ព័ត៌មានអន្តរជាតិ

អង់គ្លេសកំពុងស្វែងរក ការបញ្ជាទិញអាវុធសល់ពីសូវៀត បំពាក់បន្ថែមឲ្យអ៊ុយក្រែន

បរទេស៖ យោងតាមការបញ្ជាក់ ដោយក្រសួងការពារជាតិអង់គ្លេស លោក Ben Wallace បានបញ្ជាក់ថាទាំងមន្ត្រីការពារជាតិ និងមន្ត្រីទូតអង់គ្លេសជាច្រើននាក់ កំពុងធ្វើការយ៉ាងខ្លាំងក្នុងការស្វែងរកឱកាស បញ្ជាទិញអាវុធផលិតនៅសហភាពសូវៀត មកពីជុំវិញពិភពលោក ដើម្បីផ្គត់ផ្កង់ទៅឲ្យអ៊ុយក្រែន។

ក្នុងពេលជាមួយគ្នានេះរដ្ឋមន្ត្រីរូបនេះ ក៏បានអះអាងដែរថា ខាងភាគីរុស្សី ក៏កំពុងស្វែងរកលទ្ធភាពបញ្ជាទិញអាវុធបន្ថែមផងដែរ ដោយសារតែស្តុកឃ្លាំងដាក់អាវុធរបស់ខ្លួន ក៏កំពុងមានចំនួនតិចទៅដូចគ្នា។

លោក Wallace ពន្យល់ថា៖ អាវុធដែលផលិតនៅសហភាពសូវៀត គឺជាជម្រើសដ៏ល្អបំផុតសម្រាប់បំពាក់ ឲ្យយោធាអ៊ុយក្រែន ក្នុងពេលប្រយុទ្ធប្រឆាំង ជាមួយនឹងរុស្សីបែបនេះ ពីព្រោះថាពួកគេ មានការយល់ដឹងច្បាស់ អំពីរបៀបប្រើប្រាស់អាវុធទាំងនោះច្បាស់។

គួរឲ្យដឹងដែរថា ក្រៅតែពីអាវុធផលិតនៅអ៊ឺរ៉ុប និងបណ្តាលោកខាងលិចមួយចំនួនហើយនោះប្រទេសសម្ព័ន្ធមិត្តជាច្រើន បានបញ្ជូនអាវុធផលិតនៅសហភាពសូវៀត ទៅឲ្យអ៊ុយក្រែនជាច្រើនមកហើយដែលពួកគេ នៅសេសសល់ពីសម័យសង្គ្រាមត្រជាក់ ក្នុងនោះអាមេរិកជាដើម បានបញ្ជូនឧទ្ធម្ភាគចក្រប្រភេទ Mi-17 ជាដើម៕ ប្រែសម្រួល៖ស៊ុនលី

To Top