Breaking: ស្លាប់៣ របួស៦ ក្នុងឧប្បត្តិហេតុ ដេញចាក់គ្នា នៅសាលាមត្តេយ្យ នៅប្រទេសចិន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារបារាំង AFP នៅមុននេះបន្តិច។
ភ្នំពេញ ៖ កងទ័ពឡាវ វៀតណាម និងកម្ពុជា គ្រោងនឹង បើកសមយុទ្ធរួមគ្នាមួយ ស្ដីពីសកម្មភាព សង្គ្រោះគ្រោះ មហន្តរាយសំរាប់ប្រទេសទាំង៣ ដែលមានភាគីកងទ័ពឡាវធ្វើជាម្ចាស់ផ្ទះ នៅដើមខែកញ្ញា ឆ្នាំ២០២២រយៈពេល៣ថ្ងៃ (១-៣កញ្ញា) នៅលើទឹកដីឡាវ ។ ការធ្វើសមយុទ្ធរួមគ្នា រវាងប្រទេសទាំង៣ ជាប់ភូមិផង របងជាមួយគ្នានេះ ដើម្បីត្រៀមលក្ខណៈទាំងកម្លាំង និងមធ្យោបាយសម្ភារៈ...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែតដែលជាកូនប្រុសច្បង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាបេក្ខជននាយករដ្ឋមន្រ្តី នាពេលអនាគត នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាល និងសម្តែង ការគួរសម ជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន...
នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ។ ជនសង្ស័យឈ្មោះ រី ថន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលម្តុំឡនុំប៉័ងផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យនេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ដែលកំពុងប្រចាំការនៅគោលដៅ ចំណុចក្តាន់ពីរ...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅវេលាព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាត ឲ្យលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ...
ភ្នំពេញ៖ លោក Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា និងគណៈប្រតិភូ បានអញ្ជើញមកដល់ ខេត្តសៀមរាបហើយ។ ក្នុងទស្សនកិច្ចរយៈពេលខ្លី ក្នុងខេត្តសៀមរាប លោករដ្ឋមន្រ្តីការបរទេសឥណ្ឌា បានអញ្ជើញទៅទស្សនា ប្រាសាទតាព្រហ្ម ពិសេសចូលទស្សនាសាលរបាំ ទើបនឹងជួសជុលរួច ដែលគម្រោងនេះជាកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) និងអាជ្ញាធរជាតិអប្សរា។ ក្រៅពីនេះ លោកក៏នឹងទៅទស្សនាប្រាសាទអង្គរវត្ត និងសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីផងដែរ មុននឹងចាកចេញ...
ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ចំណូលពីការនាំចេញ ស្រូវ និងអង្ករ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២២ ធ្វើឲ្យកម្ពុជាទទួលបានចំណូលចំនួន ៧០៥.១៤លានដុល្លារ។ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបរាប់ថា ការនាំចេញអង្ករ ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២២ បានចំនួន ៣៥០,៩០២តោន គិតជាទឹកប្រាក់ចំនួន ២១៨.១៧លានដុល្លារ...
ពិតជាគួរឲ្យរំភើបជំនួសគូស្វាមីភរិយា ដែលទើបរៀបការហើយថ្មោងថ្មី រហូតដល់ទៅ១០៩គូឯណោះ ដែលមានសំណាងខ្លាំងបំផុត ឈ្នះប្រាក់សុទ្ធចំនួន ២០ លានរៀល និង១០លានរៀលពីស្រាបៀរ កម្ពុជាដែលរស់នៅ តាមបណ្តាខេត្តជាច្រើន ពាសពេញប្រទេសកម្ពុជាតែម្តង។ គូស្វាមីភរិយាថ្មោងថ្មីទាំងនោះ អញ្ជើញមកពីខេត្តបន្ទាយមានជ័យ សៀមរាប ព្រៃវែង ព្រះសីហនុ កំពង់ឆ្នាំង ស្វាយរៀង កំពង់ធំ កំពត ត្បូងឃ្មុំ ក្រចេះ...
ភ្នំពេញ ៖ ក្នុងដំណើរ នៃការចូលរួមព្រឹត្តិការណ៍ ប៉ារ៉ាហ្គេមលើកទី១១ នៅឥណ្ឌូនេស៊ី លោក ហ៊ុន ម៉ានី បានបង្ហោះសារលើកទឹកចិត្ត និងបង្ហាញពី មោទកភាព ជាបន្តបន្ទាប់ លើទំព័រផ្លូវការ របស់ខ្លួន ស្របពេល លោកកំពុងមានវត្តមាន ផ្ទាល់ជាប់ ជាមួយអត្តពលិក ប៉ារ៉ាឡាំពិកកម្ពុជា ក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេម លើកទី១១...
ប៉េកាំង ៖ ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃអង្គារ បានរៀបរាប់លម្អិត អំពីជំហរដ៏ឧឡារិករបស់ចិន លើសំណួរតៃវ៉ាន់ និងបានលើកឡើងថា ការក្បត់ របស់អាមេរិក លើសំណួរតៃវ៉ាន់ គឺធ្វើឲ្យប៉ះពាល់ ដល់ការជឿជាក់ជាតិ របស់ខ្លួន ។ លោក Wang Yi...