ព័ត៌មានអន្តរជាតិ

លោក Erdogan ព្រមានអ៊ីស្រាអែល ប្រឆាំងនឹងការបង្កហេតុ ប្រឆាំងនឹងស្ថានភាព នៃវិហារអ៊ីស្លាម Al-Aqsa

អង់ការ៉ា ៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានជំរុញសមភាគីអ៊ីស្រាអែល លោក Isaac Herzog មិនអនុញ្ញាតឱ្យ “ញុះញង់ និងការគំរាមកំហែង” ប្រឆាំងនឹងស្ថានភាព និងខាងវិញ្ញាណនៃវិហារ Al-Aqsa ក្នុងទីក្រុងយេរ៉ូសាឡឹម ។

នៅក្នុងការបង្ហោះតាម Twitter លោក Erdogan បានឲ្យដឹងថា លោកបានពិភាក្សាតាមទូរស័ព្ទជាមួយលោក Herzog ដើម្បីពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងទំនាក់ទំនងទ្វេភាគី ជាពិសេសព្រឹត្តិការណ៍ ដែលបង្កឡើងដោយ “ក្រុមរ៉ាឌីកាល់អ៊ីស្រាអែល និងកងកម្លាំងសន្តិសុខនៅប៉ាឡេស្ទីន” ។

លោក Erdogan បានលើកឡើងថា លោកបានប្រាប់លោក Herzog ថាលោកមានការខកចិត្តយ៉ាងខ្លាំង ចំពោះជនជាតិប៉ាឡេស្ទីនដែលរងរបួស ឬស្លាប់នៅក្នុងឧប្បត្តិហេតុនៅ West Bank និងបរិវេណវិហារ Al-Aqsa ក្នុងទីក្រុងយេរ៉ូសាឡឹម ចាប់តាំងពីដើមខែដ៏វិសុទ្ធរបស់មូស្លីមម៉ារ៉ាដន នៅដើមខែមេសា។

ផ្ទាំងពាណិជ្ជកម្ម

លោកបានបន្ដថាឧប្បត្តិហេតុទាំងនេះ ដែលបណ្តាលមកពីរ៉ាឌីកាល់ជារៀងរាល់ឆ្នាំ “ធ្វើឱ្យខូចមនសិការ និងបង្កឱ្យមានប្រតិកម្មសមហេតុផល” នៅក្នុងពិភពអ៊ីស្លាមទាំងមូល។

ភាពតានតឹងរវាងជនជាតិអ៊ីស្រាអែល និងប៉ាឡេស្ទីនបាន និងកំពុងកើនឡើងនៅតំបន់ West Bank និង East Jerusalem ក្នុងសប្តាហ៍កន្លងទៅ ជាពិសេសនៅថ្ងៃសុក្រ នៅពេលដែលពិធីបុណ្យរបស់ជនជាតិយូដា បានចាប់ផ្តើម៕
ប្រែសម្រួល ឈូក បូរ៉ា

To Top