ព្រុចសែល៖ សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មសរុបចំនួន ៥ ជុំលើរុស្ស៊ី ចាប់តាំងពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើងប្រហែលពីរខែមុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទណ្ឌកម្ម ដែលមានគោលបំណង ធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ី ធ្លាក់ចុះនោះ មិនបានសម្រេចផល ដែលចង់បាន ឡើយ។ ជំនួសមកវិញ វិធានការដាក់ទណ្ឌកម្ម កំពុងស៊ីសាច់ហុតឈាម ទៅក្នុងសេដ្ឋកិច្ចអឺរ៉ុប ដោយបន្ថែមហានិភ័យ នៃការជាប់គាំងបន្ថែមទៀត។ នៅក្នុងជុំចុងក្រោយ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា កម្ពុជា នឹងបន្តពង្រឹងកិច្ចសហការជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសចិន តាមរយៈគំនិតផ្តួតផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង ខណៈកម្ពុជា រយៈពេល៤ ឆ្នាំចុងក្រោយនេះ គ្មានការស្លាប់ដោយសារជំងឺគ្រុនចាញ់។ ក្នុងពិធីខួបលើកទី៥០ នៃឱសថអាតេមីស៊ីនីន និងវេទិកាសហប្រតិបត្តិការអន្ដរជាតិ ដើម្បីកសាងសហគមន៍...
យូអិន ៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវ ឱ្យ មានកិច្ចសហប្រតិបត្តិការអន្តរជាតិ កាន់តែខ្លាំងឡើង ក្នុងការប្រឈមមុខនឹងការគំរាមកំហែង ដល់ពហុភាគីនិយម ។ មន្ត្រីកំពូលរបស់អង្គការ សហប្រជាជាតិ បានឲ្យដឹងនៅក្នុងសាររបស់លោក សម្រាប់ទិវាអន្តរជាតិ នៃពហុភាគីនិយម និងការទូត ដើម្បីសន្តិភាពថា “រដ្ឋជាសមាជិកអង្គការសហប្រជាជាតិ...
បរទេស ៖ ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា មនុស្ស២នាក់ បានស្លាប់នៅក្នុងទីក្រុងប៉ារីស ចំពេលមានការតវ៉ា អំពីការបោះឆ្នោត កាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីប៉ូលិសបានបាញ់ទៅលើរថយន្តមួយ បន្ទាប់ពី “បដិសេធមិនអនុវត្តតាម” ។ តាមសេចក្តី រាយការណ៍ថា រថយន្តមួយគ្រឿង បានព្យាយាមបំបុកមន្ត្រីប៉ូលីស នៅ Pont Neuf ហើយម្នាក់ក្នុងចំណោមប៉ូលីស...
គៀវ ៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងសមភាគីអ៊ុយក្រែន លោក Volodymyr Zelensky បានជួបពិភាក្សាគ្នា អំពីការវិវត្តចុងក្រោយនៃវិបត្តិ អ៊ុយក្រែន តាមទូរស័ព្ទ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យប្រធានាធិបតី ទួរគី លោក Erdogan បានឲ្យដឹងថា...
បរទេស៖ លោកស្រី Marine Le Pen បានទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងកាលពីល្ងាចថ្ងៃអាទិត្យ ប៉ុន្តែនៅតែពណ៌នាអំពីលទ្ធផលរបស់លោកស្រីថា ជាការតំណាងឲ្យ«ជ័យជម្នះដ៏ភ្លឺចែងចាំងក្នុងខ្លួនឯង»។ នៅក្នុងជុំទីពីរ បេក្ខជនមកពីគណបក្សស្តាំនិយមជ្រុល National Rally ត្រូវបានចាញ់ដោយប្រធានាធិបតីដែលកំពុងកាន់អំណាច គឺលោក Emmanuel Macron ដែលប្រកាន់និន្នាការកណ្តាល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសតួកគីនៅថ្ងៃចន្ទនេះ មុនពេលមានកិច្ចពិភាក្សានៅទីក្រុងមូស្គូ និងទីក្រុងគៀវ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ខាង ក្រោម នេះ គឺ ជា ការ វិវត្តន៍ ចុង ក្រោយ បង្អស់៖ ក្រសួងការបរទេសតួកគីបាននិយាយកាលពីថ្ងៃអាទិត្យថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ជម្លោះរវាង អ៊ុយក្រែន និងរុស្ស៊ី អាចជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងខ្សែសង្វាក់ផលិតកម្មតំបន់ និងសកល។ ក្រោយពីប្រទេសរុស្ស៉ី បានបើកការវាយទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នោះ ជម្លោះរវាងប្រទេសទាំង២ នៅតែអូសបន្លាយមកដល់សព្វថ្ងៃនេះ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសមួយចំនួនក្នុងសកលលោកផងដែរ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១២នាក់ទៀត ខណៈ ជាសះស្បើយចំនួន២៤នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២២៨នាក់ អ្នកជាសះស្បើយចំនួន ១៣២ ៩៤៥នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញ ថ្លែងសន្ទរកថា ក្នុងពិធីខួបលើកទី៥០ នៃឱសថ អាតេមីស៊ីនីន និងវេទិកាសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងសហគមន៍នៃសុខភាពទូទៅ សម្រាប់មនុស្សជាតិ ៕