ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ កម្ពុជាបាននិងកំពុងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ (16th ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ក្រោមការដឹកនាំដោយផ្ទាល់ពីសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា។ កិច្ចប្រជុំនាពេលនេះ មានបណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ ហើយក៏មានវត្តមាន នាយឧត្តមសេនីយ៍ យ៉ា ទុន អូ រដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ាផងដែរ៕
បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូកាលពីថ្ងៃម្សិលមិញនេះ មិនបានធ្វើការទុកមុខឲ្យរដ្ឋាបាលវ៉ាស៊ិនតោន និងសម្ព័ន្ធមិត្តឡើយពាក់ព័ន្ធទៅនឹង ការលើកឡើងរបស់ក្រុមនេះ នៅឯកិច្ចប្រជុំ G20 ស្តីពីបញ្ហាសុខមាលភាព ពិភពលោកតែបែរជាបានលើកឡើង នូវបញ្ហាជម្លោះអ៊ុយក្រែន មកពិភាក្សាទៅវិញ។ រុស្ស៊ី បានធ្វើការស្នើសុំឲ្យសមាជិករបស់ G20 ទាំងអស់ពិចារណាឡើងវិញ ហើយគួររក្សាបញ្ហានយោបាយ ឲ្យចេញដាច់ចេញពីបញ្ហាសុខមាលភាពពិភពលោក ដែលកំពុងតែពិភាក្សាគ្នា។ ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីប្រេសិតពិសេសអាមេរិក និងរដ្ឋសម្ព័ន្ធមិត្តមួយចំនួនទៀត បែរជាបាននាំគ្នាធ្វើការលើកឡើង អំពីបញ្ហាជម្លោះនៅអ៊ុយក្រែន...
បរទេស៖ អ្នកនាំពាក្យរបស់ វិមានក្រមឡាំងលោក Dmitry Peskov ដែលបានថ្លែងប្រាប់ ក្រុមអ្នកយកព័ត៌មានរបស់ NBC កាលពីថ្ងៃអង្គារម្សិលមិញនេះថា មកដល់ពេលនេះ ប្រទេសរុស្សីនឹងមិនទុកចិត្ត ទៅលើលោកខាងលិចសាជាថ្មីឡើយ ទោះបីជាប្រវត្តិសាស្ត្រកន្លងមកយ៉ាងណាក្តី។ លោក Peskov មិនមែនជាមន្ត្រីជាន់ខ្ពស់ទី១ ឡើយរបស់រុស្សីដែលអះអាងថា ទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងបណ្តារដ្ឋាភិបាលលោកខាងលិច នឹងមិនអាចត្រឡប់ទៅកាន់ស្ថានភាព ធម្មតាវិញឡើយ។ លោក...
បរទេស៖ អតីតប្រធានការិយាល័យ សន្តិសុខជាតិប៉ូឡូញ ឧត្តមសេនីយ Stanislaw Koziej បានអំពាវនាវឱ្យអង្គការ NATO ផ្តល់ឱសានវាទដល់រុស្ស៊ី ទាំងទីក្រុងម៉ូស្គូ បញ្ឈប់ការវាយប្រហារដោយមីស៊ីល នៅតំបន់ភាគខាងលិចនៃអ៊ុយក្រែន ក្បែរព្រំដែន NATO ឬប្លុកនេះដាក់ “ការការពារប្រឆាំងមីស៊ីល” លើប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី20 ខែមិថុនា ឆ្នាំ2022...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ថា កោះតៃវ៉ាន់បានបញ្ជា យន្តហោះកាលពីថ្ងៃអង្គារ ដើម្បីព្រមានយន្តហោះចិនចំនួន ២៩គ្រឿងដែលហោះឆ្លងចូល នៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន រួមទាំងយន្តហោះទម្លាក់គ្រាប់បែក ដែលបានហោះទៅភាគខាងត្បូងនៃដែនកោះ និងចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងភាពតានតឹងចុងក្រោយបំផុត និងការលុកលុយដ៏ធំបំផុត ចាប់តាំងពីចុងខែឧសភា។ កោះតៃវ៉ាន់ ដែលចិន បានអះអាងថា...
ភ្នំពេញ៖ ចាប់ពីពេលតទៅប្រវត្តិសាស្ត្រពិត ត្រូវបានលាតត្រដាងហើយគឺ «វៀតណាមត្រូវដឹងគុណខ្មែរ» ដែលកន្លងមកខ្មែរធ្លាប់តែឮពាក្យ «ខ្មែរដឹងគុណវៀតណាម» ។នេះគឺជាលើកឡើងរបស់លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន។ លោក សយ សុភាព បន្តថា បើដូច្នេះចាប់ពីប្រជាជន រហូតដល់ថ្នាក់ដឹកនាំវៀតណាម ពេលមកស្រុកខ្មែរ ត្រូវប្រីពាក្យដោយគោរព ចំពោះប្រជាជនរហូតដល់ថ្នាក់ដឹកនាំខ្មែរ...
ឥណ្ឌា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ថា “មានទឹកនៅគ្រប់ទីកន្លែង ប៉ុន្តែមិនបានមួយដំណក់សម្រាប់ផឹកនោះទេ” ។ នោះហើយជាអ្វីដែលនាង Ronju Chowdhary បានពិពណ៌នាអំពីកន្លែងកើតហេតុនៅខាងក្រៅផ្ទះរបស់នាងកាលពីថ្ងៃសៅរ៍។ នាងរស់នៅក្នុងភូមិ Udiana ដែលជាភូមិដាច់ស្រយាលមួយក្នុងរដ្ឋ Assam ភាគឦសានប្រទេសឥណ្ឌា ដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ ។ ភ្លៀងធ្លាក់ឥតឈប់ឈរ នាង...
បរទេស៖ កាលពីថ្ងៃចន្ទកន្លងទៅនេះ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើការលើកឡើងគួរឲ្យភ្ញាក់ផ្អើលមួយ ទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ Newsmax ថាប្រធានាធិបតីអាមេរិកបច្ចុប្បន្នលោក Joe Biden កំពុងតែដឹកនាំប្រទេសឲ្យធ្លាក់ចុះ ទាំងសេដ្ឋកិច្ចនិងធ្លាក់ចុះទៅក្នុង សង្គ្រាមលោកដោយសារ បញ្ហានៅអ៊ុយក្រែន។ លោក Trump ក៏បានបន្ថែមទៀតដែរថា លោកមិនទាន់មានវិធីសាស្ត្រណាឡើយ ដែលអាចធ្វើការបញ្ឈប់លោក Biden ធ្វើយ៉ាងណាកុំឲ្យបុរសរូបនេះ...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ី បានព្រមានប្រទេសលីទុយអានីអំពីផលវិបាក “ធ្ងន់ធ្ងរ” បន្ទាប់ពីខ្លួនបានហាមឃាត់ ការផ្ទេរទំនិញតាមរថភ្លើងទៅកាន់ដែនដី Kaliningrad របស់ប្រទេសរុស្ស៊ី ។ មន្ត្រីសន្តិសុខជាន់ខ្ពស់លោក Nikolai Patrushev បានឲ្យដឹងថា ប្រទេសរុស្ស៊ី “ពិតជានឹងឆ្លើយតបទៅនឹង សកម្មភាពអរិភាពបែបនេះ” ។...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu បានរាយការណ៍ថា កងកម្លាំងសន្តិសុខតួកគី បានឃុំខ្លួនអតីតបុគ្គលិកយោធាចំនួន ៣១នាក់ រួមទាំងអតីតវរសេនីយ៍ឯកម្នាក់ផងដែរ ពីបទសង្ស័យថា ពួកគេជាប់ពាក់ព័ន្ធទៅនឹង រដ្ឋប្រហារបរាជ័យក្នុងឆ្នាំ២០១៦ ។ យោងតាមរបាយការណ៍បានឱ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការស្របគ្នា ដែលបានចាប់ផ្តើមនៅក្នុងខេត្តចំនួន១៦ ដែលដឹកនាំដោយព្រះរាជអាជ្ញាមកពីទីក្រុង Izmir...