សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានផ្តល់ឱកាសដល់និស្សិតជំនាន់ក្រោយនូវមុខជំនាញ បណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចតាមរយៈកិច្ចសហការ ថ្មីជាមួយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) របស់កម្ពុជា។ សណ្ឋាគារប្រណិតលំដាប់អន្តរជាតិ ថ្មីបំផុតនៅក្នុងរាជធានីភ្នំពេញ ហៃយ៉ាត់ រីជិនស៊ី នៅថ្ងៃនេះបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)។ តាមរយៈកិច្ចព្រមព្រៀងដែលនឹងមានរយៈពេលពីរឆ្នាំ។ សណ្ឋាគារនឹងផ្តល់ធនធាន សិក្ខាសាលា...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អភិបាលរងខណ្ឌ ដែលទើបតែងតាំងថ្មី ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាព ដើម្បីបង្កើនល្បឿនការផ្ដល់សេវាសាធារណៈ ជូនពួកគាត់កាន់តែល្អប្រសើរ ជាពិសេសបំពេញភាពស៊ីវិល័យតាមសេចក្តីត្រូវការ។ នេះជាការណែនាំរបស់អភិបាលរាជធានីភ្នំពេញ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង ខណ្ឌ នាយករដ្ឋបាល ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនានា នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ម៉ប់...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid បានឲ្យដឹងថា អ៊ីស្រាអែល ប្រឆាំងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលកំពុងចរចារវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក នៅទីក្រុងវីយែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Lapid បានប្រាប់សន្និសីទព័ត៌មានសន្តិសុខ សម្រាប់សារព័ត៌មានបរទេសនៅឯការិយាល័យ នាយករដ្ឋមន្ត្រីក្នុងទីក្រុងយេរ៉ូសាឡឹមថា “កិច្ចព្រមព្រៀងដែលត្រូវបានពិភាក្សា ដោយមហាអំណាចពិភពលោក ហើយអ៊ីរ៉ង់ មិនអាចរារាំងអ៊ីរ៉ង់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរបានឡើយ។...
តេអេរ៉ង់៖ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសនេះ បានបញ្ចប់ការពិភាក្សាជាមួយ រុស្ស៊ីលើការទិញ និងដោះដូរឧស្ម័ន នេះបើយោងតាមសេវាព័ត៌មាន របស់ក្រសួងប្រេង Shana ។ លោក Javad Owji បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំមួយ ជាមួយលោក Igor Levitin ដែលជាជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ច នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
កំពង់ចាម៖ លោកស្រី កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងជាប្រធានសមាគមន៍ សង្គហមិត្ត បុក្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយបុគ្គលិក មន្ត្រីរាជការចូលនិវត្តន៍ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។...
យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃពុធ បានព្រមានអំពីស្ថានភាពដ៏គ្រោះថ្នាក់នៅក្នុង និងជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិថា “ខ្ញុំនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពនៅក្នុង និងជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ ដ៏ធំបំផុតរបស់អឺរ៉ុបនៅ Zaporizhzhia ។ លោក Guterres បានលើកឡើងថា...
យូអិន៖ អគ្គលេខាធិការរង អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយ និងការកសាងសន្តិភាពលោកស្រី Rosemary DiCarlo កាលពីថ្ងៃពុធបានសម្តែងការព្រួយបារម្ភ ចំពោះផលប៉ះពាល់ជាសកល នៃជម្លោះអ៊ុយក្រែន។ យោងតាមការប៉ាន់ប្រមាណ របស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រជាជនចំនួន ៣៤៥លាននាក់នឹងមានភាពអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ ឬមានហានិភ័យខ្ពស់នៃអសន្តិសុខស្បៀង នៅក្នុងប្រទេសចំនួន ៨២ ដែលមានវត្តមានប្រតិបត្តិការរបស់ WFP ។ លោកស្រីបានប្រាប់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ...
ប៉េកាំង៖ បេសកជនចិនមួយរូប បានស្នើឱ្យសហរដ្ឋអាមេរិក និងអង្គការណាតូ បញ្ឈប់ការបន្ថែមប្រេង ទៅក្នុងភ្លើងសង្គ្រាមនៅអ៊ុយក្រែន ដែលកំពុងឆេះស្រាប់ទៅហើយនោះ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិបាន ប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីជម្លោះអ៊ុយក្រែនថា សន្តិភាពមិនអាចសម្រេចបានដោយការដាក់ទណ្ឌកម្ម និងការគាបសង្កត់ ឬបញ្ជូនអាវុធឡើយ។ សន្តិភាពត្រូវតែខិតខំ និងថែរក្សាដោយគ្រប់ភាគីដែលធ្វើការជាមួយគ្នា។ មិនថាស្ថានភាពស្មុគ្រស្មាញប៉ុណ្ណា ភាពខុសប្លែកគ្នាធ្ងន់ធ្ងរប៉ុណ្ណានោះទេ ទ្វារទៅរកការទូត...
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២នេះ បានប្រកាសសាលក្រម ផ្តន្ទាទោស បុរសជាប់ចោទម្នាក់ ដាក់គុកកំណត់៧ឆ្នាំ ជាប់ទាក់ទងនឹងការប្រើប្រាស់ និង ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីខែ កុម្ភៈ។ លោកលិ សុខា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា ជនជាប់ចោទរូបនេះ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ប្រកាសរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលខណ្ឌ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៤ សីហា បានឲ្យដឹងថា ប្រកាសនេះ មានគោលបំណងកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី...