ភ្នំពេញ ៖ ដើម្បីកុំឲ្យមានការភាន់ច្រឡំ ឬយកតម្លៃមិនប្រក្រតី ពីការធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបានបញ្ជាក់យ៉ាងច្បាស់ៗ អំពីតម្លៃនិងសុពលភាព សម្រាប់ប្រជាពលរដ្ឋ ដែលមានអាស័យដ្ឋាន ស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ។ តម្លៃទាំងនោះរួមមាន៖ –តម្លៃធ្វើប័ណ្ណព្រំដែនថ្មី ២០,០០០រៀល-តម្លៃការបន្តធ្វើសៀវភៅប័ណ្ណព្រំដែន ២០,០០០រៀល-តម្លៃបន្តធ្វើប័ណ្ណព្រំដែន ១០,០០០រៀល ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានផ្ដាំថា កុំប្រើប្រាស់សេវារត់ការ ត្រូវទៅផ្ទាល់ដែលមានទីតាំង ការិយាល័យច្រកចេញចូលតែមួយក្រុងប៉ោយប៉ែត...
ភ្នំពេញ ៖ បុគ្គលម្នាក់អាងអំណាច បានប្រើសិទ្ធិអំណាចរបស់ខ្លួនធ្វើតូប (កញ្ចុះលំហែកាយ)ជាលក្ខណៈទ្រង់ទ្រាយធំល្មម នៅលើដីរដ្ឋជាប់មាត់ទន្លេ ស្ថិតនៅភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយគ្មានកោតញញើតអាជ្ញាធរមូលដ្ឋានឡើយ ។ យោងតាមស្រ្តីម្នាក់ឈ្មោះ ឈន នីបូរាណ ដែលមានដីជាប់នឹងបុគ្គលប្រើអំណាចសង់កញ្ចុះលើដីរដ្ឋ បានរៀបរាប់ឲ្យដឹងថា បុគ្គលនេះ មានឈ្មោះ ទេស វិបុល នៅភូមិព្រែកក្របៅទី៣...
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារសម្រេចបានប្រចាំខែ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. នាព្រឹកមិញនេះ បានរំលឹកឡើងថា បើទោះបីជាការអនុវត្តការងារ របស់ថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិក នៃនាយកដ្ឋានមួយនេះ ទទួលបានលទ្ធផលល្អប្រសើរ យ៉ាងណាក៏ដោយ តែបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ ក៏ត្រូវតែខិតខំរួមគ្នាដោះស្រាយ ឱ្យបានលឿនផងដែរ ដើម្បីបន្តអនុវត្តការងាររបស់ខ្លួន ឲ្យកាន់តែល្អប្រសើរទៅមុខទៀត។ ជាមួយគ្នានឹងការលើកឡើង ខាងលើនេះផងដែរ លោកអគ្គនាយករង ក៏បានផ្តល់ជាអនុសាសន៍ ណែនាំសំខាន់ៗទៅកាន់ថ្នាក់ដឹកនាំមន្ត្រីបុគ្គលិក នៃនាយកដ្ឋានខាងលើ ដើម្បីរៀបចំនូវផែនការ សកម្មភាពការងារបន្ត និងត្រូវអនុវត្តការងាររបស់ខ្លួន ប្រកបដោយទំនួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ជាមួយនឹងភាពទន់ភ្លន់ ម៉ឺងមាត់ក្នុងការងារ និងត្រូវខិតខំបន្ថែមទៀត ទៅលើការងារ ដែលសម្រេចបាន ធ្វើយ៉ាងណាឲ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំធំនៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកនៃនាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃប.ស.ស. សរុបប្រមាណជាង ២០រូប៕
អូតាវ៉ា ៖ រដ្ឋាភិបាលកាណាដា បានប្រកាស កាលពីថ្ងៃអង្គារអំពីការវិនិយោគមួយ ដើម្បីគាំទ្រដល់កំណើន នៃការនាំចេញគ្រាប់ធញ្ញជាតិ របស់ប្រទេសនេះ នៅពេលដែលតម្រូវការ សម្រាប់ផលិតផលគ្រាប់ ធញ្ញជាតិកាណាដា កំពុងកើនឡើងនៅលើទីផ្សារ ពិភពលោក។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងកសិ-ចំណីអាហារ Marie-Claude Bibeau បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា “អ្នកផលិតគ្រាប់ធញ្ញជាតិកាណាដា គឺជាតំណភ្ជាប់ដ៏សំខាន់មួយ នៅក្នុងសន្តិសុខស្បៀងពិភពលោក។ ជាមួយនឹងមូលនិធិ...
កំពង់ចាម ៖ លោក ឃឹម សិរីវង្ស រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជា អនុប្រធានក្រុមការងារ ថ្នាក់កណ្ដាលគណបក្ស ប្រជាជនកម្ពុជា ចុះជួយស្រុកព្រៃឈរ បានរំពឹងទុកថា ក្រុមប្រឹក្សាឃុំ និងបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកព្រៃឈរ និងខិតខំប្រឹងប្រែងធ្វើការងារអស់ពីលទ្ធភាព ដើម្បីសម្រេចបានលទ្ធផលល្អ ជូនគណបក្សប្រជាជនកម្ពុជា។ លោក...
យូអិន ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ កាលពីថ្ងៃអង្គារ បានថ្កោលទោស “ក្នុងលក្ខខណ្ឌខ្លាំងបំផុត” ចំពោះការបន្តការ វាយប្រហារភេរវកម្ម ដ៏សាហាវឃោរឃៅលើជនស៊ីវិល ក្នុងប្រទេសអាហ្វហ្គានីស្ថាន ។ ក្រុមប្រឹក្សាបាន ចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីថ្កោលទោស ការវាយប្រហារភេរវកម្ម រួមទាំងការវាយប្រហារ ប្រឆាំងនឹងវិហារអ៊ីស្លាម Mawlawi Sekander នៅ Kunduz...
ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យ មួយកាលពីថ្ងៃអង្គារ ស្តីពីការដាក់ទណ្ឌកម្ម សងសឹកប្រឆាំងនឹងបុគ្គល និងអង្គភាព ដើម្បីឆ្លើយតបទៅនឹង “សកម្មភាពមិនរាក់ទាក់” របស់ពួកគេជុំវិញជម្លោះរុស្ស៊ី និងអ៊ុយក្រែន ។ វិធានការនេះ នឹងត្រូវធ្វើឡើងនៅក្នុងការសងសឹកចំពោះ “សកម្មភាពមិនរាក់ទាក់ របស់សហរដ្ឋអាមេរិក រដ្ឋបរទេស និងអង្គការអន្តរជាតិ...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្អិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ បានទទួលស្វាគមន៍ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នៅចំការ (រមណីយ៍ដ្ឋានទេសចរណ៍ព្រៃស្នួល) ដែលមានទីតាំងស្ថិត នៅក្នុងភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានរៀបចំពិធីអបអរសាទរកម្ពុជា ទទួលបានពានរង្វាន់ប្រាក់ ពិភពលោក ពីគណៈកម្មការរៀបចំ ពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍ អន្តរជាតិ (BIE) ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំនិងចូលរួម...
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ពិនិត្យលទ្ធភាពឡើងវិញ លើការសិក្សាប្រព័ន្ធឡានដឹកជញ្ជូនប្រើផ្លូវដែក (Tramways) ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ។ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jacques...