ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣នាក់ ជាករណីឆ្លងក្នុងសហគមន៍ ខណៈជាសះស្បើយ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ៣០១នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២០៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់ ៕
ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព និងលោក Asad Naqvi ប្រធានលេខាធិការដ្ឋាន កម្មវិធីភាពជាដៃគូ សម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង (Partnership for Action on Green Economy-PAGE) និងដៃគូពាក់ព័ន្ធជាច្រើនទៀត បានឯកភាពឲ្យមាន ការសិក្សាស៊ីជម្រៅ...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ថា អាជ្ញាធរចិនបានឲ្យដឹង កាលពីថ្ងៃចន្ទថា សាកសពចំនួន១២នាក់ ត្រូវបានគេរកឃើញ បន្ទាប់ពីមានការលិចកប៉ាល់ នៅសមុទ្រចិនខាងត្បូង កាលពីចុងសប្តាហ៍ ដែលបណ្តាលឲ្យនាវិក ចំនួន៣០នាក់បាត់ខ្លួន ។ សេចក្តីប្រកាសនេះបានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីនាវាវិស្វកម្មមួយ នៅចម្ងាយ១៦០ម៉ាយល៍ ស្មើនឹង២៩៦គីឡូម៉ែត្រ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកនាំបើកកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តីនៅថ្ងៃ៨ កក្កដាខាងមុខ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ។ របៀបវារៈមានដូចខាងក្រោម៖១- សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ។២-សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងចំណូល មិនមែនសារពើពន្ធ។៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រម ពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័ត ពីស្ថាប័ននីតិប្បញ្ញត្តិលើ៖៣.១ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ថា ទោះបីជារុស្ស៊ី អាចទទួលបានរង្វាន់ ជាមួយនឹងការចាប់យកតំបន់ Luhansk ភាគខាងកើត របស់អ៊ុយក្រែនក៏ដោយ គឺវានៅឆ្ងាយពីគោលដៅ នៃសង្រ្គាមដំបូង ដ៏មានមហិច្ឆតារបស់ទីក្រុងម៉ូស្គូ ហើយមិនបានធ្វើឱ្យទីក្រុង គៀវ មានការវាយលុកផ្នែកយោធា ដ៏ខ្លាំងក្លានោះទេ ។...
LUGANO៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ថា នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmygal បានថ្លែងកាលពីថ្ងៃចន្ទថា ការចំណាយលើការកសាងអ៊ុយក្រែនឡើងវិញ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី អាចឡើងដល់ទឹកប្រាក់ ៧៥០ពាន់លានដុល្លារ ហើយប្រជាជនរុស្ស៊ីដែលមាន ទ្រព្យសម្បត្តិគួរតែជួយបង់ថ្លៃទាំងនេះ ។ លោកបានប្រាប់ដល់សន្និសីទនៅទីក្រុង Lugano នៃប្រទេសស្វីសថា...
ភ្នំពេញ៖ ក្រោយកម្ពុជាបានដាក់សំណើ ទៅកាន់មេដឹកនាំយោធាមីយ៉ាន់ម៉ា ឲ្យពិនិត្យពិចារណាផ្ទេរ លោកស្រី អោង សានស៊ូជី ត្រឡប់ទៅឃុំខ្លួននៅក្នុងផ្ទះវិញ ប្រទេសមហាអំណាចធំៗចំនួន៤ មានបារាំង អាមេរិក អឺរ៉ុប និងអូស្ត្រាលី បានសម្ដែងការកោតសរសើរចំពោះទឹកចិត្តកម្ពុជា ក្នុងនាមជាប្រធាន អាស៊ាននៅឆ្នាំ២០២២នេះ ។ កាលពីថ្ងៃ២ កក្កដា លោក ប្រាក់ សុខុន...
Illinois៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ថា មនុស្សចំនួន ៦នាក់បានស្លាប់ និងយ៉ាងហោចណាស់ ២១នាក់បានរងរបួស នៅគ្រាដែលបុរសម្នាក់កាន់កាំភ្លើងបានបាញ់ ចេញពីលើដំបូលចំក្បួនដង្ហែបុណ្យ ឯករាជ្យមួយនៅជាយក្រុង Chicago នៃសួន Highland Park កាលពីថ្ងៃចន្ទ ។ ប៉ូលសបានឲ្យដឹងថា...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសអ៊ីតាលី កាលពីថ្ងៃចន្ទបានធ្វើការ ប្រកាសដាក់រដ្ឋក្នុងកម្រិតអាសន្ន ក្រោយពិនិត្យមើលឃើញថា តំបន់ភាគខាងជើងរបស់ ប្រទេសកំពុងទទួលរង នូវបញ្ហាអាកាសធាតុដ៏អាក្រក់ រលកកំដៅខ្លាំងព្រមទាំងគ្រោះរាំងស្ងួត យ៉ាងធ្ងន់ធ្ងរនោះផងដែរ។ ការប្រកាសអាសន្ននេះមានន័យថា នឹងអនុញ្ញាតិឲ្យរដ្ឋាភិបាល ក្នុងការបញ្ចេញលុយជំនួយគាំទ្រ រហូតទៅដល់ចុងឆ្នាំក្នុងការបន្ថែម ការគាំទ្រទៅដល់ពលរដ្ឋ និងកសិករដែលកំពុងរងគ្រោះ ដោយសយារលក្ខខណ្ឌ ប៉ះពាល់ពីអាកាសធាតុហើយ ជាពិសេសគឺផលិតផលកសិកម្ម ដែលបច្ចុប្បន្នត្រូវបានគេជឿជាក់ថា មានការថយចុះនៃការផលិត ក្នុងស្រុករហូតទៅដល់មួយភាគបី។...
ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង (MLC) បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការពង្រឹងសាមគ្គីភាព ដើម្បីឆ្ពោះទៅរកគោលដៅរួម ដែលនឹងផ្តល់ផលប្រយោជន៍ ដល់ប្រជាជនទាំងអស់ក្នុងតំបន់ ។ ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ នៅទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់...