ព័ត៌មានជាតិ

រាជរដ្ឋាភិបាល កែសម្រួលផ្ទៃដី៥៨ហិកតា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប នៅបន្ទាយមានជ័យ ជូនពលរដ្ឋ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានកែសម្រួលផ្ទៃដីទំហំ ៥៨ហិកតា ១៦អា និង៦៨សង់ទីអា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ និងប្រគល់ជូនប្រជាពលរដ្ឋ​ ប្រើប្រាស់អាស្រ័យផល។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នាថ្ងៃទី៣១ ឧសភា បានបញ្ជាក់ថា «កែសម្រួលផ្ទៃដីទំហំ ៥៨ហិកតា ១៦អា និង៦៨សង់ទីអា ពាក់ព័ន្ធនឹងក្បាលដីចំនួន ២២បណ្ណ ស្ថិតក្នុងភូមិកាបៅ និងភូមិកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចេញពីតំបន់៣ នៃតំបន់បឹងទន្លេសាប បញ្ចូលមកតំបន់២ ប្រគល់ជូនប្រជាពលរដ្ឋចំនួន ២២គ្រួសារ ប្រើប្រាស់ និងអាស្រ័យផលបន្ដ»៕

To Top