អត្ថបទ

ក្រុមហ៊ុន ជីប ម៉ុង រីថែល ចុះអនុស្សារណៈយោគយល់ ជាមួយJumbo Seafood ភោជនីយដ្ឋានដ៏ល្បី ពីប្រទេសសិង្ហបុរី

ភ្នំពេញ: ក្រុមហ៊ុន ជីប ម៉ុង រីថែល បានចុះអនុស្សារណៈ នៃការយោគយល់ជាផ្លូវការ ជាមួយ ក្រមហ៊ុនJumbo Seafood នាថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh

ការចុះហត្ថលេខា ត្រូវបានធ្វើឡើងរវាងលោក Ang Kiem Meng, អគ្គនាយក និងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនJumbo Seafood និង លោក Arnaud Dufresne, អគ្គនាយកនៃក្រុមហ៊ុន ជីប ម៉ុង រីថែល។

Jumbo seafood គឺជាភោជនីយដ្ឋានគ្រឿងសមុទ្រ ដែលល្បីឈ្មោះបំផុត នៅប្រទេសសិង្ហបុរី និង នៅអាស៊ី នឹងបើកដំណើរការ ភោជនីយដ្ឋានដំបូងរបស់ខ្លួន នៅផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល។ Jumbo Seafood គឺជាភោជនីយដ្ឋាន ដែលទទួលការគាំទ្រពីសំណាក់ ប្រជាជនកម្ពុជា ក៏ដូចជាអ្នកចូលចិត្តទទួលទានគ្រឿងសមុទ្រនៅទូទាំងពិភពលោក។ Jumbo Seafood ទទួលបានពានរង្វាន់ជាច្រើន ឆ្នាំជាប់ៗគ្នា ក្នុងការចំអិនគ្រឿងសមុទ្រល្អឥតខ្ចោះ។

លោក Arnaud Dufresne អគ្គនាយកនៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា «វត្តមានរបស់ភោជនីយដ្ឋានដ៏ល្បីនេះ នៅក្នុងផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល គឺជាសក្ខីភាព ជូនដល់ដៃគូពាណិជ្ជកម្ម និងអតិថិជនក្នុងការជឿជាក់និងជ្រើសរើស ក្រុមហ៊ុន ជីប ម៉ុង រីថែល។ 

គួរបញ្ជាក់ថាចក្ខុវិស័យរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប គឺពង្រីក និងពង្រឹង ក្រុមហ៊ុន ជីប ម៉ុង រីថែល អោយក្លាយជាអាជីវកម្មលក់រាយលេខ១នៅកម្ពុជា។ ខណៈពេលដែលសេដ្ឋកិច្ចពិភពលោក បានធ្លាក់ចុះក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល នៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួន ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការសាងសង់ផ្សារទំនើបជីប ម៉ុង 271 មេហ្គាម៉លប្រកបដោយគុណភាព ដើម្បីបម្រើសេវាកម្ម ជូនអតិថិជននាចុងឆ្នាំនេះ។

ផ្ទាំងពាណិជ្ជកម្ម

ផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល ដែលមានទុនវិនិយោគ ដល់ទៅជាង១៥០លានដុល្លារសហរដ្ឋអាមេរិក ជាផ្សារដ៏ធំមួយនៅកម្ពុជា នឹងផ្តោតការយកចិត្តទុកដាក់ទៅលើការផ្តល់បទពិសោធន៍បែបថ្មី និងល្អឥតខ្ចោះជូនអតិថិជន ជាមួយនឹងរចនាបទ ស្ថាបត្យកម្មដ៏ស្រស់ស្អាត ទេសភាពដ៏ស្រស់បំព្រង និងបទពិសោធន៍ទិញទំនិញយ៉ាងសម្បូរបែបជាមួយម៉ាកយីហោល្បីៗខ្នាតជាតិ និងអន្តរជាតិជាច្រើន។

បើតាមប្រសាសន៍ អគ្គនាយកក្រុមហ៊ុន Jumbo Seafood លោក Ang Kiem Meng «ខ្ញុំ ជឿជាក់យ៉ាងមុតមាំទៅលើ ក្រុមហ៊ុន ជីបម៉ុង រីថែល ចំពោះ ចក្ខុវិស័យ  យុទ្ធសាស្រ្តទីផ្សារ ការគ្រប់គ្រង និង ការយល់ច្បាស់នៃតម្រូវការអតិថិជន។ ខ្ញុំប្រាកដ និងមានទស្សនៈវិជ្ជមានយ៉ាងខ្លាំង ក្នុងការជ្រើសរើស ក្រុមហ៊ុន ជីបម៉ុង រីថែល ជាដៃគូពាណិជ្ជកម្មនឹងធ្វើអោយ Jumbo seafood ជោគជ័យនៅប្រទេសកម្ពុជា។»

គួរបញ្ជាក់ថា ការចុះអនុស្សារណៈ នៃការយោគយល់នេះ មានការចូលរួម ពីក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុបថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីបម៉ុង រីថែល ថ្នាក់ដឹកនាំនៃក្រុមហ៊ុន Jumbo Seafood និងអ្នកតំណាងពីស្ថានទូតសិង្ហបុរីផងដែរ។

តាមរយៈការចុះអនុស្សារណៈ យោគយល់នេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល និង ភោជនីយដ្ឋាន Jumbo Seafood សង្ឃឹមយ៉ាងមុតមាំនឹងទទួលបាន ការស្វាគមន៍ពីអតិថិជនទាំងក្នុង និងក្រៅប្រទេស។ ពួកយើង ប្តេជ្ញា និងព្យាយាមអស់ពីលទ្ធភាព ដើម្បីផ្តល់ជូននូវការបម្រើជូន នូវអាហារដ៏ឆ្ងាញ់ៗ និង សេវាកម្មដ៏ល្អជាទីបំផុត៕

To Top