រុស្ស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ថា នាយកប្រតិបត្តិ នៃទីភ្នាក់ងារអវកាស រុស្ស៊ី បានលើកឡើងកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី នឹងត្រៀមខ្លួនជាស្រេច ក្នុងការបន្តកិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិកក្នុងការចែករំលែកការហោះហើរទៅកាន់ស្ថានីយអវកាសអន្តរជាតិ លើសពីឆ្នាំ២០២៤ ប្រសិនបើការហោះហើរ ៣លើកដំបូង ទទួលបានជោគជ័យ ។ ទីភ្នាក់ងារអង្គការ...
បរទេស៖ ក្រសួងការបរទេស របស់រុស្ស៊ីបានចោទប្រកាន់ថា FBI និងភ្នាក់ងារសន្តិសុខផ្សេងទៀតរបស់សហរដ្ឋអាមេរិកថា បានគ្រប់គ្រងដោយសម្ងាត់លើបណ្តាញទំនាក់ទំនងសង្គមយក្សរបស់អាមេរិក។ ការអះអាងនេះធ្វើឡើងបន្ទាប់ពីបទសម្ភាសន៍ថ្មីៗនេះជាមួយលោក Mark Zuckerberg ដែលនាយកប្រតិបត្តិ Facebook សន្មត់ថា បានទទួលស្គាល់ឥទ្ធិពលបែបនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋាន ស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ បានចុះទៅជួបលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងប្រជាពលរដ្ឋ ដែលប្រមូលផ្តុំគ្នា...
ភ្នំពេញ៖ រថយន្តសេរីទំនើប សរុបប្រមាណ ១៥០គ្រឿង ត្រូវបានបើកចេញពីកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ មកនកាន់វិមានឈ្នះឈ្នះ ប្រកបដោយសុវត្ថិភាព ក្រោមការដឹកនាំ ផ្ទាល់របស់ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩។ យោងតាមផេករបស់កងពលតូចដឹកជញ្ជួនលេខ99 បានឲ្យដឹងថា បេសកកម្ម នេះត្រូវប្រើពេលរយៈពេលពីរថ្ង។ បើតាមរបាយការណ៍ បានឱ្យដឹងថា រថយន្តសេរីទំនើបទាំងនោះរួមមាន៖ ១-ប្រភេទ BUS HIGER...
បរទេស៖ សារព័ត៌មាន Bild របស់ប្រទេសអាល្លឺម៉ង់បានរាយការណ៍ថា ប្រទេសអ៊ុយក្រែនបានទទួលអំណោយយន្តហោះគ្មានមនុស្សបើកចំនួន ៨០០គ្រឿង ដើម្បីប្រារព្ធទិវាឯករាជ្យរបស់ខ្លួនក្នុងសប្តាហ៍នេះ ដែលត្រូវបានរចនាឡើងដើម្បីហោះហើរពីលើគោលដៅ និងទម្លាក់គ្រាប់កាំភ្លើងត្បាល់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែតនេះបាននិយាយនៅលើបណ្តាញសង្គមជាភាសារុស្សី របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា អំណោយនោះមកពីកោះតៃវ៉ាន់។ ការអះអាងនេះត្រូវបានធ្វើម្តងទៀតយ៉ាងទូលំទូលាយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន។ យន្តហោះគ្មានមនុស្សបើក ត្រូវបានផលិតដោយក្រុមហ៊ុន...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ថា ករណីឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃរបស់ប្រទេសឥណ្ឌា គិតត្រឹមថ្ងៃសៅរ៍នេះបានធ្លាក់ចុះក្រោម១០.០០០នាក់ ដែលជាការកត់សម្គាល់ថ្មីដោយមានករណីថ្មីចំនួន៩.៥២០នាក់ត្រូវបានរាយការណ៍ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដែលនាំឱ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៤៤.៣៩៨.៦៩៦នាក់ នេះបើយោងតាមទិន្នន័យផ្លូវការបានបង្ហាញឲ្យដឹង ។ ជាមួយនឹងការរាយការណ៍អំពីករណីថ្មីៗ បន្ទុកសកម្មរបស់ឥណ្ឌាបច្ចុប្បន្ននៅត្រឹម៨៧.៣១១នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសនេះក៏បានកត់ត្រាការស្លាប់ដែលពាក់ព័ន្ធ មានចំនួន៤១នាក់ក្នុងអំឡុងពេល២៤ ម៉ោងកន្លងមកនេះ ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបដល់៥២៧.៥៩៧នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត ។...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ថា ទីភ្នាក់ងារ FBI បានប្រាប់ដល់ចៅក្រមថា ពួកគេរំពឹងថា នឹងរកឃើញ “ភស្តុតាងនៃការរារាំង” លើភាពយុត្តិធម៌ ក្នុងការរុករកនៅផ្ទះ របស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ នៅរដ្ឋផ្លរីដា នេះបើយោងតាមឯកសារ តុលាការដែលទើបចេញផ្សាយថ្មី កាលពីពេលថ្មីៗនេះ ។ក្រុមអ្នកស៊ើបអង្កេតបានលើកឡើងថា...
ពោធិសាត់: ជនសង្ស័យ ២ នាក់ត្រូវបានកម្លាំង នគរបាលស្រុកភ្នំក្រវាញ ឃាត់ខ្លួនកាលពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២២ ស្ថិតនៅភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ពាក់ព័ន្ធក្នុងករណីលាក់អាវុធខុសច្បាប់ ម៉ាកសេកាសេ ចំនួនដើម និង សំភារះមូយចំនួន សម្រាប់ធ្វើជាអន្ទាក់ ទាក់សត្វព្រៃរួមនិងម៉ូតូចំនួន...
អង់ការ៉ា ៖ តួកគី បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា យន្តហោះចម្បាំងក្រិក “រំខាន” យន្តហោះរបស់ខ្លួនម្តងទៀត ក្នុងអំឡុងពេលបេសកកម្ម របស់អង្គការណាតូ នៅលើសមុទ្រ Aegean ដែលជាទង្វើបែបនេះលើកទីពីរ ក្នុងរយៈពេល ៣ថ្ងៃ។ អ្នកបើកយន្តហោះក្រិកបានដាក់យន្តហោះ F-16 តួកគីពីរគ្រឿង នៅក្រោមការចាក់សោរ៉ាដាកាលពីថ្ងៃពុធ ខណៈដែលពួកគេកំពុងបំពេញ បេសកកម្មរបស់អង្គការណាតូ ជាមួយនឹងយន្តហោះឈ្លបយកការណ៍...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ថា សម្ព័ន្ធមិត្តកំពូល របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើង កាលពីថ្ងៃសុក្រថា ទីក្រុងម៉ូស្គូនឹងមិនបញ្ឈប់យុទ្ធនាការ យោធារបស់ខ្លួនក្នុងប្រទេស អ៊ុយក្រែនឡើយ បើទោះបីជាទីក្រុង គៀវ បានបដិសេធជាផ្លូវការ នូវសេចក្តីប្រាថ្នា...