ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់បទបញ្ជាឱ្យអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ត្រូវចុះកំណត់និយាមកា ដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន អ៊ូជីសាន អិល អេស គ្រុប និងក្រុមហ៊ុន ហួរ លីង ដែលបានដាំដើមស្រល់ ស្ថិតនៅខេត្តមណ្ឌលគិរី ជាក់ស្តែងឱ្យបានច្បាស់លាស់ ។ យោងតាមលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្ត្រីចេញផ្សាយកាលពីពេលថ្មីៗនេះបាន បានឱ្យដឹងថា រាជរដ្ឋាភិបាលសម្រេចដូចខាងក្រោម៖ ១....
ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើកបណ្តឹងសារទុក្ខ បុរសជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស ឃាតកម្មគិតទុកជាមុន ដោយបាញ់សម្លាប់ បុរសជនរងគ្រោះម្នាក់ ជាថៅកែសិប្បកម្មទឹកសុទ្ធ ប្រព្រឹត្តនៅភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ ២០១៨។...
ភ្នំពេញ: លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគម គ្រូពេទ្យ ស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) ចូលរួមនៅក្នុងពិធីចុះ អនុស្សារណៈយោគយល់ រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និងអង្គការមូលនិធិនគរទេព នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។ លោក សូមថ្លែងអរគុណចំពោះអង្គការ មូលនិធិនគរទេព ដែលចុះអនុស្សារណៈយោគយល់...
ប៉េកាំង ៖ លោកXi Jinping ប្រធានរដ្ឋចិន បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកទី២៥ នៃគណៈកម្មាធិការ កំណែទម្រង់ដោយស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ នៃមជ្ឈិមបក្សកុម្មុយនីស្ដចិន និងបានគូសបញ្ជាក់ថា ត្រូវបង្កើនកសាងរដ្ឋាភិបាលឌីជីថល។ លោក Xi Jinping ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មធិការ កំណែទម្រង់ដោយស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ នៃមជ្ឈិមបក្សកុម្មុយនីស្ដចិន អញ្ជើញធ្វើអធិបតី...
កិច្ចប្រជុំប្រចាំឆ្នាំ ២០២២ នៃវេទិកា Boao សម្រាប់អាស៊ីនឹងបើកនៅក្រុង Boao ខេត្ត Hainan ប្រទេសចិននៅថ្ងៃទី ២១ ខែមេសា។ ក្នុងបរិបទនៃបម្រែបម្រួលមួយរយៈឆ្នាំ និងការរីករាលដាលនៃជំងឺកូវីដ ១៩ ជះឥទ្ធពលទៅវិញទៅមក ហើយហានិភ័យនយោបាយភូមិសាស្ត្រត្រូវបានកើនឡើង ការបើកធ្វើវេទិកានេះតាមពេលកំណត់ នឹងបង្ហាញចំពោះមជ្ឈដ្ឋានក្រៅនូវការប្ដេជ្ញាចិត្តរបស់ចិនក្នុងការបើកទូលាយចំពោះបរទេស។ ក្នុងនាមជាវេទិកាដែលប្រកបដោយកម្លាំងឥទ្ធិពលសកលមួយ ជានិច្ចកាលវេទិកា Boao សម្រាប់អាស៊ីតែងតែជាបង្អួចដ៏សំខាន់មួយសម្រាប់មជ្ឈដ្ឋនខាងក្រៅសង្កេតមើលការបើកទូលាយនៃប្រទេសចិន។...
ថ្ងៃទី២០ ខែមេសា កម្មវិធី«ចាប់ផ្តើមបង្រៀនហើយ /开讲啦» ដែលជាកម្មវិធីទូរទស្សន៍ពិសេស ដើម្បីសាទរទិវាភាសាចិន នៃអង្គការសហប្រជាជាតិ នឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍CCTV-1 នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ហើយក៏ជាការចាប់ផ្តើម នៃសកម្មភាពក្រោមប្រធានបទ “ភាសាចិនដ៏ទាក់ទាញ” នៃ CMG ផងដែរ។ គួរបញ្ជាក់ថា កម្មវិធីពិសេសដើម្បីអបអរសាទរ ទិវាភាសាចិន នៃអង្គការសហប្រជាជាតិនេះ គឺសហការរៀបចំដោយ...
ភ្នំពេញ៖ លោក ប៉ាទ្រីគ មើហ្វី ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានឱ្យដឹងថា លោក បានជួបពិភាក្សាការងារ ជាមួយលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលដើម្បីពិភាក្សាអំពី ទំនាក់ទំនងទ្វេភាគី មុនកិច្ចប្រជុំកំពូលពិសេស អាមេរិក-អាស៊ាន នាពេលខាងមុខ។ តាមបណ្តាញសង្គមTwitter លោកទូត បានសរសេរថា “ខ្ញុំរីករាយដែលបានជួបជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន...
អង់ការ៉ា ៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានជំរុញសមភាគីអ៊ីស្រាអែល លោក Isaac Herzog មិនអនុញ្ញាតឱ្យ “ញុះញង់ និងការគំរាមកំហែង” ប្រឆាំងនឹងស្ថានភាព និងខាងវិញ្ញាណនៃវិហារ Al-Aqsa ក្នុងទីក្រុងយេរ៉ូសាឡឹម ។ នៅក្នុងការបង្ហោះតាម Twitter លោក...
ម៉ូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានប្រកាសអ្នកការទូតចំនួន ១៥ នាក់មកពីប្រទេសហូឡង់ និងអ្នកការទូតមួយចំនួនទៀត ដែលមិនបានបញ្ជាក់ មកពីប្រទេសបែលហ្ស៊ិក និងអ្នកការទូតចំនួន ៤ នាក់មកពីប្រទេសអូទ្រីស ចេញពីប្រទេសរបស់ខ្លួន សម្រាប់ចលនានៃការសងសឹក។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកពីគ្នាថា ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងបី ត្រូវបានកោះហៅ ទៅកាន់ក្រសួងការបរទេសរុស្ស៊ី...
Update: ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel តំណាងឱ្យរដ្ឋសមាជិកសហភាពអឺរ៉ុប បានមកដល់ទីក្រុងគៀវហើយ ខណៈដែលរុស្ស៊ី បន្តការវាយលុកថ្មីរបស់ខ្លួន នៅភាគខាងកើតអ៊ុយក្រែន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានបារាំង AFP នៅមុននេះបន្តិច។ លោក Michel បានសរសេរនៅលើគណនី Twitter របស់គាត់ថា “នៅក្នុងទីក្រុងគៀវ ថ្ងៃនេះ នៅក្នុងបេះដូងនៃទ្វីបអឺរ៉ុប...