ព័ត៌មានអន្តរជាតិ

អ្នកជំនាញជំរុញ​ របៀបដោះស្រាយបញ្ហា ប្រកបដោយប្រសិទ្ធភាព ក្នុងទំនាក់ទំនង ចិន-អាមេរិក

វ៉ាស៊ីនតោន ៖ អ្នកជំនាញអាមេរិក មួយចំនួន បានចាត់ទុកភាពតានតឹង រវាងទំនាក់ទំនងចិន និងអាមេរិក ហើយបានជំរុញឱ្យខ្លួនចាត់ វិធានការ ពិត ប្រាកដ ដើម្បីផ្លាស់ប្តូរភាព ជាប់គាំងបច្ចុប្បន្ន រវាងប្រទេស ទាំងពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រុមអ្នកជំនាញបានឲ្យដឹងថា សហរដ្ឋអាមេរិក បាននិងកំពុងព្យាយាមទប់ស្កាត់ ការអភិវឌ្ឍន៍របស់ប្រទេសចិន ដែលជាផ្នែកមួយ នៃយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីរក្សាអនុត្តរភាព ពិភពលោករបស់ខ្លួន ។

លោក Peter Isackson ប្រធានយុទ្ធសាស្ត្ររបស់ Fair Observer បានឲ្យដឹងថា “ជនជាតិអាមេរិក នឹងធ្លាក់ចូលទៅក្នុង ស្ថានភាពអស់សង្ឃឹម ប្រសិនបើពួកគេលែងជឿថា ប្រទេសដ៏ពិសេស និងមិនអាចខ្វះបានរបស់ពួកគេ មានជាឧត្តមគតិ សម្រាប់មនុស្សជាតិ” ។

ជាមួយនឹងបញ្ហាធ្ងន់ធ្ងរ និងកាន់តែអាក្រក់ទៅៗ ដែលធ្វើឲ្យប៉ះពាល់ ដល់ការយល់ស្របរបស់អាមេរិក ការដាំដុះនៃសត្រូវរួមគ្នា អាចជាគន្លឹះចាំបាច់ក្នុងការ រក្សាសណ្តាប់ធ្នាប់នោះ លោក Isackson បានពន្យល់នៅក្នុងផ្នែកមតិមួយ នៅលើគេហទំព័រព័ត៌មានឯករាជ្យមួយ។

លោក Andrew Latham សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៅមហាវិទ្យាល័យ Macalester ក្នុងទីក្រុង Saint Paul រដ្ឋ Minnesota បានលើកឡើងថា គោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំ របស់លោកប្រធានាធិបតី ចូ បៃដិន គឺជា “ភាពរញ៉េរញ៉ៃ ដែលមិនជាប់ពាក់ព័ន្ធ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top