ព័ត៌មានអន្តរជាតិ

Update៖ លោក Macron សន្យាដោះស្រាយកំហឹង របស់អ្នកបោះឆ្នោត ខណៈប៉ូលិសប៉ះទង្គិច ជាមួយបាតុករ

បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅក្នុងសុន្ទរកថាដំបូងរបស់លោក ចាប់តាំងពីត្រូវបានជាប់ឆ្នោតឡើងវិញ កាលពីថ្ងៃអាទិត្យបានសន្យាថា នឹងក្លាយទៅជាអ្នកដឹកនាំ សម្រាប់ប្រជាជនទាំងអស់និង “ដោះស្រាយ” ប្រកបដោយប្រសិទ្ធភាពនូវ “កំហឹងនិងភាពមិនចុះសម្រុង” នៃអ្នកបោះឆ្នោតរបស់ លោកស្រី Marine Le Pen ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ជាមួយនឹងសន្លឹកឆ្នោត ចំនួន 90% ដែលបានរាប់រួចហើយ លោក Macron ទទួលបានយ៉ាងហោចណាស់ 56% នៃសន្លឹកឆ្នោត ខណៈដែលគណបក្សស្តាំ និយមជ្រុលជាតិរបស់លោកស្រី Le Pen ទទួលបានយ៉ាងហោចណាស់ 43% ។ លទ្ធផលចុងក្រោយត្រូវបានគេរំពឹងថា នឹងប្រកាសនៅថ្ងៃចន្ទ។

ក្នុងសុន្ទរកថា ជ័យជម្នះដែលលោកបានថ្លែងពី Mars Field នៅកណ្តាលក្រុងប៉ារីសជាមួយនឹងប៉ម Eiffel នៅផ្ទៃខាងក្រោយ លោក Macron បាននិយាយថាលោកមិនមែនជា បេក្ខជននៃជំរំមួយនោះទេ។ លោក Macron បាននិយាយថា “កំហឹង និងការមិនចុះសម្រុង ក៏ត្រូវតែដោះស្រាយផងដែរ នេះនឹងក្លាយជាទំនួលខុសត្រូវរបស់ខ្ញុំ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top