ភ្នំពេញ៖ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២២ បានឃាត់ខ្លួនយុវជន សង្ស័យម្នាក់ និង រឹបអូសបានថ្នាំងញៀន ជិត១៤០កញ្ចប់ និង សម្ភារៈពាក់ព័ន្ធមួយចំនួនធំទៀត ប្រព្រឹត្ត នៅចំណុចជិតដល់ផ្សារទឹកពុះ ដែលស្ថិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបន្តប្រកាសថា កម្ពុជា មិនមានអ្នកឆ្លង ស្លាប់ និងជាសះស្បើយថ្មីពីជំងឺកូវីដ១៩ទេ ។ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន១៣៣ ២០១នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
Breaking: កាណាដា ប្រកាសរកឃើញករណីឆ្លង ជំងឺអ៊ុតស្វា ១០ករណីថែម សរុបកើនដល់ ១៥នាក់ហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយៈ សយ សុភា
បរទេស៖ យោងតាមការចេញផ្សាយដោយទូរទស្សន៍ BBC នៅព្រឹកថ្ងៃពុធនេះ បានឲ្យដឹងថាមនុស្សដល់ ទៅ១៥នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាញ់ប្រហារ មួយនៅសាលារៀន បឋមសិក្សាមួយ កន្លែងស្ថិតនៅក្នុងរដ្ឋតិចសាស។ ប្រភពដដែលបានបញ្ជាក់ទៀតថាខ្មាន់កាំភ្លើង ដែលមានវ័យប្រមាណជា១៨ឆ្នាំ បានស្លាប់មនុស្សសរុប១៥នាក់ ដែលក្នុងនោះមានសិស្ស១៤នាក់និងគ្រូបង្រៀន ម្នាក់ហើយជាការឆ្លើយតបក្រុមប៉ូលីសបានធ្វើការបាញ់សម្លាប់ ឧក្រិដ្ឋជនរួចរាល់ហើយផងដែរ។ គួរឲ្យដឹងដែរថាការបាញ់ប្រហារ ទៅលើសាលារៀនបឋមសិក្សាបែបនេះ គឺជារឿងដែលកម្រកើតមានឡើង បំផុតក្នុងប្រទេសអាមេរិកហើយសាលារៀន Robb Elementary...
Update: ខ្មាន់កាំភ្លើងវ័យជំទង់ម្នាក់ បានសម្លាប់កុមារយ៉ាងតិច 19 នាក់ និងមនុស្សពេញវ័យពីរនាក់ នៅសាលាបឋមសិក្សា ក្នុងរដ្ឋតិចសាស់កាលពីថ្ងៃអង្គារ ដោយជំរុញឱ្យប្រធានាធិបតី Joe Biden ខឹងសម្បារក្នុងការបរិហារ ការទទួលកាំភ្លើងរបស់សហរដ្ឋអាមេរិក និងប្តេជ្ញាបញ្ចប់វដ្តនៃការបាញ់ប្រហារដ៏ធំរបស់ប្រទេស។ ការវាយប្រហារនៅទីក្រុង Uvalde ដែលជាសហគមន៍តូចមួយ ក្បែរព្រំដែនប្រទេសម៉ិកស៊ិក គឺជាការបាញ់ប្រហារ នៅសាលារៀនរបស់សហរដ្ឋអាមេរិក ដែលមានមនុស្សស្លាប់បំផុត ក្នុងរយៈពេលជាច្រើនឆ្នាំ...
បរទេស៖ ប្រធានទីភ្នាក់ងារស៊ើបការណ៍ពិសេសរបស់អ៊ុយក្រែនលោក Kirill Budanov នៃក្រសួងការពារជាតិប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារម្សិលមិញនេះបានអះអាងថាអ៊ុយក្រែន នឹងធ្វើការធ្វើឲ្យមានបង្វែរជម្លោះឡើងវិញ ជាមួយនឹងរុស្សីតាមរយៈការវាយលុយចូល ឲ្យដល់ទៅក្នុងតំបន់ Crimea ឡើងវិញនៅចុងឆ្នាំនេះ។ លោក Budanov បានបន្តទៀតដែរថា៖ស្ថានភាពនៅក្នុងសមរភូមិនៅពេលនេះ នឹងអាចផ្លាស់ប្តូរ ទាំងស្រុងតាមអ្វីដែលអ៊ុយក្រែន ចង់បានវិញម្តងជាពិសេសនៅក្នុងខែសីហា នៅពេលដែលអាវុធជាច្រើនដែលត្រូវបានផ្កត់ផ្គង់ដោយលោកខាងលិចនោះ អាចធ្វើដំណើរមកដល់ប្រទេសអ៊ុយក្រែន តាមការគ្រោងទុក។ លោកបញ្ជាក់បន្ថែមថា៖ រុស្សីមានធនធានដើម្បីបើកប្រាក់ខែ...
បរទេស៖ ព្រះរាជអជ្ញានៃតុលាការកំពូលអ៊ុយក្រែនលោកស្រី Irina Venediktova កាលពីថ្ងៃអង្គារ ម្សិលមិញនេះបានប្រកាសមិនបដិសេធឡើយថាលទ្ធភាពនៃការដោះដូរ អ្នកទោសជនជាតិរុស្សី ដែលជាមេបញ្ជាការទ័ពរថក្រោះ Vadim Shishimarin និងជាទាហានរុស្សីដំបូងដែលត្រូវបានកាត់ ទោសករណីឧក្រិដ្ឋកម្មសង្គ្រាមដោយតុលាការទីក្រុងគៀវ។ កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងមកនេះយោធាវ័យ២១ឆ្នាំរូបនេះ ត្រូវបានប្រកាសកាត់ទោសអស់មួយជីវិត ក្រោយត្រូវបានចោទប្រកាន់ថាបានបាញ់សម្លាប់ពលរដ្ឋអ៊ុយក្រែន វ័យចំណាស់ម្នាក់នៅក្នុងតំបន់ Sumy ។ លោកស្រី Venediktova បានសង្កត់ធ្ងន់ថា៖ទោះបីជាយ៉ាងណាក្តីការដោះ ដូរគ្នាណាមួយរវាងអ្នកទោស...
Update: សហរដ្ឋអាមេរិក បានថ្កោលទោសកូរ៉េខាងជើង ចំពោះអ្វីដែលខ្លួនបាននិយាយថា ជាការបាញ់មីស៊ីលផ្លោង ហើយបានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាង ជំនួសវិញឱ្យជ្រើសរើសការសន្ទនា។ អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយកាលពីល្ងាចថ្ងៃអង្គារ ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន ថា “សហរដ្ឋអាមេរិក ថ្កោលទោសការបាញ់មីស៊ីលផ្លោង ជាច្រើនគ្រាប់របស់កូរ៉េខាងជើង” ។ លោកបាននិយាយថា “យើងអំពាវនាវឱ្យកូរ៉េខាងជើង ជៀសវាងពីការបង្កហេតុបន្ថែមទៀត និងចូលរួមក្នុងកិច្ចសន្ទនា ប្រកបដោយនិរន្តរភាព និងសំខាន់” ។...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានចាត់ទុកការសន្យារបស់គណបក្សនយោបាយ តាមរយៈការឃោសនា រកសំឡេងឆ្នោត មួយចំនួនគឺជាការធ្វើអត្តឃាត នយោបាយខ្លួនឯង និងជាការសន្យាហួសសមត្ថភាពដែលមិនអាចធ្វើបាន ហើយមិនបានទៅនៅផ្ទាល់ដល់មូលដ្ឋាន។ ការលើកឡើងរបស់លោក សយ សុភាព បែបនេះធ្វើឡើង បន្ទាប់ពីគណក្សនយោបាយមួយចំនួន នៅក្នុងយុទ្ធនាការឃោសនា រកសំឡេងឆ្នោត...
Breaking: អាមេរិក ថ្កោលទោសការបាញ់មីស៊ីលកូរ៉េខាងជើង និងបានស្នើឱ្យមានកិច្ចសន្ទនា។នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា