ព័ត៌មានជាតិ

តុលាការឧទ្ធរណ៍ តម្កល់ទោសបុរស ជាប់ចោទ២នាក់ ជាប់គុកម្នាក់ៗ ពី ២០ទៅ២៥ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន

ភ្នំពេញ: យុវជនជាប់ចោទចំនួន២នាក់ កាលពីព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២២នេះ ត្រូវបាន សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានប្រកាសសាល តម្កល់ទោស ជាប់ក្នុងពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ពី២០ឆ្នាំ ទៅ ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូន និងជួញដូរគ្រឿង ចំនួនជាង ២ គីឡូក្រាម ប្រព្រឹត្តនៅ កាលពី អំឡុង ឆ្នាំ២០១៦ នៅក្នុងរាជធានីភ្នំពេញ។

លោក ពៅ ភូស៊ុន ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទ២នាក់ មាន ឈ្មោះ ឡុង ផល្លី ភេទប្រុស និង ម្នាក់ទៀត ឈ្មោះ ឈិន វណ្ណៈ ភេទប្រុស ។

នៅក្នុងចំណោមពួកគេទាំង២នាក់ សាលាដំបូងរាជធានីភ្នំពេញ កាលពី ឆ្នាំ ២០១៧ កាត់ទោស ឈ្មោះ ឡុង ផល្លី ដាក់ពន្ធនាគារកំណត់ ២៥ ឆ្នាំ និង ចំណែកឯឈ្មោះ ឈិន វណ្ណៈ ដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ ពីបទ: ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន”តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ តែពួកគេបានប្តឹងឧទ្ធរណ៍ ។

ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីអំឡុងឆ្នាំ ២០១៦ ។ សមត្ថកិច្ចនគរបាល ដកហូតបាន គ្រឿងញៀនជាង២ គីឡូក្រាម។

ដោយ: លីហ្សា

To Top