Breaking: កូរ៉េខាងជើង ប្រកាសមាន អ្នកស្លាប់លើកដំបូង ដោយសារកូវីដ១៩ ខណៈរាប់ពាន់នាក់ កំពុងធ្លាក់ខ្លួន ឈឺ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេឃើញថា លោក បានចាប់ផ្តើមពាក់ម៉ាសជាលើកដំបូងផងដែរ។ ប្រែសម្រួលដោយ៖ សយសុភា
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា មកដល់ថ្ងៃទី៦ហើយ ដែលកម្ពុជា មិនមានអ្នកឆ្លង និងគ្មានស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ទៀត ខណៈជាសះស្បើយចំនួន៣នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ កម្ពុជាអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ១៨៩នាក់ និងអ្នកស្លាប់ចំនួន ៣...
កាលពីសប្តាហ៍មុន ប្រព័ន្ធបម្រុង សហព័ន្ធអាមេរិកបានប្រកាស ពីការដំឡើង អត្រាការប្រាក់ ០.៥ ភាគរយ ហើយនឹងចាប់ផ្តើម កាត់បន្ថយតារាង តុល្យការរបស់ខ្លួន ក្នុងខែមិថុនាខាងមុខនេះ ក្នុងគោលបំណងឆ្លើយតប នឹងអតិផរណា ដែលបានបំបែកកំណត់ត្រា ខ្ពស់បំផុតក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅតាមរយៈគោលនយោបាយ បន្តឹងរូបិយវត្ថុជ្រុល ។ ប្រការនេះបានបង្កឱ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភជាទូទៅ ហើយសេដ្ឋកិច្ចសកល និងទីផ្សារហិរញ្ញវត្ថុនឹង...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ និង គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតចេញ(គ.ជ.ប ) បានចេញសេចក្តីណែនាំរួម ស្តីពីការធានានិរន្តរភាពការងារ របស់រដ្ឋបាលឃុំ សង្កាត់ ក្នុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់។ សេចក្តីណែនាំរួមនេះ ធ្វើឡើងដើម្បីអនុវត្ត ឲ្យបានត្រឹមត្រូវតាមវិធាន ដែលបានចែង ក្នុងច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រមទាំងធានានិរន្តភាព...
ភ្នំពេញ៖ ក្នុងជំនួបនៅរដ្ឋធានីវ៉ាស៊ីនតោន ទឹកដីសហរដ្ឋអាមេរិក លោក Muhammad Lutfi រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី បានអញ្ជើញលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេស G20 ដែលគ្រោងនឹងប្រព្រឹត្តទៅខែកញ្ញាខាងមុខ នៅឥណ្ឌូនេស៊ី ។ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោក...
ភ្នំពេញ៖ សហរដ្ឋអាមេរិក នៅតែបង្ហាញពីកង្វល់ជុំវិញ ការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម និងស្ថានភាពលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ខណៈកម្ពុជាអះអាងជាថ្មី និងបញ្ជាក់ច្បាស់ពីការប្រកាន់ខ្ជាប់របស់កម្ពុជា ចំពោះគោលការណ៍រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលមិនអនុញ្ញាតឲ្យវត្តមានយោធាបរទេស នៅលើទឹកដីកម្ពុជាឡើយ ។ រឿងមូលដ្ឋានកងទ័ពជើងទឹករាមនេះ មហាអំណាចអាមេរិក បានចោទថាកម្ពុជា បានផ្ដល់មូលដ្ឋានឲ្យកងទ័ពចិន ទោះបីមានការបញ្ជាក់យ៉ាងច្បាស់ៗ ជាច្រើនលើក ច្រើនសារ ពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏ពួកគេមិនជឿ ហើយបន្តចោទកម្ពុជាដដែលជាដដែល ។...
ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ថ្វាយលិខិតអបអរសារទ ប្រធានាធិបតីកូរ៉េខាងត្បូង YOON Su-Yeol ។
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្តីភ្ញាក់ផ្អើល និងរំភើបចំពោះសាររំលែកទុក្ខ របស់លោក ចូ បៃឌិនដែលនិយាយមកកាន់សម្តេចដោយផ្ទាល់ ចំពោះការស្លាប់របស់សម្តេច ហ៊ុន ណេង បងប្រុសបង្កើតសម្តេច ។ នេះជាពាក្យលោក ចូ បៃឌិន និយាយមុនគេមកកាន់សម្តេច បន្ទាប់ពីលោកអានសុន្ទរកថា ក្នុងនាមប្រធានាធិបតីអាមេរិក ឯសម្តេចអានសុន្ទរកថា...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ប្រជាពលរដ្ឋខ្មែរថា បច្ចុប្បន្ន កម្ពុជាមិនទាន់មាន ការបញ្ជូនពលករតាមរដូវកាល ទៅធ្វើការនៅក្រៅប្រទេសនៅឡើយទេ ដូច្នេះពលរដ្ឋខ្មែរកុំមានការភាន់ច្រឡំ និងជឿតាមការឃោសនារបស់ជនខិលខូច។ ការបកស្រាយរបស់ក្រសួងនេះ ដោយសារក្រសួង បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានថា មានជនខិលខូចមួយចំនួនទាំងជនជាតិខ្មែរ និងជនបរទេសជ្រកក្រោមស្លាកសាលាភាសា អង្គការ និងសមាគមផ្សេងៗ បានចុះផ្សព្វផ្សាយជ្រើសរើស និងប្រមូលថវិកាពីពលរដ្ឋ ដោយធានាអះអាងថា...
បរទេស៖ យោងតាមការបញ្ជាក់ ដោយក្រសួងការពារជាតិអង់គ្លេស លោក Ben Wallace បានបញ្ជាក់ថាទាំងមន្ត្រីការពារជាតិ និងមន្ត្រីទូតអង់គ្លេសជាច្រើននាក់ កំពុងធ្វើការយ៉ាងខ្លាំងក្នុងការស្វែងរកឱកាស បញ្ជាទិញអាវុធផលិតនៅសហភាពសូវៀត មកពីជុំវិញពិភពលោក ដើម្បីផ្គត់ផ្កង់ទៅឲ្យអ៊ុយក្រែន។ ក្នុងពេលជាមួយគ្នានេះរដ្ឋមន្ត្រីរូបនេះ ក៏បានអះអាងដែរថា ខាងភាគីរុស្សី ក៏កំពុងស្វែងរកលទ្ធភាពបញ្ជាទិញអាវុធបន្ថែមផងដែរ ដោយសារតែស្តុកឃ្លាំងដាក់អាវុធរបស់ខ្លួន ក៏កំពុងមានចំនួនតិចទៅដូចគ្នា។ លោក Wallace ពន្យល់ថា៖ អាវុធដែលផលិតនៅសហភាពសូវៀត...