បរទេស៖ យោងតាមការចេញផ្សាយដោយរបស់ rt.com និងត្រូវបានដកស្រង់ចេញពីអត្ថបទរបស់ The Newsweek កាលពីថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន ពិតជាមានបំណងនិងផែនការ ក្នុងការអូសបន្លាយសង្គ្រាម នៅអ៊ុយក្រែនឲ្យបានយូរបំផុត តាមដែលអាចធ្វើទៅបានពិតមែន។
ការលើកឡើងកន្លងមកដែល ត្រូវបានធ្វើឡើងដោយ លោកប្រធានាធិបតីរុស្សី Vladimir Putin ត្រូវបានអះអាងនិងគាំ
ទ្រពីសំណាក់អ្នកជំនាញយោធា ដ៏ល្បីរបស់អាមេរិកម្នាក់ ដែលមានឈ្មោះថា Sean Spoonts គឺជាអតីតយោធាជើងទឹកអាមេរិកផង និងក៏ជាប្រធានក្រុមអ្នកជំនាញវិភាគ ស្ថានភាពសង្គ្រាមរបស់វេបសាយ SOFREP ផងដែរ។
![](https://dap-news.com/wp-content/uploads/2022/08/photo_2022-08-20_12-26-48.jpg)
លោកបាននិយាយបែបនេះថា៖ សម្រាប់អ៊ុយក្រែនពួកគេចង់ បញ្ចប់សង្គ្រាមឲ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន ហើយរុញច្រានឲ្យរុស្សីចាកចេញ ពីប្រទេសឆាប់បំផុតតាមដែលអាចធ្វើទៅបាន ប៉ុន្តែខុសពីអ៊ុយក្រែននៅពេលនេះ សហរដ្ឋអាមេរិកគឺបានព្យាយាមធ្វើយ៉ាងណា ឲ្យសង្គ្រាមនេះអូសបន្លាយ ដើម្បីអាចឲ្យរុស្សីដួលរលំទាំងយោធា និងសេដ្ឋកិច្ចតែម្តង ៕
ប្រែសម្រួល៖ ស៊ុន លី
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)