ព័ត៌មានជាតិ

ឃាត់ខ្លួន យុវជនសង្ស័យម្នាក់ និង រឹបអូសបានគ្រឿងញៀន ជិត ១៤០ កព្ចាប់ នៅប៉ោយប៉ែត

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២២ បានឃាត់ខ្លួនយុវជន សង្ស័យម្នាក់ និង រឹបអូសបានថ្នាំងញៀន ជិត១៤០កញ្ចប់ និង សម្ភារៈពាក់ព័ន្ធមួយចំនួនធំទៀត ប្រព្រឹត្ត នៅចំណុចជិតដល់ផ្សារទឹកពុះ ដែលស្ថិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ អៀង រ៉ន ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលដកហូតបានវត្ថុតាងរួមមាមាន៖ ថ្នាំញៀនប្រភេទម៉ា ប្រភេទ ទឹកកក ចំនួន ១៣៦ កព្ចាប់ , ថ្នាំគ្រាប់ពណ៌ផ្កាឈូកមានរូប(ស្តុបប៊ឺរី)ចំនួន៥១គ្រាប់, ថ្នាំគ្រាប់ពណ៌ប៉ៃតងមានរូប ម្គុដពីលើចំនួន១៤គ្រាប់, ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ មានអក្សរ Vl មានចំនួន៣៧គ្រាប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូកមានរូបម្គុដពីលើ ចំនួន១៨គ្រាប់, ថ្នាំគ្រាប់សំបកពណ៌ឈាមជ្រូកចំនួន១០គ្រាប់, ថ្នាំកញ្ចប់ពណ៌ខៀវមានចំនួន១៥កញ្ចប់, ថ្នាំកាហ្វេសប្បាយចំនួន១កញ្ចប់, ថ្នាំយិនស៊ិន១កញ្ចប់, ថ្នាំហែមមើ(HERMES)ចំនួន៤កញ្ចប់។ និង ហឹបដែកចំនួន១ ។

ឥឡូវនេះ ជនសង្ស័យត្រូវបានបញ្ចូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ដើម្បីកសាង សំណុំរឿង
ចាត់ការបន្ត តាមនីតិវិធីច្បាប់ ៕

ដោយ: លីហ្សា

To Top