ព័ត៌មានជាតិ

លោក សយ សុភាព ទទួលស្វាគមន៍ លោក ម៉ម សូណង់ដូ

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្អិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ បានទទួលស្វាគមន៍ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នៅចំការ (រមណីយ៍ដ្ឋានទេសចរណ៍ព្រៃស្នួល)​ ដែលមានទីតាំងស្ថិត នៅក្នុងភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

នៅក្នុងពិធីពិសារបាយថ្ងៃត្រង់ នៅរមណីយ៍ដ្ឋានព្រៃស្នួល លោក ម៉ម សូណង់ដូ បានកោតសរសើរនូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងបរិវេន តំបន់ទេសចរណ៍ព្រៃស្នួល ជាមួយនឹងម្ហូបអាហារ លក្ខណៈធម្មជាតិ ផងដែរ។

ក្នុងជំនួបនេះ លោក សយ សុភាព និងលោក ម៉ម សូណង់ដូ ក៏បានជជែកពិភាក្សាគ្នា អំពីនយោបាយកម្ពុជាបច្ចុប្បន្ន និងការវិវត្តន៍នៃការបោះឆ្នោត ឃុំ-សង្កាត់ នាពេលខាងមុខផងដែរ។

ឆ្លៀតនៅក្នុងឱកាសនោះ លោក ម៉ង សូណង់ដូ ក៏បានឱ្យដឹងថា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ក៏បានត្រៀមខ្លួននិងចុះឈ្មោះបោះឆ្នោត ឃុំ-សង្កាត់ រួចរាល់ហើយផងដែរ ៕

To Top