ភ្នំពេញ៖ ខែសីហានេះ 1Byte នឹងបើកដំណើរការជាផ្លូវការ។ ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះ 1Byte បានរៀបចំកម្មវិធីពិសេស ដែលមិនធ្លាប់មានពីមុនមក ដោយមានការបញ្ចុះតម្លៃរហូតដល់ 70% ទៅលើសេវាកម្ម Cloud Server និង Web Hosting សម្រាប់តែខែសីហានេះប៉ុណ្ណោះ។ នេះជាឱកាសពិសេស សម្រាប់អតិថិជនគ្រប់រូប ក្នុងការចាប់ផ្តើមប្រើប្រាស់សេវាកម្ម លំដាប់ពិភពលោករបស់ 1Byte...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានជំរុញឱ្យភាគីអាមេរិក កុំគណនាខុសលើការប្តេជ្ញាចិត្ត របស់ប្រទេសចិន ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Wang បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងអ្វីដែល ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីថ្មីហ្វីលីពីន Ferdinand Romualdez Marcos នឹងត្រូវបំពេញទស្សនកិច្ច ទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងប្រទេសសិង្ហបុរីនៅខែក្រោយនេះ។ កាលវិភាគនេះបានក្លាយទៅជា ដំណើរទស្សនកិច្ចលើកដំបូង ក្នុងអាណត្តិថ្មីរបស់លោក ទៅកាន់ប្រទេសក្រៅ គិតចាប់តាំងតែពីថ្ងៃទី៣០ ខែមិថុនា ដែលលោកបានទទួលតំណែង។ ប្រភពដដែលបានបន្តទៀតថា ដំណើរទស្សនកិច្ចរបស់លោក Marcos នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦...
បរទេស៖ យោងតាមការចេញផ្សាយរបស់ Al Jazeera កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា សំណើរមួយរបស់ប្លុកអឺរ៉ុប ដែលបានបញ្ជូនទៅឲ្យទីក្រុង Vienna ដើម្បីធ្វើឲ្យរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានបញ្ចូលទាំងលក្ខខណ្ឌ ក្នុងការដកយកទណ្ឌកម្មទាំងអស់ ភ្លាមពីក្រុមហ៊ុនចំនួន ១៦០របស់អ៊ីរ៉ង់ រួមទាំងធនាគារផងដែរ។ សំណើរដែលត្រូវបានអឹរ៉ុបហៅថា ជាសំណើរចុងក្រោយឬ Final ដែលក្នុងនោះមានរួមទាំងដំណាក់កាល សម្រាប់ដំណើរការចំនួន និងមានរយៈពេល...
បរទេស៖ យោងតាមការចេញផ្សាយដោយរបស់ rt.com និងត្រូវបានដកស្រង់ចេញពីអត្ថបទរបស់ The Newsweek កាលពីថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន ពិតជាមានបំណងនិងផែនការ ក្នុងការអូសបន្លាយសង្គ្រាម នៅអ៊ុយក្រែនឲ្យបានយូរបំផុត តាមដែលអាចធ្វើទៅបានពិតមែន។ ការលើកឡើងកន្លងមកដែល ត្រូវបានធ្វើឡើងដោយ លោកប្រធានាធិបតីរុស្សី Vladimir Putin ត្រូវបានអះអាងនិងគាំទ្រពីសំណាក់អ្នកជំនាញយោធា ដ៏ល្បីរបស់អាមេរិកម្នាក់ ដែលមានឈ្មោះថា Sean Spoonts...
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹង ស្ដីពីការពង្វាងចរាចរណ៍ ផ្លូវលេខ២០០៤ ចន្លោះពីផ្លូវលេខ២៧១ ដល់ផ្លូវលេខ៣៧១ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញសំដៅ កាត់បន្ថយជំនន់ទឹកភ្លៀង ដែលតែងតែបង្កឲ្យមានការខូចខាត ដល់ហេដ្ឋារចនាសម្ព័ន្ធនានា ក៏ដូចជាបង្កផលប៉ះពាល់ដល់បរិស្ថានផង រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានដាក់លូ រំដោះទឹកជន់លិច នៅលើកំណាត់ផ្លូវលេខ២០០៤ ចន្លោះពីផ្លូវលេខ២៧១ ដល់ផ្លូវលេខ៣៧១ និងបញ្ចប់ការដ្ឋាននៅយប់ថ្ងៃទី២៨...
ភ្នំពេញ ៖ ស្ថានតំណាងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ “Mini Thailand Week 2022” នៅផ្សារទំនើបភួពុយ ក្រុងបាត់ដំបង ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែ ខែសីហា ឆ្នាំ ២០២២ ពីម៉ោង១០ព្រឹក ដល់ម៉ោង ១០យប់ ជាមួយការប្រគុំតន្ត្រី...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ថា មន្ត្រីលោកខាងលិច បានប្រាប់ដល់ អ្នកកាសែតថា ការវាយប្រហាររបស់អ៊ុយក្រែន លើឧបទ្វីបគ្រីមៀ កំពុងមានផលប៉ះពាល់ផ្លូវចិត្ត និងប្រតិបត្តិការយ៉ាងសំខាន់ លើកងកម្លាំងរបស់ទីក្រុងម៉ូស្គូ ។ពួកគេបានលើកឡើងថា ការផ្ទុះនៅមូលដ្ឋានទ័ពអាកាស Saki កាលពីថ្ងៃទី៩ ខែសីហា និងការវាយលុកផ្សេងទៀត បានធ្វើឱ្យយន្តហោះកងទ័ពជើងទឹក របស់កងនាវាសមុទ្រខ្មៅជាងពាក់កណ្តាល...
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃ តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២២នេះ បានបង្គាប់ឱ្យឃុំខ្លួន មន្រ្តីរាជការបម្រើការ នៅក្រសួងមហាផ្ទៃម្នាក់ និង បានបញ្ជូនខ្លួន ទៅឃុំខ្លួន ជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ដើម្បីរង់ចាំដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធស៊ីដាច់ប្រាក់ អ្នកដទៃ...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ថា គ្រាប់មីស៊ីលចំនួន ១គ្រាប់ បានវាយប្រហារជុំវិញ មូលដ្ឋានទ័ព សហរដ្ឋអាមេរិក ដ៏ធំបំផុតនៅក្នុងប្រទេសស៊ីរី ក្នុងខេត្ត Deir al-Zour ភាគខាងកើត កាលពីយប់ថ្ងៃសុក្រ ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស បានឲ្យដឹងថា...