ព័ត៌មានអន្តរជាតិ

Update៖ ចំនូនអ្នកស្លាប់ ដោយសារព្យុះភ្លៀង នៅប្រេស៊ីល កើនដល់១២៨នាក់

រីយ៉ូ ឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ថា អាជ្ញាធរក្នុងតំបន់បានលើកឡើង កាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ ដោយសារភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង នៅទីក្រុង Recife រដ្ឋធានីនៃរដ្ឋ Pernambuco របស់ប្រទេសប្រេស៊ីល និងតំបន់ទីប្រជុំជន របស់រដ្ឋនេះបានកើនឡើងដល់ ១២៨នាក់ហើយ ។

លោក Paulo Camara អភិបាលខេត្ត Pernambuco បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន មួយថា មនុស្សជាង ៩.៣០០នាក់ត្រូវបានជម្លៀសចេញ ហើយក្រុងចំនួន៣៤ បានប្រកាសដាក់រដ្ឋ ស្ថិតក្នុងភាពអាសន្ន។

លោក Camara បានលើកឡើងទៀតថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះសម្រាប់អ្នក នៅរស់រានមានជីវិត បានឈានដល់ទីបញ្ចប់ ហើយនាពេលនេះ ។

គួររំលឹកថា ក្រុង Pernambuco បានកត់ត្រាអំពីភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីសប្តាហ៍មុន ដែលបានកើនឡើងខ្លាំង កាលពីចុងសប្តាហ៍ ដោយបានសម្លាប់មនុស្សជាង១០០នាក់ ដែលភាគច្រើននៅតំបន់វាលទំនាប ដែលបានទទួលរងគ្រោះ ដោយសារការបាក់ដី ជាច្រើនកន្លែង ។

រដ្ឋាភិបាលរដ្ឋនឹងផ្តល់សំណង ដល់គ្រួសាររបស់អ្នកស្លាប់ ហើយនឹងផ្តល់ប្រាក់ចំនួន ប្រមាណ៣១២ដុល្លារអាមេរិក ដល់ជនភៀសខ្លួនទាំងអស់ ដោយសារភ្លៀងធ្លាក់ ដែលភាគច្រើនបានបាត់បង់ទ្រព្យសម្បត្តិរបស់ពួកគេ ។

ភ្លៀងក៏បានបង្កនូវផលប៉ះពាល់ដល់រដ្ឋប្រេស៊ីល ដូចជា Sergipe, Alagoas, Paraiba និង Rio Grande do Norte ផងដែរ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top