្រជាកសិករ សហគមន៍កសិកម្ម និងតួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម កសិកម្ម អាចទទួលបាន ហិរញ្ញប្បទានតារយៈ ធនាគារ ARDB និង ធនាគារ ACLEDA។ បន្ទាប់ពីសិក្ខាសាលាផ្សព្វផ្សាយហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលនេះ, លោកបណ្ឌិតប្រតិភូ ក៏បានអញ្ជើញចុះពិនិត្យផ្ទាល់ដល់ទីតាំងសិប្បកម្មឡសម្ងួត ពោត ក្រហម៕
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ប្រកាសមិនគាំទ្រចំពោះទង្វើនិងសកម្មភាព របស់បុគ្គលមួយក្រុមតូច ដែលបានបង្ករបួសស្នាម និងភាពចលាចល នៅវេលាម៉ោងប្រមាណ១៩ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅហាងជាន់ក្រោមដី ទីក្រុងស៊ូវ៉ុន ក្នុងលអំឡុងពេលបានប្រារព្ធពិធី អបអរសាទរបុណ្យចូលឆ្នាំខ្មែរ ដែលធ្វើឲ្យប៉ះពាល់ ដល់កិត្តិនាមជាតិខ្មែរ ។ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ក៏អំពាវនាវដល់ជនរួមជាតិខ្មែរទាំងអស់ រស់នៅ...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម បានបើកកិច្ចប្រជុំផ្សព្វផ្សាយហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី ២ ដល់កសិករ និងតំណាងសហគមន៍ កសិកម្ម ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងលោកបណ្ឌិត កែវ...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅក្នុងសុន្ទរកថាដំបូងរបស់លោក ចាប់តាំងពីត្រូវបានជាប់ឆ្នោតឡើងវិញ កាលពីថ្ងៃអាទិត្យបានសន្យាថា នឹងក្លាយទៅជាអ្នកដឹកនាំ សម្រាប់ប្រជាជនទាំងអស់និង “ដោះស្រាយ” ប្រកបដោយប្រសិទ្ធភាពនូវ “កំហឹងនិងភាពមិនចុះសម្រុង” នៃអ្នកបោះឆ្នោតរបស់ លោកស្រី Marine Le Pen ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា...
គៀវ ៖ អ៊ុយក្រែន នឹងស្នើសុំរដ្ឋមន្ត្រីការបរទេស អាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin សម្រាប់អាវុធ ដ៏មានអានុភាពបន្ថែមទៀត ក្នុងអំឡុងពេលដំណើរទស្សនកិច្ចដែលរំពឹង ទុកដោយក្រុមមន្ត្រី ទៅកាន់ទីក្រុងទីគៀវ នៅថ្ងៃអាទិត្យម្សិលមិញនេះ ខណៈដែលការឈ្លានពានរបស់រុស្ស៊ី ឈានចូលដល់ខែទី៣ របស់ខ្លួន ។ ប្រធានាធិបតីអ៊ុយក្រែនលោក...
គៀវ ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឲ្យដឹង ក្នុងកំឡុងដំណើរទស្សនកិច្ច ដោយមិនមានការប្រកាសមួយ ទៅកាន់ទីក្រុងគៀវ កាលពីថ្ងៃអាទិត្យថា អ្នកការទូត អាមេរិក នឹងត្រឡប់ទៅអ៊ុយក្រែនវិញ ក្នុងសប្តាហ៍នេះ ដោយចាត់ទុកសកម្មភាពនេះថា ជាសារដ៏រឹងមាំ នៃសាមគ្គីភាព ពីសហរដ្ឋអាមេរិក ។ លោក Blinken...
តូក្យូ៖ ប្រធានបេសកកម្មជប៉ុន របស់មូលនិធិរូបិយវត្ថុអន្តរជាតិជឿជាក់ថា ការធ្លាក់ចុះយ៉ាងឆាប់រហ័សរបស់ ប្រាក់យ៉េននាពេលថ្មីៗនេះ អាចរារាំងសេដ្ឋកិច្ចជប៉ុន ដែលរងគ្រោះដោយជំងឺរាតត្បាត ពីការវិលត្រឡប់ទៅរកមាគ៌ាកំណើន ប្រកបដោយស្ថិរភាព ដោយការបង្កើនថ្លៃដើមនាំចូល និងប៉ះពាល់ដល់ការចំណាយ របស់អ្នកប្រើប្រាស់។ លោក Ranil Salgado បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាលាយលក្ខណ៍អក្សរនាពេលថ្មីៗនេះជាមួយ ព័ត៌មានក្យូដូថា ប្រាក់យ៉េនបានធ្លាក់ចុះដល់ កម្រិតទាបរយៈពេល ២០ឆ្នាំធៀបនឹងប្រាក់ដុល្លារ កាលពីសប្តាហ៍មុនគឺជាការឆ្លុះបញ្ចាំង...
ភ្នំពេញ ៖ សម្រាប់ឆ្នាំសិក្សាថ្មី ២០២១-២០២២! សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) មានផ្តល់អាហារូបករណ៍ ១៦% ជូនដល់សិស្សបាក់ឌុបទាំងអស់ ទាំងសិស្សធ្លាក់និងជាប់បាក់ឌុប អោយសិក្សាថ្នាក់បរិញ្ញាបត្រ និង ថ្នាក់បរិញ្ញាបត្ររង ចូលរៀនលើកចុងក្រោយ ថ្ងៃទី២៨ ខែមេសា ។ អាហារូបករណ៍ផុតកំណត់ត្រឹមថ្ងៃទី ១៩ មីនា...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា វិស័យអប់រំ កំពុងបោះជំហានទៅរកទម្រង់ នៃការអប់រំតាមបែបឌីជីថល ហើយឆ្លើយតបយ៉ាងប្រត្យក្ស ទៅនឹងក្របខណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល។ ក្នុងពិធីបើកសន្និបាតបូក សរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា២០២១-២០២២...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រាប់អ្នកវិនិយោគមកពីក្រុមហ៊ុនចំនួន៣ ថា បរិយាកាសវិនិយោគនៅកម្ពុជា មានភាពល្អប្រសើរ ដោយសារមូលហេតុជាច្រើន ដូចជា៖ កម្ពុជា មានសុខសន្តិភាព និងស្ថិរភាព ព្រមទាំងមានច្បាប់វិនិយោគ ។ ក្នុងឱកាសអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៣ ដឹកនាំដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី...