ព័ត៌មានអន្តរជាតិ

លោក Trump ៖ លោក Biden កំពុងនាំអាមេរិកឲ្យធ្លាក់ចូលទៅ ក្នុងសង្គ្រាមលោកសាជាថ្មី

បរទេស៖ កាលពីថ្ងៃចន្ទកន្លងទៅនេះ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើការលើកឡើងគួរឲ្យភ្ញាក់ផ្អើលមួយ ទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ Newsmax ថាប្រធានាធិបតីអាមេរិកបច្ចុប្បន្នលោក Joe Biden កំពុងតែដឹកនាំប្រទេសឲ្យធ្លាក់ចុះ ទាំងសេដ្ឋកិច្ចនិងធ្លាក់ចុះទៅក្នុង សង្គ្រាមលោកដោយសារ បញ្ហានៅអ៊ុយក្រែន។

លោក Trump ក៏បានបន្ថែមទៀតដែរថា លោកមិនទាន់មានវិធីសាស្ត្រណាឡើយ ដែលអាចធ្វើការបញ្ឈប់លោក Biden ធ្វើយ៉ាងណាកុំឲ្យបុរសរូបនេះ ចូលរួមការប្រកួតប្រជែង តំណែងប្រធានាធិបតី សាជាថ្មីម្តងទៀតនៅឆ្នាំ២០២៤ ខាងមុខនេះ។

លោក Trump បានបញ្ជាក់បែបនេះថា៖ ប្រទេសរបស់ពួកយើងស្ថិតនៅ ក្នុងបញ្ជាជាច្រើនហើយកន្លងមក ប្រទេសរបស់យើងមិនដែល ជួបញ្ហាដល់កម្រិតនេះនោះទេ។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តថា៖ ពួកយើងកំពុងស្ថិតនៅក្នុង ស្ថានភាពដ៏គ្រោះថ្នាក់ចំពោះ អ្វីដែលកំពុងកើតឡើង នៅអ៊ុយក្រែននិងរុស្សី។ លទ្ធភាពនៃការបង្កើតទៅជា សង្គ្រាមលោកគឺពិតជាមាន ប្រសិនបើយើងនៅតែបន្ត គ្រប់គ្រងវាដោយរបៀបនេះ។ វាគឺជារបៀបដោះស្រាយដ៏ឆ្កួតលីលាមួយ។ វាពិតជាឆ្កួតខ្លាំងណាស់៕

ប្រែសម្រួល៖ ស៊ុន លី

To Top