ព័ត៌មានអន្តរជាតិ

ស៊ីរី ចោទអាមេរិក ពីបទរារាំងសន្តិសុខ ស្ថិរភាព នៅក្នុងប្រទេសរបស់ខ្លួន

ដាម៉ាស់ ៖ ក្រសួងការបរទេសស៊ីរី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថា វត្តមានរបស់កងកម្លាំង សហរដ្ឋអាមេរិក នៅភាគឦសាន ប្រទេសស៊ីរី និង ការប្លន់យកប្រេង របស់ស៊ីរីមានគោលបំណងរារាំង ដំណោះស្រាយនយោបាយ និងការវិលត្រឡប់ នៃស្ថិរភាព និងសន្តិសុខដល់ ប្រទេសស៊ីរី ។

ក្រសួងបានឲ្យដឹងថា ការអនុវត្ត របស់សហរដ្ឋអាមេរិក និងការគាំទ្រគ្មានដែនកំណត់ចំពោះក្រុមភេរវករ បង្ហាញពី “ការលាក់ពុត របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់” ដែល “មិនអាចទទួលយកបានទៀតនោះទេ ទាំងសីលធម៌ និងនយោបាយ” ។

ក្រសួងបាន ថ្កោលទោសទណ្ឌកម្ម របស់អាមេរិក ដែលដាក់លើស៊ីរី ដោយថា ទណ្ឌកម្ម ឯកតោភាគី និងវិធានការ របស់អាមេរិក កំពុងតែគំរាមកំហែង អាយុជីវិត ប្រជាជនស៊ីរី និងបង្កគ្រោះថ្នាក់ ដល់បច្ចុប្បន្ន និងអនាគតរបស់ ស៊ីរី ។

គួរបញ្ជាក់ថា កងកម្លាំងអាមេរិក បានចូលក្នុងប្រទេសស៊ីរី ក្នុងឆ្នាំ ២០១៤ ក្រោមលេស នៃការ ប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម (IS)។ រដ្ឋាភិបាល ស៊ី រី បាន អំពាវនាវម្តង ហើយម្តងទៀតឲ្យដកកងកម្លាំង អាមេរិក ចេញពីស៊ីរី ដោយពណ៌នាកងកម្លាំងអាមេរិក ថា ជាកម្លាំងកាន់កាប់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top