ភ្នំពេញ ៖ នៅក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ រៀបចំដោយលោកស្រី ណានស៊ី ភេឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានបញ្ជាក់អំពីការខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ដើម្បីចូលរួមចំណែកដោះស្រាយសភាពការណ៍ នៅមីយ៉ាន់ម៉ា ។ សម្ដេចក៏បានចែករំលែក នូវអ្វីដែលជាការងាររបស់សម្ដេច ក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាការខិតខំទាំងឡាយ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានលើកឡើងថា នៅឆ្នាំនេះគឺជាខួបលើកទី៤៥ នៃទំនាក់ទំនងកិច្ចសន្ទនារវាងអាស៊ាន-សហរដ្ឋអាមេរិក ហើយដែលពេលនេះគឺជាវិធីមួយ ដ៏សាកសម ដែលថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានជួបជុំគ្នា នៅក្នុងសេតវិមាន ដើម្បីរំលឹកនូវព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ នៃភាពជាដៃគូដ៏យូរអង្វែង ។ ការលើកឡើងរបស់សម្ដេចតេជោបែបនេះ...
គៀវ ៖ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Iryna Vereshchuk បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កំពុងធ្វើការចរចា ជាមួយរុស្ស៊ីជុំវិញ ការជម្លៀសទាហាន ដែលរងរបួសយ៉ាងធ្ងន់ធ្ងរ ចេញពីរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol ។ លោកស្រី Vereshchuk បានសរសេរនៅលើ Telegram ឲ្យដឹងថា...
ព្រុចសែល៖ ក្រុមអ្នកវិភាគបានឲ្យដឹងថា សេដ្ឋកិច្ចនៃទ្វីបអឺរ៉ុប កំពុងប្រឈមមុខនឹង ការកើនឡើង ហានិភ័យនៃការជាប់គាំង ដែលបណ្តាលមកពីផលប៉ះពាល់ នៃជម្លោះដែលកំពុងបន្ត រវាងរុស្ស៊ីនិងអ៊ុយក្រែន។ តួលេខថ្មីៗដែលចេញផ្សាយដោយគណៈកម្មការអឺរ៉ុបបានបង្ហាញថា សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ ដែលរួមមានរដ្ឋសមាជិកចំនួន ១៩ នៃសហភាពអឺរ៉ុប បានកើនឡើងជាមធ្យម ០,២ភាគរយក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ ប៉ុន្តែជាមួយនឹងតម្លៃកើនឡើងដោយសារតែថ្លៃថាមពល និងអាហារកាន់តែខ្ពស់ – គណៈកម្មការបាននិយាយថា អតិផរណាប្រចាំឆ្នាំរបស់តំបន់ចាយប្រាក់អឺរ៉ូមានកម្រិតខ្ពស់បំផុត ៧,៥ភាគរយនៅក្នុងខែមេសា...
ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធី សម្ពោធអគារសាលប្រជុំថ្មី១ខ្នង ជួសជុលអគារ របង ក្លោងទ្វារ និងទីធ្លាបរិវេណស្នាក់ការគណបក្សប្រជាជកម្ពុជា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។ ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ៖ សាលប្រជុំថ្មី...
ភ្នំពេញ ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃឌិន បានថ្លែងថា អាស៊ាន គឺស្ថិតនៅក្នុងបេះដូងរបស់សហរដ្ឋអាមេរិក ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ហើយមិនត្រឹមតែប៉ុណ្ណោះទេ អាមេរិកមានភាពរីករាយក្នុងការដំឡើងពីដៃគូយុទ្ធសាស្ត្រ ទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាមេរិក-អាស៊ាន ។ ក្នុងកិច្ចប្រជុំជាមួយផ្នែកធុរកិច្ចអាស៊ាន-អាមេរិក ក៏ដូចជាពិធីពិសាហារភោជនីហារពេលល្ងាចជាមួយ បណ្តាមេដឹកនាំអាស៊ាននៅថ្ងៃ១២ ឧសភា លោក ចូ បៃឌិន មានប្រសាសន៍ថា «រយៈពេល៤៥ឆ្នាំ...
ម៉ូស្គូ ៖ ប្រមុខរដ្ឋបាលយោធា-ស៊ីវិល ក្នុងតំបន់ Poltava លោក Dmytro Lunin បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត ទៅលើរោងចក្រចម្រាញ់ប្រេង ដ៏សំខាន់មួយនៅក្នុងទីក្រុង Kremenchuk ក្នុងតំបន់ Poltava ភាគកណ្តាល របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ។ លោក...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែង ប្រធាន អនុប្រធានតុលាការ និងចៅក្រមចំនួន១១រូប ។ ក្នុងនោះ ព្រះមហាក្សត្រ ក៏ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ចំនួន៥រូបទៀតផងដែរ ៕
បឺលីន៖ រដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុ លោក Robert Habeck បានឲ្យដឹងក្នុងអំឡុងសុន្ទរកថារបស់លោក នៅក្នុងសភាជាន់ទាបរបស់ប្រទេសនេះ ដោយលើកឡើងថា ប្រទេសអាល្លឺម៉ង់ កំពុងប្រឈមមុខនឹងទណ្ឌកម្មថាមពល ដែលដាក់ដោយប្រទេសរុស្ស៊ី។ លោក Habeck បានលើកឡើងថា “យើងបានរៀបចំខ្លួន យើងសម្រាប់ស្ថានភាព” ដោយកត់សម្គាល់ថា ទីផ្សារថាមពលបានផ្តល់ជម្រើសគ្រប់គ្រាន់ និងអាចទូទាត់សង សម្រាប់ការបាត់បង់ឧស្ម័នពីប្រទេសរុស្ស៊ី។ ក្រុងម៉ូស្គូកាលពីថ្ងៃពុធ...