ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បានបើកការជំនុំចម្រះលើសំណុំរឿង អតីតប្រធានគណបក្សខ្មែរក្រោក និងបក្ខពួក ចំនួន ៤នាក់ ទៀត ជាប់ពាក់ព័ន្ធនឹងករណីប្លន់ អ្នកលក់តាមឡេអនឡាញល្បីឈ្មោះ អ៊ាន សៀវម៉ី ប្រព្រឹត យប់ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១...
ភ្នំពេញ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានឲ្យដឹងថា ឧស្សាហកម្មថ្នាំជក់ បានបំផ្លាញយ៉ាងខ្លាំងទៅ ដល់សុខុមាលភាពប្រជាជន សេដ្ឋកិច្ចជាតិ រួមទាំងបង្កជាបញ្ហាបរិស្ថាន និងបម្រែបម្រួលអាកាសធាតុផងដែរ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CMH នាពេលថ្មីៗនេះ បានបញ្ជាក់ថា ផ្ទុយពីការពិត ក្រុមហ៊ុនថ្នាំជក់ បានព្យាយាមបង្ហាញទៅកាន់អ្នកបង្កើតគោលនយោបាយ ក៏ដូចជាប្រជាពលរដ្ឋថា ខ្លួនបានយកចិត្តទុកដាក់ខ្ពស់ទៅ លើសុខទុក្ខរបស់ប្រជាពលរដ្ឋ សហគមន៍ សេដ្ឋកិច្ចជាតិ...
ភ្នំពេញ៖ ធនាគារពិភពលោក (Word Bank) បានអនុម័តលើជំនួយទឹកប្រាក់ចំនួន ១៦៩លានដុល្លារ ជាកញ្ចប់ហិរញ្ញប្បទានថ្មី ដល់គម្រោងការគ្រប់គ្រងហានិភ័យ គ្រោះធម្មជាតិអាស៊ីអាគ្នេយ៍នៅកម្ពុជា ដំណាក់កាលទី២ សម្រាប់បង្កើនភាពធន់នៃបណ្តាញផ្លូវជនបទ ទៅនឹងគ្រោះធម្មជាតិ និងកត្តាអាកាសធាតុ សម្រាប់លើកកម្ពស់សមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការទ្រទ្រង់ដល់ការងារសុវត្ថិភាពផ្លូវ និងភាពធន់ទៅនឹងកត្តាអាកាសធាតុ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក នាថ្ងៃ២៥ ឧសភា ។ សេចក្តីប្រកាសឲ្យដឹងថា...
ភ្នំពេញ: យុវជនជាប់ចោទចំនួន២នាក់ កាលពីព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២២នេះ ត្រូវបាន សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានប្រកាសសាល តម្កល់ទោស ជាប់ក្នុងពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ពី២០ឆ្នាំ ទៅ ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូន និងជួញដូរគ្រឿង ចំនួនជាង ២ គីឡូក្រាម...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខ តំណែងឧត្តមសេនីយ៍ត្រី ទី ចំរើន កុសល ជាសមាជិកក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ មានឋានៈស្មើប្រធាននាយករដ្ឋាន ឲ្យមកជាមន្ត្រី ៕
បរទេស៖ ក្រុមសកម្មប្រយុទ្ធអាមេរិក ដែលធ្វើដំណើរទៅកាន់ ប្រទេសអ៊ុយក្រែន ដើម្បីចូលរួមការប្រយុទ្ធប្រឆាំង នឹងកងកម្លាំងរុស្ស៊ី ត្រូវបានគេរាយការណ៍ថា កំពុងត្រូវបានសួរចម្លើយ នៅអាកាសយានដ្ឋាននានា ទូទាំងប្រទេស ដោយនាយកដ្ឋានគយ និងការពារព្រំដែនអាមេរិក (CBP) ដែលជាផ្នែកនៃក្រសួងសន្តិសុខមាតុភូមិ របស់អាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងាររបស់អាមេរិក...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានទទូចកាលពីថ្ងៃអង្គារថា ការថយចុះនៃប្រតិបត្តិការ យោធារបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន គឺជាចេតនាក្នុងគោលបំណង ដើម្បីជម្លៀសប្រជាជន និងជៀសវាងការស្លាប់បាត់បង់ជីវិតក្នុងចំណោមជនស៊ីវិល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Sergey Shoigu បានពន្យល់ថា កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី...
បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋាភិបាលឆេកបានបរិច្ចាគ ឧទ្ធម្ភាគចក្រវាយប្រហារដែលផលិតដោយសូវៀត ដល់ប្រទេសអ៊ុយក្រែន ហើយនៅប៉ុន្មានសប្តាហ៍ខាងមុខនេះនឹងបើកកន្លែងជួសជុលរបស់ខ្លួនដល់រថពាសដែកទាំងមូលដែលប្រើប្រាស់ ដោយកងកម្លាំងរបស់ទីក្រុងគៀវ។ ការបរិច្ចាគនេះ ដែលជាការកើនឡើងដ៏សំខាន់មួយ នៅក្នុងការចូលរួមរបស់រដ្ឋាភិបាលទីក្រុង Prague ក្នុងប្រទេសអ៊ុយក្រែន ត្រូវបានធ្វើឡើងបន្ទាប់ពីការពិភាក្សា ជាមួយសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងពិធីសំណេះសំណាល ជាមួយនឹងសមាជិក សមាជិកា និងសកម្មជន នៃគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ប្រមាណជាង៥០០នាក់ នៅវត្តបុទមរតនៈដីដុះ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្ត បានដាក់ចេញនូវយុទ្ធសាស្ត្រនានា ជូនដល់សមាជិក សមាជិកា...