ស្វាយរៀង ៖ លោកលឹម សៀង ហេង អភិបាលក្រុងបាវិត និងមន្ត្រីរាជការសាលាក្រុង បានមូលមតិគ្នា នាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់ត្រីមាស នៅចំនួន៤វត្ត នៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលបានរៀបចំឡើង នៅវត្តពោធិថ្មីហៅវត្តបាវិត នាព្រឹក ថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២២ ។ លោកលឹម សៀងហេងបានថ្លែងថា ពិធីនេះអាចប្រព្រឹត្តទៅបាន...
ប៉េកាំង ៖ ទីប្រឹក្សានយោបាយកំពូល របស់ចិន លោក Wang Yang បានអំពាវនាវ ឱ្យជនរួមជាតិតៃវ៉ាន់ ទទួលបានការយល់ដឹង ច្បាស់លាស់ អំពីនិន្នាការរួម នៃទំនាក់ទំនងឆ្លង កាត់ច្រកសមុទ្រ និងឈរយ៉ាងរឹងមាំ នៃប្រវត្តិសាស្ត្រត្រឹមត្រូវ។ លោក Wang សមាជិក នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិម...
ម៉ូស្គូ៖ វិមានក្រឹមឡាំងបានឲ្យដឹងថា ទីក្រុងមូស្គូវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងរីយ៉ាដ ហើយសង្ឃឹមថាដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នឹងមិនត្រូវបានប្រើ ដើម្បីបង្កើតអរិភាពប្រឆាំងនឹងរុស្ស៊ីនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថា “យើងវាយតម្លៃខ្ពស់ ចំពោះផលប្រយោជន៍ ទំនាក់ទំនងរបស់យើង និងកិច្ចសហប្រតិបត្តិការរបស់យើងជាមួយទីក្រុងរីយ៉ាដ” ។ លោកបានលើកឡើងថា “យើងសង្ឃឹមថាការកសាង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញជំនឿជឿជាក់ថា វិស័យទេសចរណ៍កម្ពុជា នឹងងើបឡើងវិញ នៅពេលចិនដកគោលនយោបាយ «សូន្យកូវីដ» ចេញ។ ថ្លែងក្នុងពិធីបិទលទ្ធផលការងារបូកសរុបវិស័យទេសចរណ៍ របស់ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា ប្រទេសជាច្រើននៅក្នុងតំបន់ មិនថាតំបន់អាស៊ីទេ តំបន់អឺរ៉ុប ក៏ត្រូវការ...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំងការសម្អាតប្រាក់ នៃក្រសួងបរិស្ថាន បានថ្លែងថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ គឺនៅមានបទល្មើសខ្នាតតូចដែលចាំបាច់ត្រូវបន្តទប់ស្កាត់ និងបង្ក្រាបឲ្យទាន់ពេលវេលា។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេតប្រឆាំងនឹងការសម្អាតប្រាក់ ជូនមន្ត្រីនគរបាលយុត្តិធម៌ នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ នាថ្ងៃទី១៣ កក្កដា លោក នេត្រ ភក្ត្រា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៧នាក់ទៀត ខណៈអ្នកជាសះស្បើយចំនួន៩នាក់ និងគ្មានអ្នកស្លាប់។ គិតត្រឹមថ្ងៃ១៤ កក្កដា នេះកម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦,៤០៧នាក់ អ្នកជាសះស្បើយចំនួន ១៣៣,២៦៧នាក់ និងអ្នកស្លាប់ចំនួន៣,០៥៦នាក់៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រសិនបើអគ្គិសនីកម្ពុជា មិនទទួលធានារ៉ាប់ពីសំណាក់ រាជរដ្ឋាភិបាលនោះទេ នឹងធ្វើឲ្យខាតបង់ ព្រោះបើសិនដំឡើងថ្លៃអគ្គិសនី ធ្វើឲ្យសណ្ឋាគារទាំងឡាយ នឹងជួបផលវិបាក ខណៈតម្លៃប្រេងបន្ដឡើងថ្លៃផងដែរ។ ក្នុងពិធីបិទសន្និបាតបូក សរុបការងារវិស័យទេសចរណ៍ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ថ្លែងថា វិបត្តិកូវីដ-១៩...
កូឡុំបូ៖ ប្រធានាធិបតីស្តីទីរបស់ស្រីលង្កា Ranil Wickremesinghe កាលពីថ្ងៃពុធបានប្រកាសបម្រាមគោចរទូទាំងប្រទេសមានប្រសិទ្ធភាពរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះតទៅ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បទបញ្ជានេះ ហាមបុគ្គលណាម្នាក់នៅលើផ្លូវសាធារណៈ ផ្លូវរថភ្លើង សួនសាធារណៈ កន្លែងកំសាន្តសាធារណៈ ឬទីសាធារណៈផ្សេងទៀត ឬមាត់សមុទ្រនៅតំបន់នោះរហូតដល់ម៉ោង ៥ព្រឹកថ្ងៃព្រហស្បតិ៍ លើកលែងតែស្ថិតនៅក្រោមអំណាចនៃលិខិតអនុញ្ញាតជាលាយលក្ខណ៍អក្សរដែលផ្តល់ដោយអាជ្ញាធរពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ លោក Wickremesinghe កាលពីថ្ងៃពុធបានជូនដំណឹងដល់ប្រធានសភា Mahinda Yapa Abeywardena...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា “ច្បាប់របស់សហរដ្ឋអាមេរិក” នៃការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសផ្សេងទៀត នឹងត្រូវបានប្រឆាំងដោយ ប្រជាជនទូទាំងពិភពលោក។ លោកបានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំឱ្យ ធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍ របស់អតីតទីប្រឹក្សាសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក លោក John Bolton ទៅកាន់សារព័ត៌មានដែលថា លោកបានជួយរៀបចំផែនការ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំដល់ភាគីពាក់ព័ន្ធ ត្រូវបន្តជំរុញការអនុវត្តក្របខណ្ឌ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ ព្រមទាំងយុទ្ធសាស្ត្រនានាបានដាក់ចេញ ក្នុងការជំរុញសន្ទុះនៃវិស័យទេសចរណ៍ ឲ្យប្រសីរឡើងវិញ។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា ក្នុងមួយទសវត្សរ៍ចុងក្រោយវិស័យទេសចរណ៍នៅកម្ពុជារីកលូតលាស់គួរឲ្យកត់សម្គាល់ តែជាអកុសលការរាតត្បាតនៃជំងឺកូវីដ-១៩ រយៈពេលពីរឆ្នាំចុងក្រោយ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង។ សម្ដេចតេជោបន្តថា...