រីយ៉ូ ឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ថា អាជ្ញាធរក្នុងតំបន់បានលើកឡើង កាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ ដោយសារភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង នៅទីក្រុង Recife រដ្ឋធានីនៃរដ្ឋ Pernambuco របស់ប្រទេសប្រេស៊ីល និងតំបន់ទីប្រជុំជន របស់រដ្ឋនេះបានកើនឡើងដល់ ១២៨នាក់ហើយ ។ លោក...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តប្រកាសថា កម្ពុជា មិនមានអ្នកឆ្លងថ្មី ជាសះស្បើយ និងស្លាប់ដោយសារជំងឺកូវីដ១៩ទៀតទេ។ គិតត្រឹមព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លង សរុបចំនួន១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២០៥នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់ ៕
បរទេស៖អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី Wendy Sherman កាលពីថ្ងៃសុក្រម្សិលមិញនេះ តាមរយៈវិដេអូជាមួយនឹងក្រុមអ្នកកាសែតបានថ្លែងថា ប្រជាជាតិអឺរ៉ុបត្រូវតែចូលរួមជាមួយនឹង អាមេរិកក្នុងការប្រឈមមុខគ្នាចំពោះ បញ្ហាកើនឡើងនៃការកើនឡើងឥទ្ធិពលចិន នៅលើពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។ លោកស្រី Wendy បានបញ្ជាក់ទៀតថា ការប្រឈមមុខទៅនឹងឥទ្ធិពលចិនគឺំជាកិច្ចការងារ ដ៏សំខាន់ក្នុងការថែរក្សាសុខសណ្តាប់ធ្នាប់ របស់ពិភពលោកហើយនេះ គឺជាអ្វីដែលជីវិតរស់នៅរបស់អឺរ៉ុបបច្ចុប្បន្ន កំពុងបន្តរស់នៅ។ មុននេះបន្តិចរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនបានហៅចិនថា គឺជាប្រជាជាតិតែមួយគត់ដែលអាចមាន សមត្ថភាពក្នុងការថែរក្សាសណ្តាប់ធ្នាប់របៀបរៀបរយរបស់ ពិភពលោកផងនិង ក៏អាចបង្កបញញជាគម្រាមកំហែង...
តម្លៃ 1m2 = 3800$ទំហំសរុប 343 m2ទំហំដី 14,5m x 23,5m https://goo.gl/maps/F6Ytz8mZ8WxVZyg9A សម្រាប់លោកអ្នក កំពុងស្វែងរក ទ្រព្យសម្បតិ្ត ដែលមានសក្តានុពល និងកំពុងមានចំណូលស្រាប់ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ ឬសង់អគារខ្ពស់ អាចពិចារណាបាន ស្ថិតនៅផ្ទះលេខ 57A ផ្លូវ 480...
បរទេស៖យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាទំហំជំនួញនិងពាណិជ្ជកម្មរវាងប្រទេសចិននិងប្រទេសរុស្សីត្រូវបានគេរំពឹងទុកថា នឹងកើនឡើងទៅដល់២០០ពាន់លានដុល្លារគិតនៅត្រឹមចុងឆ្នាំខាងមុខនេះ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់ លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Igor Morgulov បានបញ្ជាក់ទៀតថាពួកយើងមានភាពច្បាស់លាស់ណាស់ថា នឹងអាចទទយលបាននូវលទ្ធផលធ្វើពាណិជ្ជកម្មជាមួយគ្នាដល់ទៅ២០០ពាន់លានដុល្លារ ដែលជាការកំណត់ទុកដោយមេដឹកនាំរបស់យើងទាំងពីរ។ ពួកយើងនឹងអាចទទួលបានឆាប់រហ័សជាងការគ្រោងទុកយូរបំផុតត្រឹម ចុងឆ្នាំ២០២២នេះ។ មន្ត្រីជាន់ខ្ពស់រូបនេះក៏បានសង្កត់ធ្ងន់ផងដែរ ទៅលើភាពមិនអាចញែកចេញពីគ្នា បាននៃទំនាក់ទំនងរវាងទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងប៉េកាំង និងជាពិសេសក្រោយពេលបរាជ័យនៃការប៉ុនប៉ងចុងក្រោយបំផុត របស់បណ្តាលោកខាងលិចដើម្បីព្យាយាមបំបែក រុស្សីនិងចិនឲ្យឃ្លាតឆ្ងាយពីគ្នា៕ ប្រែសម្រួល៖ស៊ុនលី
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានកាន់កាប់ប្រហែល ១ភាគ៥ នៃទឹកដីរបស់ប្រទេសនេះ ចាប់តាំងពីទីក្រុងមូស្គូ បានចាប់ផ្តើមការឈ្លានពានរបស់ខ្លួនកាលពីជាង ៣ខែមុន។ លោក Zelenskyy បានឲ្យដឹងនៅក្នុងសុន្ទរកថាទៅកាន់សមាជិកសភា ក្នុងប្រទេសលុចសំបួរថា “ថ្ងៃនេះប្រហែល ២០ភាគរយនៃទឹកដីរបស់យើងស្ថិតនៅក្រោមការគ្រប់គ្រង របស់អ្នកកាន់កាប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌ The National។ ទន្ទឹមនឹងនេះ...
ញូវយ៉ក៖ តម្លៃប្រេងបានបន្តកើនឡើងនៅថ្ងៃសុក្រ ឆ្ពោះទៅរកការកើនឡើងប្រចាំសប្តាហ៍ទី៦ បើទោះបីជាមានការសម្រេចចិត្ត ដើម្បីបង្កើនទិន្នផលដោយសម្ព័ន្ធអ្នកផលិត Opec+ ដែលមានសមាជិក ២៣សមាជិកក៏ដោយ។ ប្រេងឆៅប្រភេទ Brent ដែល ជា តម្លៃ គោល សម្រាប់ ប្រេង ពីរ ភាគ បី របស់ ពិភពលោក ត្រូវ...
តូក្យូ៖ អ្នកការទូតជាន់ខ្ពស់មកពីកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការត្រីភាគី បន្ទាប់ពីការបាញ់មីស៊ីលផ្លោងម្តងហើយម្តងទៀតរបស់ទីក្រុងព្យុងយ៉ាង និងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោក Kim Gunn តំណាងពិសេសកូរ៉េខាងត្បូងសម្រាប់កិច្ចការសន្តិភាព និងសន្តិសុខឧបទ្វីបកូរ៉េ បានជួបពិភាក្សាត្រីភាគីដោយផ្ទាល់ជាលើកដំបូងជាមួយសមភាគីជប៉ុន និងសហរដ្ឋអាមេរិក ចាប់តាំងពីលោក Yoon Suk Yeol ឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងកាលពីខែមុន។ កិច្ចប្រជុំនេះមានការចូលរួមពីលោក Sung...
កូឡុំបូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា នាយកដ្ឋានសត្វវិទ្យារបស់ប្រទេសស្រីលង្កា បានជូនដំណឹងដល់ក្រសួងសត្វព្រៃថា ខ្លួនបានអស់ថវិកា ដើម្បីផ្តល់អាហារប្រចាំថ្ងៃដល់សត្វនៅក្នុងសួនសត្វហើយ ចំពេលមានវិបត្តិសេដ្ឋកិច្ចដែលកំពុងបន្ត។ មន្ត្រី នាយកដ្ឋាន បាន ដក ស្រង់ សម្ដី ដោយ ប្រព័ន្ធ ផ្សព្វផ្សាយ បាន ឲ្យដឹងថា មាន ការ ខ្វះខាត ថវិកា...