បច្ចុប្បន្ន បើទោះបីជាប្រទេសភាគច្រើនកំពុងស្ថិតក្រោមម្លប់ នៃសុខសន្តិភាពក្តី តែក៏មានប្រទេសមួយចំនួនកំពុងរងការញាំញីពីសង្គ្រាមឬពីកត្តាអសន្តិសុខមួយចំនួនដូចជាភេរវនិយមនិងការគំរាមកំហែងពីការវាយប្រហារតាមបណ្តាញអ៊ីនធើណិតជាដើម ។ អាស្រ័យហេតុនេះ ការដោះសា្រយបញ្ហាសន្តិសុខជាភារកិច្ចចាំបាច់បំផុត នៅចំពោះមុខរបស់បណ្តាប្រទេសនានា ។ ក្នុងន័យនេះ ពេលអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ២០២២ នៃវេទិកា Boao សម្រាប់អាស៊ី លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមថ្មីរបស់ប្រទេសចិនស្តីពី«សន្តិសុខសកល» ដើម្បីរួមចំណែកជា«ផែនការចិន»សម្រាប់ជាយុថ្កាលំនឹងសន្តិសុខសកលក្នុងយុគសម័យថ្មី ។...
ទុកប្រជាជនក្នុងចិត្ត គិតគូរដល់ប្រជាជនក្នុងគ្រប់កាលៈទេសៈ ប្រើពាក្យសមញ្ញានិយាយជាមួយប្រជាជន និងខិតខំដើម្បីប្រជាជន—- មនោសញ្ចេតនារបស់លោក Xi Jinping ចំពោះប្រជាជនមានប្រភពមក ពីបទពិសោធន៍ រីកលូតលាស់ដ៏ពិសេស ពិសាលរបស់លោកដែលប្រកបដោយភាពវេទនាជូរចត់។ ឆ្នាំ១៩៧៥ លោក Xi Jinping បានជាប់អហារូបករណ៍ទៅរៀននៅសកលវិទ្យាល័យ Tsinghua ប្រទេសចិន។ ដល់ថ្ងៃដែលលោកចាកចេញពីភូមិទៅរៀន អ្នកភូមិទាំងអស់បានឈរជាជួរដើម្បីជូនដំណើរគាត់ អ្នកភូមិជាច្រើនបានយំដោយមិនដាច់អាល័យ ហើយបានដើរទៅជាមួយគាត់រហូត...
ពេលថ្មីៗកន្លងទៅនេះ តុលាការក្រុងឡុងដ៍របស់អង់គ្លេស បានអនុញ្ញាតជាផ្លូវការឱ្យធ្វើបត្យាប័នលោក Julian Assang ដែលជាស្ថាបនិកវេបសាយ Wikileaks ទៅសហរដ្ឋអាមេរិក ការនេះបានបណ្តាលឱ្យភាគីជាច្រើនចោទជាមន្ទិលសង្ស័យនិងធ្វើការតវ៉ា ។ លោក Kristinn Hrafnsson និពន្ធនាយកនៃវេបសាយ Wikileaks បានលើកឡើងថា ទង្វើរបស់អាមេរិកនិងអង់គ្លេសនេះគឺ “ហាក់ដូចជាកាត់ទោសប្រហារជីវិតចំពោះលោក Julian Assang” ។ ក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅ ហេតុអ្វីបានជារដ្ឋាភិបាលអាមេរិកដេញតាមលោក Julian Assang មិនដាច់? មូលហេតុគឺដោយមកពីលោកបានលាតត្រដាងរឿងអាស្រូវមួយចំនួនរបស់សហរដ្ឋអាមេរិកដែលនាំឱ្យសហរដ្ឋអាមេរិកបាក់មុខយ៉ាងខ្លាំង ។ រឿងរបស់លោក Julian Assang ធ្វើឱ្យអ្នកទាំងអស់គ្នាឃើញច្បាស់ថា នៅសហរដ្ឋអាមេរិកគ្មាន “សេរីភាព”អ្វីនោះទេ នេះគ្រាន់តែជាលេសនិងឧបករណ៍សម្រាប់អ្នកនយោបាយអាមេរិកវាយប្រហារប្រទេសដទៃទៀតប៉ុណ្ណោះ ។ កាលពីឆ្នាំ២០១០ វេបសាយ Wikileaks ដែលបង្កើតឡើងដោយលោក Assang បានប្រកាសឯកសារសម្ងាត់ជាច្រើនរបស់រដ្ឋាភិបាលអាមេរិកអំពីសង្គ្រាមអាហ្វហ្កានីស្ថាននិងសង្គ្រាមអ៊ីរ៉ាក់ ក្នុងនោះ បូករួមទាំងខ្លឹមសារដូចជាការទម្លាក់គ្រាប់បែកពីអាកាសទៅលើប្រជាជនស៊ីវិលនិងការធ្វើទារុណកម្មដ៏ឃោរឃៅជាដើម ។ បន្ទាប់មក លោក Assang ក៏បានប្រកាសរឿងអាស្រូវមួយចំនួនរបស់រដ្ឋាភិបាលអាមេរិកថែមទៀត ដូច្នេះ លោកបានក្លាយជាបន្លាក្នុងកែវភ្នែករបស់រដ្ឋាភិបាលអាមេរិក ។ កាលពីខែមិថុនាឆ្នាំ២០១២ លោក Assang បានស្វែងរកសិទ្ធិជ្រកកោននយោបាយពីស្ថានទូតអេក្វាឌ័រប្រចាំនៅក្រុងឡុងដ៍ ។ កាលពីខែមេសាឆ្នាំ២០១៩ ស្ថានទូតអាក្វាឌ័របានប្រគល់លោក Assang ទៅឱ្យភាគីអង់គ្លេស បន្ទាប់មក ភាគីអាមេរិកបានចេញផ្សាយសេចក្តីស្នើសុំអំពីការធ្វើបត្យាប័ន ។ រឿងរបស់លោក Assang បាននាំឱ្យពិភពលោកឃើញច្បាស់ពីធាតុពិតនៃ “សិទ្ធិមនុស្ស”និង “ប្រជាធិបតេយ្យ”ដែលសហរដ្ឋអាមេរិកបាននិយាយបំផ្លើសនោះ ។ ក្នុងនាមជាជនជាតិអូស្ត្រាលីម្នាក់ដែលរស់នៅក្នុងប្រទេសអង់គ្លេស លោក Assang លាតត្រដាងបទឧក្រិដ្ឋកម្មក្នុងសង្គ្រាមនិងភស្តុតាងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀតរបស់សហរដ្ឋអាមេរិក បានបណ្តាលឱ្យរដ្ឋាភិបាលអាមេរិកខ្លឹងសម្បាយ៉ាងខ្លាំង ។ រដ្ឋាភិបាលអាមេរិកបានទាមទារឱ្យធ្វើបត្យាប័នលោក Assang ជាច្រើនលើក នេះជាការសងសឹករបស់យុត្តិធម៌អាមេរិកដោយឆ្លៀតប្រើ “ការលូតដៃគ្រប់គ្រង” ។ មិនថាលោក Assange និងលោក Edward Snowden ឬក៏លោក Perer Arnett អ្នកសារព័ត៌មានល្បីឈ្មោះរបស់សហរដ្ឋអាមេរិកដែលបានបាត់បង់ការងារដោយសារបាននិយាយត្រង់ៗថា សហរដ្ឋអាមេរិកបាន “ទទួលបរាជ័យ”ក្នុងសង្គ្រាមអ៊ីរ៉ាក់ វាសនារបស់ពួកគេហាក់ដូចជាកញ្ចក់មួយដែលបានបញ្ចាំងពីភាពក្លែងក្លាយនិងអាក្រក់នៃ “សេរីភាពបែបអាមេរិក” ។ កាលពីខែមករាឆ្នាំនេះ លោក Andrés Manuel López Obrador ប្រធានាធិបតីម៉ិកស៊ិកបានថ្លែងថា មុនពេលលោកត្រាំ អតីតប្រធានាធិបតីអាមេរិកបញ្ចប់អាណត្តិ លោកធ្លាប់សរសេរសារលិខិតមួយច្បាប់ឱ្យលោកត្រាំ ដើម្បីទាមទារឱ្យដោះលែងលោក Assange ។ លោក Obrador បានថ្លែងទៀតថា “ខ្ញុំបានផ្ញើសារលិខិតនោះ តែមិនដែលទទួលបានការឆ្លើយតបវិញអីទេ ។” ក្រោម “ស្តង់ដារពីរបែបអាមេរិក”ដែលល្បីឈ្មោះនៅទូទាំងពិភពលោក នេះគឺជាសារលិខិតមួយដែលមិនអាចទទួលបានការឆ្លើយតបមកវិញ ៕
«តោះដល់ម៉ោងផឹក IZE» រំលឹកពេលវេលាចេញលេង នៅម៉ោង១០ព្រឹក និងម៉ោង ២ រសៀល។ ពេលវេលាចេញលេង កាន់តែសប្បាយ ព្រោះមានទឹកក្រូច អាយស៍ IZE នៅក្បែរអ្នក។ ម៉ោងចេញលេង គឺជាពេលវេលាដ៏សប្បាយរីករាយ សម្រាប់សិស្សានុសិស្សគ្រប់រូប ក្នុងការលំហែអារម្មណ៍ លេងហ្គេមកម្សាន្ត ពិសេសញុំាអាហារឆ្ងាញ់ៗ និងទឹកក្រូច អាយស៍ IZE...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជួបប្រជុំ និងពិភាក្សាគ្នា ដើម្បីដកចេញវិធានការកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈ ប៉ុន្ដែតម្រូវឲ្យពាក់ម៉ាសនៅកន្លែងបិទជិត។ បើតាមសម្តេច...
កំពង់ចាម ៖ ប្រធានគណៈបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជម្រុញមន្ត្រីមូលដ្ឋាន ខិតខំបម្រើសេវា ដោយស្មោះត្រង់ និងឆាប់រហ័ស ជូនដល់ពលរដ្ឋ ។ លោក អ៊ុន ចាន់ដា បានលើកឡើងដូច្នេះ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២២ ក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះ...
ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងអះអាងថា គ្មានការទិញទឹកចិត្តដល់សិស្ស និស្សិត និងពលរដ្ឋខ្មែររស់នៅជប៉ុន ឲ្យមកទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ពេលទៅដល់ជប៉ុន កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នោះទេ ។ លោក សុខ ឥសាន...
ទុយនេស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ថាយ៉ាងហោចណាស់ ជនចំណាកស្រុកចំនួន១២នាក់បានបាត់បង់ជីវិត និង១០នាក់ផ្សេងទៀត បានបាត់ខ្លួន បន្ទាប់ពីទូក៤គ្រឿង ដែលដឹកជនចំណាកស្រុក ១២០នាក់ បានលិច ដែលចាកចេញពីឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសទុយនេស៊ី នេះបើតាមស្ថានីយ៍វិទ្យុឯកជន ឈ្មោះថា Mosaique FM របស់ប្រទេសទុយនេស៊ី បានរាយការណ៍កាលពីថ្ងៃអាទិត្យ ។ យោងតាមស្ថានីយ៍វិទ្យុខាងលើ...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ថា មនុស្សចំនួន១០នាក់ ត្រូវបានគេអះអាងថា បានស្លាប់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីទូកទេសចរណ៍១គ្រឿង ដែលមានអ្នកដំណើរ និងនាវិកសរុបចំនួន២៦នាក់ បានបាត់ខ្លួន នៅឯភាគខាងកើតកោះហុកកៃដូ ភាគខាងជើងប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ ។ ឆ្នំាប្រចាំដែនសមុទ្រជប៉ុន (JCG)បានបញ្ជាក់ដូច្នេះ ។ យោងតាម JCG បានឱ្យដឹងថា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសទទួលយកសំណើររបស់ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Naftali Bennett ដើម្បីបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ មេដឹកាំទាំងពីរត្រូវបានគេដឹងថាបានធ្វើការ ពិភាក្សាគ្នាតាមទូរស័ព្ទទៅលើប្រធានបទនៃការដកកងកម្លាំងបដិវត្តអ៊ីរ៉ង់ IRGC ចេញពីបញ្ជីភេវរកម្របស់ អាមេរិក។ លោក Bennett បានថ្លែងនៅក្នុងសន្ទរកថាមួយក្រោយ កិច្ចប្រជុំនេះថា៖ខ្ញុំជឿជាក់ថាលោកប្រធានាធិបតី Biden...