ភ្នំពេញ: ក្រុមហ៊ុន ជីប ម៉ុង រីថែល បានចុះអនុស្សារណៈ នៃការយោគយល់ជាផ្លូវការ ជាមួយ ក្រមហ៊ុនJumbo Seafood នាថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh។ ការចុះហត្ថលេខា ត្រូវបានធ្វើឡើងរវាងលោក Ang Kiem Meng, អគ្គនាយក និងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនJumbo Seafood និង លោក Arnaud Dufresne, អគ្គនាយកនៃក្រុមហ៊ុន ជីប ម៉ុង រីថែល។ Jumbo seafood គឺជាភោជនីយដ្ឋានគ្រឿងសមុទ្រ ដែលល្បីឈ្មោះបំផុត នៅប្រទេសសិង្ហបុរី និង នៅអាស៊ី នឹងបើកដំណើរការ ភោជនីយដ្ឋានដំបូងរបស់ខ្លួន នៅផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល។ Jumbo Seafood គឺជាភោជនីយដ្ឋាន ដែលទទួលការគាំទ្រពីសំណាក់ ប្រជាជនកម្ពុជា ក៏ដូចជាអ្នកចូលចិត្តទទួលទានគ្រឿងសមុទ្រនៅទូទាំងពិភពលោក។ Jumbo Seafood ទទួលបានពានរង្វាន់ជាច្រើន ឆ្នាំជាប់ៗគ្នា ក្នុងការចំអិនគ្រឿងសមុទ្រល្អឥតខ្ចោះ។ លោក Arnaud Dufresne អគ្គនាយកនៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា «វត្តមានរបស់ភោជនីយដ្ឋានដ៏ល្បីនេះ នៅក្នុងផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល គឺជាសក្ខីភាព ជូនដល់ដៃគូពាណិជ្ជកម្ម និងអតិថិជនក្នុងការជឿជាក់និងជ្រើសរើស ក្រុមហ៊ុន ជីប ម៉ុង រីថែល។ គួរបញ្ជាក់ថាចក្ខុវិស័យរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប គឺពង្រីក និងពង្រឹង ក្រុមហ៊ុន ជីប ម៉ុង រីថែល អោយក្លាយជាអាជីវកម្មលក់រាយលេខ១នៅកម្ពុជា។ ខណៈពេលដែលសេដ្ឋកិច្ចពិភពលោក បានធ្លាក់ចុះក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល នៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួន ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការសាងសង់ផ្សារទំនើបជីប ម៉ុង 271 មេហ្គាម៉លប្រកបដោយគុណភាព ដើម្បីបម្រើសេវាកម្ម ជូនអតិថិជននាចុងឆ្នាំនេះ។ ផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល ដែលមានទុនវិនិយោគ ដល់ទៅជាង១៥០លានដុល្លារសហរដ្ឋអាមេរិក ជាផ្សារដ៏ធំមួយនៅកម្ពុជា នឹងផ្តោតការយកចិត្តទុកដាក់ទៅលើការផ្តល់បទពិសោធន៍បែបថ្មី និងល្អឥតខ្ចោះជូនអតិថិជន ជាមួយនឹងរចនាបទ ស្ថាបត្យកម្មដ៏ស្រស់ស្អាត ទេសភាពដ៏ស្រស់បំព្រង និងបទពិសោធន៍ទិញទំនិញយ៉ាងសម្បូរបែបជាមួយម៉ាកយីហោល្បីៗខ្នាតជាតិ និងអន្តរជាតិជាច្រើន។ បើតាមប្រសាសន៍ អគ្គនាយកក្រុមហ៊ុន Jumbo Seafood លោក Ang Kiem...
ក្នុងរយៈពេល៥ខែ ឆ្នាំ២០២២ ចិននៅបន្តឈរលំដាប់ទី ១ ជាប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ ដោយមានបរិមាណជិត ១៥០,០០០តោន នៃបរិមាណនាំចេញអង្ករ សរុបរបស់កម្ពុជា ដែលមានជាង ២៨០,០០០តោន។ យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២២នេះ ការនាំចេញអង្ករកម្ពុជាទៅទីផ្សារ ក្រៅប្រទេសសម្រេចបាន ២៨៣,៦៧៥តោន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកការចូលរួមសង្កេតការណ៍ ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ របស់ អង្គការសហព័ន្ធសន្តិភាពពិភពលោក (UPF) គឺជាកត្តាជំរុញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក យុន...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងយ៉ាងដូច្នេះថា កងកម្លាំងរុស្ស៊ី បានដណ្តើមយកទឹកដីរបស់ខ្លួនចំនួន២០ភាគរយ ខណៈដែលការឈ្លានពានរបស់ទីក្រុងម៉ូស្គូ ជិតដល់ថ្ងៃទី១០០របស់ខ្លួនហើយ ។ ថ្លែងទៅកាន់សមាជិកសភា នៅក្នុងប្រទេសលុចហ្សាំបួ លោកបានឲ្យទៀតថា ខ្សែជួរមុខបានលាតសន្ធឹង ជាង១.០០០គីឡូម៉ែត្រ ។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញមោទកភាព ចំពោះការប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសមួយល្បីល្បាញ អំពីការធ្វើសង្គ្រាម ការកាប់ សម្លាប់ប្រល័យពូជសាសន៍ មកជាប្រទេសប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត។ ការលើកឡើងបែបនេះ ក្នុងឱកាសសម្តេចតេជោ បានអនុញ្ញាតឱ្យអ្នកសង្កេតការណ៍អន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ពាក់ព័ន្ធដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥...
ភ្នំពេញ ៖នៅក្នុងជំនួបជាមួយ ប្រតិភូអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (Centrist Democrat International) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថា តាមរយៈ វិធានការប្រយុទ្ធប្រឆាំងកូវីដ បានជោគជ័យ ទើបធ្វើឲ្យកម្ពុជា អាចរៀបចំដំណើរការបោះឆ្នោតឃុំ-សង្កាត់បាននាពេលនេះ។ ក្នុងជំនួប លោក Andres Pastrana និងក្រុមប្រតិភូ បានប្រាប់សម្ដេចតេជោថា លោកពិតជាមានកិត្តិយស...
បរទេស៖ យោងតាមការបញ្ជាក់ ដោយក្រុមប៉ូលីស ក្នុងតំបន់កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថារថភ្លើង ក្នុងស្រុកមួយខ្សែ ដែលកំពុងធ្វើដំណើរ ឆ្ពោះទៅកាន់ទីក្រុង Munich ពីទីក្រុងភាគខាងត្បូង Bavarian បានបើកធ្លាក់ផ្លូវនិងបានធ្វើឲ្យមនុស្ស៤នាក់ បានស្លាប់បាត់បង់ជីវិត ហើយប្រមាណជា៣០នាក់ទៀត រងរបួស។ យោងតាមប្រភព ដដែលបានឲ្យដឹងដែរថា ទូរថភ្លើងចំនួន៣បានធ្លាក់ចេញពីផ្លូវនិងមួយក្រឡាប់នៅពីលើ ទូរថភ្លើងផ្សេងទៀត នៅក្បែរទៅនឹងជម្រាលភ្នំក្បែរ ទីតាំងហើយជឿជាក់ថា ហេតុការណ៍...
អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែនបានអះអាងថា ខ្លួនបានវាយបកមកវិញនូវផ្នែកមួយនៃមជ្ឈមណ្ឌលឧស្សាហកម្មនៃ Sievierodonetsk នៅក្នុងការប្រយុទ្ធដែលបានបង្ហាញខ្លួននៅថ្ងៃសៅរ៍នេះ ដើម្បីបង្អាក់ការជំរុញរបស់រុស្ស៊ី ដើម្បីដណ្តើមយកទីក្រុងដែលបានបំផ្លាញ ដែលជាការផ្តោតសំខាន់ នៃការវាយលុករបស់ទីក្រុងម៉ូស្គូ ដើម្បីដណ្តើមយកតំបន់ Donbas នៅភាគខាងកើត។ លោក Sergiy Gaidai...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក៏ដូចជាផលប៉ះពាល់នៃទណ្ឌកម្មរបស់លោកខាងលិច ជាមួយប្រធានសហភាពអាហ្វ្រិក (AU) និងប្រធានាធិបតីសេណេហ្គាល់ លោក Macky Sall នៅទីក្រុងភាគខាងត្បូង នៃប្រទេសរុស្ស៊ី លោកក...
ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រាប់ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ថា កម្ពុជា បេ្ដជ្ញាបន្តដំណើរលទ្ធិប្រជាធិបតេយ្យ និងប្រព័ន្ធពហុបក្សឥតងាករេ ទាំងក្នុងដំណើរការបោះឆ្នោតឆ្នាំនេះ និងឆ្នាំបន្ទាប់ ឱ្យប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងតម្លាភាព។ យោងតាមសេចក្ដីថ្លែងការណ៍របស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នាថ្ងៃទី៣ មិថុនា បានប្រកាសច្រានចោលទាំងស្រុងនូវការអត្ថាធិប្បាយដែលមិនត្រឹមត្រូវ ធ្វើនយោបាយូបនីយកម្ម...