បរទេស ៖ កាសែត Handelsblatt របស់ប្រទេសអាល្លឺម៉ង់ បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ការវិភាគចុង ក្រោយដោយក្រុមហ៊ុន ធានារ៉ាប់រងអន្តរជាតិ Allianz Trade ដែលថា តម្លៃសម្រាប់ម្ហូបអាហារ នៅក្នុងហាងលក់គ្រឿង ទេសអាល្លឺម៉ង់ នឹងបន្តកើនឡើង ហើយត្រូវបានកំណត់ថា នឹងកើនឡើង 10% ទៀតនៅឆ្នាំនេះ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានកែសម្រួលផ្ទៃដីទំហំ ៥៨ហិកតា ១៦អា និង៦៨សង់ទីអា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ និងប្រគល់ជូនប្រជាពលរដ្ឋ ប្រើប្រាស់អាស្រ័យផល។ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នាថ្ងៃទី៣១ ឧសភា បានបញ្ជាក់ថា «កែសម្រួលផ្ទៃដីទំហំ ៥៨ហិកតា ១៦អា និង៦៨សង់ទីអា ពាក់ព័ន្ធនឹងក្បាលដីចំនួន...
ប៉េកាំង ៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិនលោក Zhao Lijian បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការប្រឌិត និងការផ្សាយភូតកុហក និងពាក្យចចាមអារ៉ាម គ្រប់បែបយ៉ាង ដើម្បីបន្ទាបបន្ថោកចិន និងបញ្ឈប់ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់ចិន ក្នុងនាមបញ្ហាសិទ្ធិមនុស្ស។ លោកបានលើកឡើង នៅក្នុងសុន្ទរកថានាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken...
ភ្នំពេញ ៖ ខណៈអ្នកជំងឺកូវីដ១៩នៅកម្ពុជា ព្យាបាលជិតអស់នៅសល់តែប៉ុន្មាននាក់ទៀតនោះ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសព័ន្ធយុវជនកម្ពុជា បានលើកឡើងថា វិបត្តិជំងឺកូវីដ-១៩ ក្នុង២ឆ្នាំនេះ បានឆ្លុះបញ្ចាំងពីសាមគ្គីភាព ភាតរភាព ការជួយយកអាសារគ្នាទៅវិញទៅមក របស់ជនរួមជាតិកម្ពុជា ។ យោងតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃ១ មិថុនា លោក ហ៊ុន...
(ភ្នំពេញ) ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២២៖ ក្នុងឱកាសសម្ពោធសាខាហាងផលិតផលសាមសុង ថ្មីនៅផ្សារទំនើប Chipmong សែនសុខ ចាប់ពីថ្ងៃទី 01 ដល់ថ្ងៃទី 03 ខែមិថុនា ឆ្នាំ 2022 នេះ ក្រុមហ៊ុន សាមសុង បានផ្តល់ជូននូវភាពរំភើបរីករាយ និងភ្ញាក់ផ្អើលមិនធ្លាប់មានយ៉ាងច្រើនដូចជា៖...
អតិថិជនទឹកក្រូចអាយស៍ IZE នឹងកាន់តែប្លែកភ្នែក ប្លែកអារម្មណ៍ទៀតហើយជាមួយនឹង TVC ថ្មីនៃ IZE GENERATION ដែលបានចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា ដោយមានរំលេចសកម្មភាពពេញនិយម និងឡូយកាលីបជាច្រើន ដែលយុវវ័យសម័យថ្មីចូលចិត្តរួមមាន ការជិះស្គី និងជិះកង់ BMX ការលេងបាល់បោះ ការរាំចាក់ក្បាច់ជុំគ្នា ព្រមទាំងការលេងហ្គីតា និងឧបករណ៍ភ្លេងកម្សាន្តអារម្មណ៍ជាដើម។ ស្ពតពាណិជ្ជកម្មប្រកបដោយភាពរស់រវើក ជាមួយនឹងការលេងពណ៌ចម្រុះបែប...
ភ្នំពេញ៖ ខណៈពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឈានជិតមកដល់ ក្នុងនាមជាម្ចាស់សន្លឹកឆ្នោតម្នាក់ លោក សយ សុភាព បានលើកឡើងថា សន្លឹកឆ្នោត១សន្លឹក ប្រៀបបានទៅនឹងមាសសុទ្ធ ដែលម្ចាស់សន្លឹកឆ្នោតឱ្យដើមទុន យកទៅកសាង ឃុំ-សង្កាត់ របស់ខ្លួនឱ្យរីកចំរើន។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ លោក សយ...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលីលោក Mario Draghi កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា មកដល់ពេលនេះមានតែរដ្ឋាភិបាលទីក្រុងរ៉ូម ប៉ុណ្ណោះដែលគាំទ្រអ៊ុយក្រែនឲ្យ ក្លាយទៅជាសមាជិក នៃសហភាពអឺរ៉ុបខណៈដែលសមាជិកផ្សេងទៀត សុទ្ធតែប្រឆាំងទាំងអស់។ ទោះបីជាយ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតដែរថា មន្ត្រីតំណាងរបស់អ៊ឺរ៉ុប នឹងធ្វើការព្យាយាមធ្វើការពង្រាង សំណើដ៏លឿនមួយដើម្បីធ្វើយ៉ាងណា ឲ្យរដ្ឋាភិបាលទីក្រុងគៀវ អាចចូលរួមសមាជិកនេះបាន ក្នុងខែមិថុនាខាងមុខនេះ។ លោក Draghi បាននិយាយបែបនេះថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំងបានធ្វើការបញ្ជូនអាវុធត្រឹមតែ ២នាវាប៉ុណ្ណោះទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងរយៈពេល ៩សប្តាហ៍ចុងក្រោយនេះ។ ក្រុមហ៊ុនបណ្តាសារព័ត៌មានរបស់អាល្លឺម៉ង់ Axel Springer បានបង្ហាញឯកសារដែលបញ្ជាក់ថា អាវុធដែលត្រូវបានបញ្ជុនទៅឲ្យអ៊ុយក្រែនភាគច្រើនក្នុងចំណោម នោះសុទ្ធតែជាមីស៊ីលប្រឆាំងរថក្រោះ និងមីនបង្កប់ក្នុងដីប៉ុណ្ណោះ ហើយក្រុមហ៊ុនផលិតអាវុធដែលគាំទ្រណាតូ បានចោទប្រកាន់មេដឹកនាំអាល្លឺម៉ង់ថា កំពុងព្រួយបារម្ភជាមួយនឹងរុស្សី។ នៅក្នុងការចេញផ្សាយដោយ Die Welt am...
បរទេស៖ គេហទំព័រព័ត៌មានស៊ើបអង្កេតឈ្មោះ iStories បានរាយការណ៍នៅថ្ងៃអង្គារថា ទាហានរុស្ស៊ីជាង 3 000នាក់ បានស្លាប់នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីជម្លោះអស់រយៈពេលជាង 3 ខែមកនេះ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានឱ្យឹងថា គេបានប្រមូលទិន្នន័យប្រភព បើកចំហដើម្បីកំណត់អត្តសញ្ញាណ និងផ្ទៀងផ្ទាត់ការស្លាប់របស់ទាហានរុស្ស៊ី...