បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា លោកប្រធានាធិបតីរុស្សី Vladimir Putin បានធ្វើការសុំទោសតាម ការទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែលលោក Naftali Bennett ជុំវិញសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្ត្រីការបរទេសរុស្សីថ្មីៗនេះ។ កាលពីចុងសប្តាហ៍កន្លងមក លោករដ្ឋមន្ត្រីការបរទេសរុស្សី Lavrov បានធ្វើការលើកឡើងមួយដែលបង្កឲ្យ មានភាពចម្រូងចម្រាសយ៉ាងខ្លាំង ចំពោះពលរដ្ឋអ៊ីស្រាអ៊ែល ដែលលោកបាននិយាយថាមេដឹកនាំ Adolf...
បរទេស៖ មេបញ្ជាការនៃបញ្ជាការដ្ឋានហ្វឹកហ្វឺនកងទ័ពទី ៧ បានបញ្ជាក់កាលពីថ្ងៃពុធថា យោធាអាមេរិកកំពុងបណ្តុះបណ្តាល កងទ័ពអ៊ុយក្រែន ដើម្បីប្រតិបត្តិការយន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក និងឧបករណ៍ផ្សេងទៀតដែល ផ្គត់ផ្គង់ដោយអង្គការណាតូនៅ Grafenwoehr ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ឧត្តមសេនីយទោ Joseph Hilbert បានប្រាប់អ្នកយកព័ត៌មានថា...
ប៊ូចារ៉េស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធលោក Frank Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ បានថ្លែងថា ការពឹងផ្អែករបស់ប្រទេសអាល្លឺម៉ង់ លើធនធានថាមពលរបស់ប្រទេសរុស្ស៊ី ត្រូវបានកាត់បន្ថយយ៉ាងច្រើន ។ លោក Steinmeier បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីរ៉ូម៉ានីលោក Klaus Iohannis ថា...
វ៉ាស៊ីនតោន៖ ក្រសួងពាណិជ្ជកម្មអាមេរិក បានរាយការណ៍កាលពីថ្ងៃពុធថា ឱនភាពពាណិជ្ជកម្មរបស់ សហរដ្ឋអាមេរិកបានកើនឡើង ដល់កម្រិតខ្ពស់បំផុតនៅក្នុងខែមីនា ចំពេលមានការកើនឡើង យ៉ាងខ្លាំងនៃការនាំចូល។ យោងតាមរបាយការណ៍បានឱ្យដឹងថា ឱនភាពទំនិញ និងសេវាកម្មបានកើនឡើង ២២,៣ភាគរយ ពីខែមុន ដល់កម្រិតខ្ពស់គ្រប់ពេលវេលាគឺ ១០៩,៨ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ របាយការណ៍បានបង្ហាញថា ការនាំចូលរបស់សហរដ្ឋអាមេរិក បានកើនឡើង ១០,៣ភាគរយដល់ ៣៥១,៥ពាន់លានដុល្លារក្នុងខែមីនា...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ ប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា និងលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈជាអ្នកសម្របសម្រួល ជំនួយមនុស្សធម៌របស់អាស៊ាន នាព្រឹកថ្ងៃទី៦ ឧសភានេះ បាននិងកំពុងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៥...
ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងអំឡុងពេលជំងឺរាតត្បាតកើតឡើងជាសកល ការប្រើប្រាស់ QR Code គឺមានការកើនឡើងជាលំដាប់ ដែលជាផ្នែកមួយនៃការតាមដានផ្សេងៗពីសំណាក់ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណេត ដែលទាញយកផលប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យានេះ ក្នុងការកំណត់គោលដៅទៅលើអ្នកប្រើប្រាស់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានព័ត៌មានវិទ្យា នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បានពន្យល់ថា តើធ្វើដូចម្តេច ដើម្បីការពារ កុំឲ្យធ្លាក់ខ្លួនជាជនរងគ្រោះពីការប្រើប្រាស់...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា អាមេរិក ជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់កម្ពុជា ដោយតម្លៃពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរប្រមាណ ៧.៩ពាន់លានដុល្លារ និងវិនិយោគពីអាមេរិកមកកម្ពុជាកើនដល់ ៨៦៣លានដុល្លារ កាលពីឆ្នាំ២០២១។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច។ នាឱកាសទទួលជួប ពិភាក្សាការងារជាមួយ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក...
ភ្នំពេញ៖លោក ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងត្រូវជាបងប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលមរណភាព ដោយជំងឺបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ ៧៣ឆ្នាំ ។ យោងតាមការចុះផ្សាយទូរទស្សន៍ជាតិកម្ពុជា ទទក – TVK
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Jyri Jarviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មីប្រចាំកម្ពុជា នៅថ្ងៃទី៥ ឧសភានេះ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ច្បាស់ៗថា កម្ពុជាមិនបន្តផ្តល់គម្រោង អភិវឌ្ឍន៍ថាមពលដើរដោយធ្យូងថ្មទៀតទេ ហើយក៏នឹងមិនអនុញ្ញាតឱ្យមានការសិក្សា វារីអគ្គិសនីនៅតាមដងទន្លេមេគង្គនោះទេ ។ នេះបើយោងតាមក្រសួងរ៉ែ និងថាមពល ។ ក្នុងជំនួបនោះដែរលោកឯកអគ្គរដ្ឋទូត...
នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព(ម.អ.ស.) បានដឹកនាំ “កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១១” នៅសហគ្រិនខ្មែរ។ ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល បានពិនិត្យនិងវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារនិងសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២។ ឆ្លៀតក្នុងឱកាសនេះដែរសហគ្រិនខ្មែរ បានបង្ហាញពីគ្រោងការណ៍ថ្មីៗជាយុទ្ធសាស្រ្តសម្រាប់ការអនុវត្តក្នុងបរិបថនៃការបើកទូលាយ ក្រោយវិបត្តិកូវីដ-១៩ក៏ដូចជាផ្តើមប្រតិបត្តិការឡើងវិញទៅលើកម្មវិធីមួយចំនួនដែលបានទទួលការប្រឈមនិងបង្អាក់ក្នុង អំឡុងពេលដែលពិភពលោកកំពុងជួបវិបត្តិ។សហគ្រិនខ្មែរបានគូសបញ្ជាក់អំពីគម្រោងការងារដែលស្របនឹងគោលនយោបាយ សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលដើម្បីជម្រុញវិស័យសហគ្រិនភាពនៅកម្ពុជាឲ្យដំណើរការកាន់តែរលូនដោយឈរលើការគាំទ្រដល់វិស័យទាំង៤ រួមមានវិស័យ...