បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនលោក Fumio Kishida ដែលបានជួបពិភាក្សាគ្នាជាមួយនឹងមេដឹកនាំ វៀតណាមកាលពីថ្ងៃអាទិត្ យទៅលើបញ្ហាវិបត្តិសង្គ្រាមនៅអ៊ុយក្រែន នោះបានធ្វើការបញ្ជាក់ថាពួកគាត់ទាំងពីរគឺបានព្រមព្រៀងនិងគោរពទៅតាមច្បាប់របស់អន្តរជាតិ ក្នុងការមិនប្រើប្រាស់កម្លាំងយោធាណាមួយ នៅក្នុងជម្លោះនេះឡើយ។ យោងតាមការចេញផ្សាយរបស់ AP ប្រទេសជប៉ុនបានធ្វើការប្រកាសថ្កោលទោសចំពោះ សកម្មភាពលុកលុយរបស់រុស្សីលើប្រទេសអ៊ុយក្រែន ហើយក៏បានប្រកាសចូលរួមជាមួយនឹងបណ្តាលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មប្រឆាំង នឹងប្រទេសរុស្សីផងដែរ។ សម្រាប់ខាងភាគីវៀតណាមវិញក៏ដូចជាទៅ នឹងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ គឺបានយល់ឃើញថាការប្រើប្រាស់កម្លាំងយោធា ដោយផ្ទាល់ណាមួយក្នុងការដោះស្រាយជម្លោះ គឺមិនមែនជារឿងត្រឹមត្រូវនោះទេនិងព្រម...
ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បាននឹងកំពុងរំពឹងថា ការវិនិយោគរបស់ប្រទេសជប៉ុនលើការសាងសង់ទីក្រុងថ្មី និងគម្រោងថាមពលកកើតឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សារនេះត្រូវបានបញ្ជូនដោយប្រធានាធិបតី Widodo ដែលត្រូវបានគេស្គាល់ជាទូទៅថា លោក Jokowi ដោយផ្ទាល់ទៅកាន់នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida នៅវិមានប្រធានាធិបតីក្នុងទីក្រុង Bogor ខេត្ត West Java...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរអរគុណចំពោះខ្មែរឥស្លាម ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ។ តាមរយៈគេហទំព័រហ្វេសប៊ុកនាថ្ងៃទី១ ឧសភា សម្ដេចតេជោ បានអបអរសាទរ និងជូនពរជ័យ សាសនិកខ្មែរឥស្លាមកម្ពុជាទាំងក្នុងនិងក្រៅប្រទេស រួមទាំងសាសនិកឥស្លាមនៅទូទាំងសាកលលោក ដែលបានបញ្ចប់ពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃចន្ទ ទី១...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសតម្លៃប្រេង ក្នុងរយៈពេល១០ថ្ងៃខាងមុខទៀត ដោយចាប់ពីថ្ងៃទី១-១០ ខែឧសភា ឆ្នាំ២០២២ សាំងធម្មតាតម្លៃ៥២៥០រៀល ឡើងជាង១០ថ្ងៃមុន ១០០រៀល ខណៈម៉ាស៊ូតតម្លៃ៥៦០០រៀល ឡើង១០០រៀល ៕
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២នាក់ទៀត ខណៈ ជាសះស្បើយចំនួន២១នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៥៤នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ១១៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
តេអេរ៉ង់ ៖ លោក Yahya Al Eshaq ប្រធានសភាពាណិជ្ជកម្មរួម អ៊ីរ៉ង់-អ៊ីរ៉ាក់ បានប្រាប់ទីភ្នាក់ងារ សារព័ត៌មានអ៊ីរ៉ង់ IRNA ឲ្យដឹងថា ប្រទេសអ៊ីរ៉ាក់ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសងបំណុល របស់ខ្លួនទៅឱ្យប្រទេសអ៊ីរ៉ង់ ហើយនីតិវិធីនៃការសងបំណុល នឹងចាប់ផ្តើមនៅក្នុង ប៉ុន្មានថ្ងៃខាងមុខនេះ។ លោក Al Eshaq...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A នាសម័យប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ២០២០-២០២១ ចំនួន ១,៧៥៣នាក់ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ស្អែកព្រឹកនេះ។ សម្ដេចតេជោជួបសំណេះសំណាលបែបនេះ ជាការលើកទឹកចិត្តជូនពួកគាត់ ដែលបានខិតខំរៀនសូត្រ រហូតដល់ប្រឡងជាប់ និងទទួលបាននិទ្ទេស...
តេអេរ៉ង់ ៖ អ៊ីរ៉ង់បានឲ្យដឹងថា ការធ្វើនយោបាយលើបញ្ហា អាវុធគីមីរបស់ស៊ីរី នឹងធ្វើឱ្យប៉ះពាល់ដល់ សិទ្ធិអំណាចរបស់អង្គការឃ្លាំមើល អាវុធគីមីរបស់ពិភពលោក និងរារាំងការសន្ទនាប្រកប ដោយស្ថាបនាជាមួយប្រទេស ស៊ីរីលើបញ្ហានេះ។ តំណាងអចិន្ត្រៃយ៍ របស់អ៊ីរ៉ង់ប្រចាំនៅអង្គការ សហប្រជាជាតិ លោកស្រី Zahra Ershadi បានធ្វើការកត់ សម្គាល់ នៅក្នុងសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពអាវុធគីមី...
វ៉ាស៊ីនតោន ៖ អ្នកជំនាញអាមេរិក មួយចំនួន បានចាត់ទុកភាពតានតឹង រវាងទំនាក់ទំនងចិន និងអាមេរិក ហើយបានជំរុញឱ្យខ្លួនចាត់ វិធានការ ពិត ប្រាកដ ដើម្បីផ្លាស់ប្តូរភាព ជាប់គាំងបច្ចុប្បន្ន រវាងប្រទេស ទាំងពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រុមអ្នកជំនាញបានឲ្យដឹងថា សហរដ្ឋអាមេរិក បាននិងកំពុងព្យាយាមទប់ស្កាត់ ការអភិវឌ្ឍន៍របស់ប្រទេសចិន ដែលជាផ្នែកមួយ...
ញូវដេលី៖ រដ្ឋមួយចំនួនរបស់ឥណ្ឌា បាននឹងកំពុងប្រឈមមុខនឹងរលកកំដៅខ្លាំងជាមួយនឹងសីតុណ្ហភាពឡើងដល់ ៤៦អង្សាសេរួចហើយនៅក្នុងរដ្ឋធានីដេលី និងរដ្ឋជុំវិញនោះ។ ក្រៅពីស្ថានភាពអាកាសធាតុ រដ្ឋជាច្រើនរបស់ឥណ្ឌាក៏កំពុងទទួលរងការខ្វះខាតការផ្គត់ផ្គង់ថាមពលធ្ងន់ធ្ងរផងដែរ ដែលត្រូវបានស្តីបន្ទោសយ៉ាងទូលំទូលាយដោយសារកង្វះធ្យូងថ្ម សម្រាប់ផលិតថាមពល។ យោងតាមទិន្នន័យរបស់អាជ្ញាធរអគ្គិសនីកណ្តាល ឥណ្ឌាបច្ចុប្បន្នត្រូវការថាមពលអគ្គិសនីចំនួន ២០១,១១១ មេហ្គាវ៉ាត់ក្នុងការផ្គត់ផ្គង់ថាមពលក្នុងមួយថ្ងៃ ដែលត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២២០,០០០ មេហ្គាវ៉ាត់នៅខែក្រោយ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ជិតមួយភាគបួននៃរោងចក្រថាមពលនៅក្នុងប្រទេសឥណ្ឌាបច្ចុប្បន្នត្រូវបានបិទដោយសារតែកង្វះការផ្គត់ផ្គង់ធ្យូងថ្ម។ រដ្ឋដែលរងផលប៉ះពាល់ខ្លាំងជាងគេរួមមានរដ្ឋ Jharkhand, Uttar...