ព័ត៌មានអន្តរជាតិ

ពិភពលោក នឹងប្រឆាំងនឹងច្បាប់របស់អាមេរិក នៃការជ្រៀតជ្រែកពីបរទេស

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា “ច្បាប់របស់សហរដ្ឋអាមេរិក” នៃការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសផ្សេងទៀត នឹងត្រូវបានប្រឆាំងដោយ ប្រជាជនទូទាំងពិភពលោក។

លោកបានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំឱ្យ ធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍ របស់អតីតទីប្រឹក្សាសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក លោក John Bolton ទៅកាន់សារព័ត៌មានដែលថា លោកបានជួយរៀបចំផែនការ ធ្វើរដ្ឋប្រហារនៅក្នុងប្រទេសផ្សេងទៀត។

លោក Wang បានលើកឡើងថា “វាមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលអតីតមន្រ្តីជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក បានសារភាពថា ពួកគេបានរៀបចំផែនការ ធ្វើរដ្ឋប្រហារនៅបរទេស” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានសង្កត់ធ្ងន់ថា នេះអាចបង្ហាញថា ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ និងការផ្តួលរំលំរបបរបស់ប្រទេសដទៃ បានក្លាយទៅជា “ក្រមសីលធម៌” របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងជាផ្នែកមួយនៃ “ច្បាប់របស់សហរដ្ឋអាមេរិក” ដែលនឹងត្រូវបានប្រឆាំង ដោយប្រជាជនតែប៉ុណ្ណោះ នៅ ជុំវិញ ពិភពលោក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top