វិស័យកសិកម្មជាសសរស្តម្ភមួយសម្រាប់ទ្រទ្រង់ សេដ្ឋកិច្ចជាតិកម្ពុជា ការនាំចេញកសិផល ជាពិសេសប្រភេទផ្លែឈើស្រស់បានក្លាយជាគោលនយោបាយសំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់លើកកម្ពស់កម្រិតជីវភាព របស់ប្រជាកសិករនិងជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ ប្រទេសចិនជាប្រទេសកសិកម្ម ដ៏ធំមួយដែលមានអរិយធម៌កសិកម្មជាង ៥ ពាន់ឆ្នាំ អាស្រ័យហេតុនេះ ប្រជាជនចិនបានខិតខំធ្វើការច្នៃប្រឌិតថ្មីលើវិស័យកសិកម្ម ជាប់រហូតដើម្បីបានទិន្នផលស្បៀងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ តម្រូវការទីផ្សារនិងធានាការពារសន្តិសុខស្បៀងរបស់ប្រទេសជាតិ ។ ស្របនឹងការវិវឌ្ឍរីកចម្រើននៃបច្ចេកទេសកសិកម្ម ប្រទេសចិនបានចាត់បញ្ចូនអ្នកជំនាញផ្នែកកសិកម្មជាច្រើនរូប ទៅជួយបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់ប្រទេស កំពុងអភិវឌ្ឍន៍ជាច្រើន ក្នុងនោះបូករួមទាំងប្រទេសកម្ពុជាផងដែរ ដែលបានរួមចំណែកដល់ការជំរុញឱ្យដំណាំកសិកម្មកម្ពុជា...
កាលពីថ្ងៃទី ២៣ ខែកក្កដា ក្រុមការងារនៃយន្តការបង្ការនិងគ្រប់គ្រងរួមនៃក្រុមប្រឹក្សា កិច្ចការរដ្ឋចិនបានធ្វើសន្និសីទសារព័ត៌មានស្តីពីលក្ខណៈសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ។ តាមការណែនាំនៅក្នុងសន្និសីទនេះបានឱ្យដឹងថា បន្ទាប់ពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩មក វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ជាច្រើនប្រភេទដែលសិក្សាស្រាវជ្រាវនិងផលិតដោយប្រទេសចិន ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីប្រើប្រាស់ជាបន្ទាន់ របស់អង្គការសុខភាពពិភពលោកជាបន្តបន្ទាប់ ហើយត្រូវបានប្រើប្រាស់ក្នុងប្រទេសនិងតំបន់ចំនួនជាង ១០០ ព្រមនិងទទួលបានប្រសិទ្ធភាពតាមការរំពឹងទុក លក្ខណៈសុវត្ថិភាព គឺស្របទៅនឹងស្តង់ដាអន្តរជាតិ។ យោងតាមដំណឹងនៃសន្និសីទនេះបានឱ្យដឹងថា ភស្តុតាងស្រាវជ្រាវជាច្រើន ក្នុងការព្យាបាលទាំងក្នុងនិងក្រៅប្រទេសចិន បានបង្ហាញថា...
តំណាងប្រទេសតួកគី រុស្ស៊ី អ៊ុយក្រែន និងអង្គការសហប្រជាជាតិបានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីបញ្ហានាំចេញផលិតផលកសិកម្មពីកំពង់ផែសមុទ្រខ្មៅនៅទីក្រុងអ៊ីស្តង់ប៊ុលដែលជាទីក្រុងធំបំផុតនៃប្រទេសតួកគីកាលពីថ្ងៃទី ២២ខែកក្កដា។ សូមបញ្ជាក់ថា ខ្លឹមសារនៃកិច្ចព្រមព្រៀងរួមមាន៖ បង្កើតមជ្ឈមណ្ឌលសម្របសម្រួលរួមនៅក្រុងអ៊ីស្តង់ប៊ុល និងធានាឱ្យមានសុវត្ថិភាពនៃការដឹកជញ្ជូនស្បៀងអាហារ ភាគីទាំងពីររុស្ស៊ីនិងអ៊ុយក្រែនយល់ព្រមថានឹងមិនវាយប្រហារលើកប៉ាល់ដឹកកសិផលរបស់ភាគីម្ខាងទេ ហើយមជ្ឈមណ្ឌលសម្របសម្រួលរួមនៅអ៊ីស្តង់ប៊ុលនឹងត្រូវបានគ្រប់គ្រងដោយតំណាងដែលចាត់ចែងដោយភាគីទាំងពីរ ដើម្បីរួមគ្នាគ្រប់គ្រងនាវាដែលចេញចូលពីកំពង់ផែ។ កំពង់ផែអ៊ុយក្រែនចំនួនបី រួមមានទាំងកំពង់ផែ Odessaនឹងចាប់ផ្តើមនាំចេញស្បៀងនិងជីគីមីជាដើម។ ទាក់ទិននឹងរឿងនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២២ខែកក្កដាថា ប្រទេសចិនស្វាគមន៍ចំពោះការដែលរុស្ស៊ីនិងអ៊ុយក្រែនក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញស្បៀងរបស់អ៊ុយក្រែន។...
រ៉ូម៖ ជាមួយនឹងវិបត្តិរដ្ឋាភិបាល របស់ប្រទេសអ៊ីតាលី បានឈានចូលមកដល់ អ្នកវិភាគបានឲ្យដឹងថា ប្រទេសនេះទំនងជាជួបប្រទះនឹងរយៈពេល នៃភាពមិនច្បាស់លាស់ និងមើលឃើញពីភាពលំបាក សម្រាប់ដំណើរការ កំណែទម្រង់របស់ខ្លួន។ លោក Mario Draghi អតីតប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) បានលាលែងពីតំណែងជាផ្លូវការ ជានាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ីតាលី កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកាន់តំណែងរយៈពេល ១៧ខែ។ លោកនឹងបន្តការងារ ដើម្បីដឹកនាំរដ្ឋាភិបាលចាំផ្ទះ...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងឡើងថា៖ តាមរយៈការខិតខំប្រឹងប្រែង ដោយស្មារតីសហការ និងសាមគ្គីភាពផ្ទៃក្នុង អស់រយៈពេលជាង ១០ឆ្នាំ កន្លងមកនេះ ប.ស.ស. បានទទួលជោគជ័យ ក្នុងការដាក់ឱ្យអនុវត្តរបបសន្ដិសុខសង្គម ចំនួន២ រួចមកហើយ ដែលក្នុងនោះរួមមាន (១)ផ្នែកហានិភ័យការងារ និង(២)ផ្នែកថែទាំសុខភាព...
ម៉ូស្គូ ៖ រដ្ឋាភិបាលរុស្ស៊ី បានប្រកាសថា ប្រទេសរុស្ស៊ីបានពង្រីកបញ្ជីនៃ “ប្រទេសដែលមិន រួសរាយរាក់ទាក់” របស់ខ្លួន ពោលគឺដាក់កំហិត លើបេសកកម្មការទូត នៃប្រទេសអឺរ៉ុប ដោយក្នុងនោះ រួមបញ្ចូលក្រិក ដាណឺម៉ាក ស្លូវេនី ក្រូអាត និងស្លូវ៉ាគី នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ប្រទេសដែលជាប់ក្នុងបញ្ជីខ្មៅ ត្រូវទទួលរងនូវកូតា...
ដាម៉ាស់ ៖ ក្រសួងការបរទេសស៊ីរី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថា វត្តមានរបស់កងកម្លាំង សហរដ្ឋអាមេរិក នៅភាគឦសាន ប្រទេសស៊ីរី និង ការប្លន់យកប្រេង របស់ស៊ីរីមានគោលបំណងរារាំង ដំណោះស្រាយនយោបាយ និងការវិលត្រឡប់ នៃស្ថិរភាព និងសន្តិសុខដល់ ប្រទេសស៊ីរី ។ ក្រសួងបានឲ្យដឹងថា ការអនុវត្ត របស់សហរដ្ឋអាមេរិក និងការគាំទ្រគ្មានដែនកំណត់ចំពោះក្រុមភេរវករ...
ភ្នំពេញ ៖ យោងតាមតួលេខ ដែលចេញផ្សាយ ដោយតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានឱ្យដឹងថា គិតត្រឹមរយៈពេលឆមាសទី១ ឆ្នាំ២០២២នេះ ទំហំនៃការនាំចូលនិងនាំចេញ សរុបរបស់ក្រុមហ៊ុន តំបន់ខាងលើនេះ មានចំនួន១៣៧៤លានដុល្លារ អាមេរិក កើនឡើង ៣៨.២៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ។ នេះបើយតាមស្ថានទូតចិនប្រចាំកម្ពុជា ។ លោក...
បុមបៃ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ថា រដ្ឋ Maharashtra ភាគខាងលិចនៃប្រទេសឥណ្ឌា បានឃើញនិន្នាការនៃ កើនឡើងនៃការឆ្លងជំងឺផ្តាសាយជ្រូក ដោយមានអ្នកស្លាប់ចំនួន ៧នាក់ និងករណីចំនួន១៤២ ត្រូវបានរាយការណ៍មក ទល់ពេលនេះក្នុងឆ្នាំនេះ ។ ក្នុងចំណោមអ្នកស្លាប់ទាំង ៧នាក់ មាន៣នាក់ត្រូវបានគេរាយការណ៍ថា នៅស្រុកកុលហាពួរ និង២នាក់នៅស្រុកពុន និងស្រុកថាន់...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ថា ករណីដំបូងនៃជំងឺអុតស្វាត្រូវបានបញ្ជាក់នៅក្នុងប្រទេសថៃឡង់ដ៏ ប៉ុន្តែអ្នកជំងឺជាបុរសជនជាតិនីហ្សេរីយ៉ាអាយុ២៧ឆ្នាំ បានបាត់ខ្លួនបន្ទាប់ពីទទួល បានដំណឹងពីលទ្ធផលតេស្តវិជ្ជមានរបស់គាត់កាលពីថ្ងៃចន្ទ ។ ករណីនេះត្រូវបានគេរកឃើញនៅលើកោះរមណីយដ្ឋានដ៏ ពេញនិយមភូកេតកាលពីចុងសប្តាហ៍មុន ពេលអ្នកជំងឺទៅមន្ទីរពេទ្យឯកជនមួយដែល មានរោគសញ្ញាស្រដៀងនឹងជំងឺអុតស្វា ។ យោងតាមមន្ត្រីសុខាភិបាល មន្ទីរពេទ្យបានយកសំណាកឈាមពីអ្នកជំងឺ និងធ្វើការវះកាត់ដើម្បីធ្វើតេស្តមន្ទីរពិសោធន៍កាលពីថ្ងៃសៅរ៍ ។...