រដ្ឋមន្ដ្រីកសិកម្ម បញ្ជាមន្ដ្រីក្រោមឱវាទ ដាក់ចេញវិធានការបន្ទាន់ ដោះស្រាយការរាំងស្ទះដល់ល្បឿន បង្កបង្កើនផលhttps://dap-news.com/national/2022/06/10/252625/ ប្រមុខការពារជាតិខ្មែរ កំពុងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូល សន្តិសុខអាស៊ី លើកទី១៩ នៅសិង្ហបុរីhttps://dap-news.com/national/2022/06/10/252631/ បុរសវ័យចំណាស់ម្នាក់ ទៅឃ្វាលគោ ប្រទះឃើញគ្រាប់បែក ផលិតនៅសូវៀត មិនទាន់ផ្ទុះជិត៥០គ្រាប់https://dap-news.com/national/2022/06/10/252658/ លោក វ៉ី សំណាង សង្ឃឹមថា លោក ទឹម...
ក្នុងប្រវត្តិនៃទំនាក់ទំនងអន្តរជាតិ នាសហសម័យសម្រាប់កម្ពុជា មានព្រឹត្តិការណ៍នយោបាយពីរ ដ៏សំខាន់ និងចម្លែកបំផុត គឺក្នុងរយៈពេលមួយ មិនដល់៥០ឆ្នាំផង មានសន្និសីទអន្តរជាតិពីរ នាំទៅដល់ការចុះហត្ថលេខាលើសន្ធិសញ្ញាពីរ ស្ដីពីការដកកងទ័ពបរទេស ចេញពីកម្ពុជា ដោយលើកទី១ នៅឆ្នាំ១៩៥៤ ស្ដីពីសន្និសីទ ហ្សឺណែវ និងលើកទី២ គឺនៅឆ្នាំ១៩៩១ ស្ដីពីសន្និសីទ ទីក្រុងប៉ារីស ដែលទាំងអស់នេះ គឺជាសក្ខីកម្មមួយ...
ប៉េកាំង៖ អ្នកនាំពាក្យចិនបានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែកែតម្រូវនូវទង្វើខុសឆ្គងរបស់ខ្លួនក្នុងការលក់អាវុធទៅឱ្យតៃវ៉ាន់ ហើយឈប់លេងជាមួយភ្លើងនៅពេលនិយាយអំពីបញ្ហាទាក់ទងនឹងតៃវ៉ាន់។ លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋបានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ក្រសួងពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកក្នុងការលក់គ្រឿងបន្លាស់នាវាចម្បាំងទៅឱ្យតៃវ៉ាន់ដែលមានតម្លៃប្រហែល ១២០លានដុល្លារអាមេរិក។ លោកបានលើកឡើង ការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យតំបន់តៃវ៉ាន់របស់ចិនបានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងសេចក្ដីថ្លែងការណ៍រួមចិន-អាមេរិកទាំង៣ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Ma បានព្រមានថា ការប៉ុនប៉ងរបស់អាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យក្នុងការប្រើកម្លាំង ដើម្បីទប់ទល់នឹងការបង្រួបបង្រួមជាតិឡើងវិញនឹងរុញច្រានជនរួមជាតិតៃវ៉ាន់ ឱ្យធ្លាក់ចូលទៅក្នុងទីជ្រៅនៃការឈឺចាប់៕ ប្រែសម្រួល ឈូក...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០២២ នេះ បានអនុញ្ញាតឱ្យប្រតិភូរបស់អង្គការ Cambodia Vision ដឹកនាំដោយលោកស្រី យ៉ង់ ធីតា (Thida Yang) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ មួយចំនួនទាក់ទង ការចុះពិនិត្យនិងព្យាបាលជម្ងឺត្រចៀក,...
ឡុងដ៌៖ វាជារឿងសំខាន់ណាស់ សម្រាប់អ្នកវិទ្យាសាស្ត្រមកពីប្រទេសផ្សេងៗគ្នាក្នុងការធ្វើការរួមគ្នាលើបញ្ហាសកលលោកធំៗ នេះបើតាមអ្នកសិក្សាអង់គ្លេសឈានមុខគេបានប្រាប់សារព័ត៌មានចិនស៊ិនហួ ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយកាលពីថ្ងៃពុធ។ សាស្ត្រាចារ្យ Andy Schofield អនុប្រធាននៃសាកលវិទ្យាល័យ Lancaster បានលើកឡើងថា “ខ្ញុំជាអ្នកវិទ្យាសាស្ត្រ” ហើយខ្ញុំនឹងជឿជាក់លើគំនិតដែលថាទេពកោសល្យ និងសមិទ្ធិផលវិទ្យាសាស្ត្រ មិនត្រូវបានកំណត់ ចំពោះព្រំដែនរវាងប្រជាជាតិនោះទេ ហើយយើងតែងតែធ្វើកាន់តែប្រសើរឡើង តាមរយៈការនាំមនុស្សមករួមគ្នា និងរួមបញ្ចូលគ្នា និងសហការគ្នា”។ លោកបានកត់សម្គាល់ថា”សម្រាប់បញ្ហាសកលណាមួយ វានឹងចាំបាច់ក្នុងការធ្វើអ្វីៗតាមបែបសកលលោក”...
កាលពីថ្ងៃទី៩ ខែមិថុនា លោកXi Jinping ប្រធានរដ្ឋចិននិងលោកស្រីSalome Zurabishvili ប្រធានាធិបតីហ្សកហ្ស៊ីបានផ្ញើលិខិតទៅវិញទៅមក ដើម្បីអបអរសាទរខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ថ្លែងក្នុងលិខិត លោក Xi Jinping បានសង្កត់ធ្ងន់ថា លោកយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិននិងហ្សកហ្ស៊ី ហើយមានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោកស្រីSalome Zurabishviliក្នុងការយកខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាឱកាសដើម្បីជំរុញទំនាក់ទំនងចិន-ហ្សកហ្ស៊ី និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យឱ្យទទួលបានសមិទ្ធផលកាន់តែច្រើន និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ...
យូអិន៖ អង្គការសហប្រជាជាតិ បានថ្កោលទោសចំពោះការធ្វើឃាតបុគ្គលិករបស់អង្គការសុខភាពពិភពលោក (WHO) នៅភាគអាគ្នេយ៍នៃប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Ramanathan Balakrishnan អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវឱ្យភាគី និងអ្នកពាក់ព័ន្ធទាំងអស់គោរពអព្យាក្រឹតភាពរបស់អង្គការសហប្រជាជាតិ និងមនុស្សធម៌ និងការពារសិទ្ធិ និងសុវត្ថិភាពរបស់ជនស៊ីវិល។ លោក Myo Min Htut ដែលធ្វើការឱ្យ WHO...
ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA របស់ប្រទេសស៊ីរី បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ដើម្បីប្រព្រឹត្តអំពើប្លន់ជាសកល។ នៅក្នុងបទសម្ភាសន៍ជាមួយ Russia Today ដែលខ្លឹមសារត្រូវបានចេញផ្សាយ ដោយសារព័ត៌មាន SANA លោក Assad បានលើកឡើងថា...
ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនទូរគមនាគមន៍របស់កម្ពុជា ដែលឈ្នះពានរង្វាន់ច្រើនជាងគេបំផុត ទទួលបានពានរង្វាន់អន្តរជាតិមួយទៀតហើយ ដែលលើកនេះជាការឈ្នះរង្វាន់ ក្នុងប្រភេទវេទិកាហ្គេមអនឡាញរបស់ខ្លួនគឺPlaygame។ នៅឆ្នាំនេះផងដែរ គម្រោង Playgame Unlimited ត្រូវបានដាក់ពាក្យចុះឈ្មោះ ក្នុងពានរង្វាន់ប្រភេទហ្គេមអនឡាញ ហើយបានឈ្នះពានរង្វាន់ កីឡាអេឡិចត្រូនិក និងហ្គេមអនឡាញប្រភេទ Arcade ល្អបំផុតប្រចាំឆ្នាំ២០២២ ពីទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ។ ការប្រកាសនេះត្រូវបានធ្វើឡើងជាផ្លូវការ នៅក្នុងសន្និសិទសារព័ត៌មានដែលធ្វើឡើង នៅការិយាល័យកណ្តាលសែលកាត ស្របពេលជាមួយគ្នា នៃការដាក់ដំណើរការផលិតផលថ្មីមួយទៀតគឺ Playgame Cloud ដែលជាវេទិកាហ្គេមអនឡាញ ដំបូងគេបង្អស់របស់កម្ពុជា។ លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយណាស់ដែលបានឈ្នះពានរង្វាន់មួយនេះ។ វាបានបង្ហាញពីសក្ខីភាព ក្នុងការខិតខំប្រឹងប្រែងរបស់យើង ដើម្បីបង្កើតវេទិកា សម្រាប់សហគមន៍ហ្គេមអនឡាញ ដែលកំពុងតែរីកចម្រើននៅកម្ពុជា។ នេះក៏បង្ហាញពីការយកចិត្តទុកដាក់ របស់យើងទៅលើតម្រូវការរបស់អតិថិជន ហើយយើងនឹងព្យាយាមបំពេញនូវរាល់តម្រូវការជាមួយផលិតផលដែលទើបតែទទួលបានពានរង្វាន់មួយនេះ” ។ សែលកាត បានចូលរួមអភិវឌ្ឍន៍វិស័យ កីឡាអេឡិចត្រូនិកនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ និងបានបង្កើតកម្មវិធីរួមទាំងភាពជាដៃគូសហការ ដើម្បីផ្គត់ផ្គង់ដល់សហគមន៍ហ្គេមអនឡាញ ដែលកំពុងរីកចម្រើននៅកម្ពុជា។ Playgame របស់ សែលកាត គឺជាគំនិតផ្តួចផ្តើម ដែលបានដាក់ដំណើរការ កាលពីខែមេសា ឆ្នាំ២០២០ ដោយមានគោលបំណងប្រមូលយក និងទាក់ទាញយុវជនឱ្យកាន់តែច្រើនឡើង តាមរយៈការទាញយកផ្នែកមួយដែលមិនសូវទទួលបានការ យកចិត្តទុកដាក់នៅលើទីផ្សារកន្លងមក និងបង្កើតតួនាទីពិសេសៗដែលពាក់ព័ន្ធនឹងតម្រូវការរបស់អតិថិជន។ Playgame បានភ្ជាប់មកជាមួយនូវកញ្ចប់ នៃវេទិកាសង្គមអនឡាញ បណ្តាអ្នកមានទេពកោសល្យ ផ្នែកកីឡាអេឡិចត្រូនិកជាច្រើនរូប ក្រុមកីឡាករអេឡិចត្រូនិក ក្រុមCasters និង ក្រុមStreamers ដើម្បីផ្គត់ផ្គង់ដល់តម្រូវការនៃមាតិកាដែលមានភាពប្លែកថ្មី លេចធ្លោ និងមានជាកញ្ចប់ទិន្នន័យ ពីគម្រោង Playgame Unlimited។ វេទិកា Playgame បម្រើតម្រូវការជារួម ដល់សហគមន៍ហ្គេមអនឡាញ ហើយបើកឱ្យប្រើប្រាស់ដោយសេរីសម្រាប់អ្នកចូលចិត្តលេងហ្គេមទាំងអស់ ដោយមិនគិតពីប្រភេទស៊ីមកាត ដែលពួកគាត់កំពុងប្រើប្រាស់។ វេទិកានេះរួមមានកញ្ចប់ទិន្នន័យ Virtual Shop ដែលផ្តល់ជូនសេវាកម្មទាក់ទង នឹងរបៀបរស់នៅ និងផលិតផលសម្រាប់ហ្គេមអនឡាញពីម៉ាកល្បីៗដូចជា Steam Discord Netflix និងម៉ាកជាច្រើនផ្សេងទៀត រួមទាំងរូបិយប័ណ្ណសម្រាប់លេងហ្គេមPlaycoins និងការចុះឈ្មោះចូលរួម ការប្រកួតកីឡាអេឡិចត្រូនិកផងដែរ។ ម៉្យាងវិញ ទៀតគម្រោង Playgame Unlimited ក៏ផ្តល់នូវទិន្នន័យឥតកំណត់ ក្នុងការប្រកួតកីឡាអេឡិចត្រូនិកដ៏ពេញនិយម ដែលកំពុងកើនឡើងគួរឱ្យកត់សម្គាល់ រួមមានវិញ្ញាសារ Mobile Legends Bang Bang PUBG Free...
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាល ខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយ នគរបាលខណ្ឌដង្កោ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានបង្ក្រាប និង ឃាត់ខ្លួន ជនសង្ស័យ ចំនួន ៥ នាក់ ក្នុង ចំណោម បក្សពួកសរុប ១៧ នាក់ បន្ទាប់ពីពួកគេ...