ប៉េកាំង៖ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យអនុវត្តទាំងស្រុង នូវកិច្ចព្រមព្រៀងបទឈប់បាញ់ នៅយេម៉ែន ដោយពង្រីកសមិទ្ធិផល នៃបទឈប់បាញ់ និងផ្តោតលើការកែលម្អ ស្ថានភាពមនុស្សធម៌។ លោក Zhang បានឲ្យដឹងនៅឯសន្និសីទក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ស្តីពីប្រទេសយេម៉ែនថា “ចាប់តាំងពីការចាប់ផ្តើម នៃបទឈប់បាញ់មក ការស្លាប់ និងរបួសរបស់ជនស៊ីវិល...
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបង្កើត ក្រុមការងារចម្រុះ ដើម្បីចុះវាស់វែងកំណត់ព្រំដី ឈូសឆាយ សម្អាតដី និងរុះរើខ្ទម ក្រោយមានប្រជាពលរដ្ឋ ចូលទៅទន្ទ្រានកាន់កាប់ និងសង់ខ្ទមមិនរៀបរយ លើទីតាំងដីរបស់ ក្រុមហ៊ុន សីហនុ វីល ស្ពេសល អ៉ីខននើមី ហ្សូន នៃតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (SIHANOUK...
បឺលីន៖ ប្រភពពីក្រសួងការពារជាតិ បានឲ្យដឹងថា កងទ័ពអាកាសអាល្លឺម៉ង់ នបញ្ជូនកងនាវារួមទាំង យន្តហោះចម្បាំងទៅកាន់ឥណ្ឌូប៉ាស៊ីហ្វិក ជាលើកដំបូងកាលពីថ្ងៃចន្ទ សម្រាប់សមយុទ្ធរួម និងប្រតិបត្តិការផ្សេងៗទៀត។ ការបញ្ជូនយន្តហោះចម្បាំង Eurofighter ចំនួន ៦គ្រឿង និងយន្តហោះយោធាផ្សេងទៀត រួមទាំងនាវាដឹកយន្តហោះចម្បាំង គឺមានគោលបំណងលើកកម្ពស់ ទំនាក់ទំនងសន្តិសុខជាមួយតំបន់ ចំពេលមានភាពតានតឹងខ្លាំង ជុំវិញច្រកសមុទ្រតៃវ៉ាន់។ កងនាវានេះនឹងធ្វើទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី២៨ ខែកញ្ញា...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានសម្តែងការសោកស្តាយ ចំពោះនាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida ដែលបានថ្វាយដង្វាយ ទៅកាន់ទីសក្ការបូជា Yasukuni ដ៏ល្បីល្បាញដែលទាក់ទងនឹងសង្រ្គាម ដែលត្រូវបានគេមើលឃើញថា ជានិមិត្តរូបនៃអតីតកាលយោធានិយម និងអាណានិគមរបស់ប្រទេសជប៉ុន។ ក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនសម្តែងការខកចិត្ត និងសោកស្ដាយយ៉ាងខ្លាំង ចំពោះការពិតដែលថាមេដឹកនាំជប៉ុន ជាថ្មីម្តងទៀតបានបញ្ជូនដង្វាយ ទៅគោរពបូជានៅទីសក្ការៈ Yasukuni ដែលលើកតម្កើងសង្គ្រាម...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរំលឹកដល់ម្ចាស់រថយន្ត ចង្កូតស្តាំគ្មានពន្ធ បានចុះបញ្ជីរួចរាល់ ត្រូវប្រញាប់រួសរាន់ ចូលបង់ពន្ធ ដើម្បីចៀសវាងការឃាត់សួរនាំតាមដងផ្លូវ។ យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា បន្ទាប់ពីការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការអនុញ្ញាតឲ្យប្រមូលពន្ធ និងអាករលើរថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់...
ដាម៉ាស់៖ អ្នកជំនាញស៊ីរីបានឲ្យដឹងថា គោលបំណងពិតនៃវត្តមាន របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី គឺមិនដែលមានអំពីការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្មនោះទេ ប៉ុន្តែជាការលួចធនធាន និងការដាក់ចក្ខុវិស័យផ្ទាល់ខ្លួន អំពីអនាគតនៅលើប្រទេសអារ៉ាប់។ អ្នកជំនាញបានកត់សម្គាល់ថា ចាប់តាំងពីការគ្រប់គ្រងវិស័យប្រេង និងកសិកម្មសំខាន់ៗ រហូតដល់ការដាក់ទណ្ឌកម្ម ហើយសហរដ្ឋអាមេរិក បានរំលោភលើអធិបតេយ្យភាព របស់ស៊ីរីយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Maher Ihsan...
ស្វាយរៀង ៖ លោករស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀងបានថ្លែងថា ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលមកពីគណបក្សនយោបាយផ្សេងគ្នា ត្រូវតែខិតខំរួមសាមគ្គី សហការធ្វើការងារជាមួយគ្នា ប្រកបដោយការទទួលខុសត្រូវ ដើម្បីបម្រើប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឃុំ សង្កាត់របស់ខ្លួន ដោយមិនត្រូវរើសអើង បែងចែកពណ៌សម្បុរឬនិន្នាការនយោបាយនោះឡើយ។ ការថ្លែងបែបនេះរបស់លោករស់ ផារិទ្ធអភិបាលរងខេត្តស្វាយរៀងនៅក្នុងឪកាសដែលលោក តំណាងលោកអភិបាលខេត្ត បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតថ្មី...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ប្រាប់ទៅកាន់ អ្នករាយការណ៍ពិសេសរបស់ UNប្រចាំនៅកម្ពុជាថា ការអនុវត្តលទ្ធិប្រជាធិបតេយ្យដោយ គ្មាននីតិរដ្ឋនឹងនាំទៅជាអនាធិបតេយ្យ។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើង ក្នុងឱកាសអនុញ្ញាតឱ្យលោក វិទិត មុនតាប៊ន (Vitit MUNTARBHORN) អ្នករាយការណ៍ពិសេសទទួលបន្ទុក សិទ្ធិមនុស្សរបស់អង្គការស ហប្រជាជាតិប្រចាំកម្ពុជា...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងកាលពីថ្ងៃចន្ទថា យោធារុស្ស៊ីបានសម្លាប់ទាហានស៊ីឈ្នួល រាប់សិបនាក់ ក្នុងប្រទេសអ៊ុយក្រែន ក្នុងការវាយប្រហារ ប្រកបដោយភាពជាក់លាក់ខ្ពស់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ក្រសួងការពារជាតិរុស្ស៊ីថា កងទ័ពអាកាសរុស្ស៊ី បានទៅដល់ចំណុច ដាក់ពង្រាយទាហានស៊ីឈ្នួល ក្នុងតំបន់ Kharkov ។ សេចក្តីថ្លែងការណ៍...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្ដល់ការគាំទ្រដល់កម្លាំង ប្រជាការពារដែលជាកម្លាំង រួមចំណែកពង្រឹងការងារសន្តិសុខ ក្នុងមូលដ្ឋាន ជាមួយប៉ុស្តិ៍រដ្ឋបាល។ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិត បឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នាថ្ងៃទី១៥...