ភ្នំពេញ៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានថ្លែងឱ្យដឹងកាលពីថ្ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ថា សមត្ថកិច្ចបានឃាត់ខ្លួនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន២នាក់ បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ ជាប់ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសល្បែងស៊ីសង -ប្រជល់មាន់តាមអនឡាញ នៅស្រុកបារាយណ៍ខេត្តកំពង់ធំ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក គោរពយ៉ាងម៉ឺងម៉ាត់នូវ គោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍ រួមចិន-អាមេរិកទាំង៣ និងដោះស្រាយបញ្ហាពាក់ព័ន្ធ នឹងតៃវ៉ាន់ដោយប្រយ័ត្នប្រយែង និងត្រឹមត្រូវ ដោយលើកឡើងថា ប្រទេសចិន នឹងចាត់វិធានការប្រកបដោយភាពម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពដើម្បីការពារ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។ អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានជាទៀងទាត់ ដើម្បីឆ្លើយតបទៅនឹងសំណួរ...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិនបានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ សមាជិកសភាអាមេរិក រួមទាំងព្រឹទ្ធសមាជិកលោក Ed Markey ទៅកាន់តំបន់តៃវ៉ាន់ របស់ប្រទេសចិន ដែលចាប់ផ្តើមពីថ្ងៃអាទិត្យបង្ហាញពី មុខមាត់ពិតរបស់សហរដ្ឋអាមេរិកថា ជាអ្នកបំផ្លាញសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ ដំណើរ ទស្សនកិច្ច នេះ ជា ការ បំពាន យ៉ាង ខ្លាំង លើ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំក្រុមហ៊ុនថៃ ឱ្យធ្វើការរវិនិយោគ លើការផលិតក្រដាស និងបង្កើតរោងចក្រផលិតជីសរីរាង្គ នៅប្រទេសកម្ពុជា។ នាឱកាសអនុញ្ញាតឲ្យលោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ (Korsak Chairasmisak) ប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) ចូលជួបសម្ដែងការគួរសម និងពិភាក្សា...
ភ្នំពេញ៖ នាថ្ងៃទី១៥ ខែសីហា ឆ្នាំនេះ ជាខួបទី៧៧នៃការទទួលបរាជ័យ លើសង្គ្រាមលោកលើកទី២ និងការប្រកាសចុះចាញ់ ដោយគ្មានលក្ខខណ្ឌរបស់ជប៉ុន ។ ប៉ុន្តែអ្វីដែលធ្វើឱ្យ ពិភពលោកព្រួយបារម្ភ គឺយោធានិយមបាននិងកំពុង ងើបឡើងវិញជាសន្សឹមៗ នៅប្រទេសជប៉ុន ហើយប៉ុនប៉ងលុបបំបាត់ចោលការ រឹតត្បិតពីធម្មនុញ្ញសន្តិភាពទៀតផង ។ ជាពិសេស នាពេលថ្មីៗកន្លងទៅនេះ ទង្វើបង្ករឿងហេតុរបស់ អ្នកនយោបាយជប៉ុនមួយចំនួន ធ្វើឱ្យអ្នកផងទាំងពួងមានការ...
បន្ទាយមានជ័យ: ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាច្រើនថ្ងៃ ស្ថានភាពទឹក ក្នុងអូរព្រំដែនហក់ឡើងខ្ពស់ គួរឲ្យព្រួយបារម្ភ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោក គាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ និងកម្លាំងនគរបាល យោធា កងរាជអាវុធហត្ថ ចុះពិនិត្យស្ថានភាពទឹកតាមបណ្តោយអូរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រភាគខាងត្បូងផ្លូវជាតិលេខ៥ ខណៈទឹកភ្លៀងមួយភាគជាទឹកហូរធ្លាក់មកពីប្រទេសថៃ ដែលអាចប្រឈមឲ្យ មានការជន់លិចលំនៅដ្ឋាន និង ផលដំណាំរបស់ប្រជាពលរដ្ឋ។...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និង សម្តេច ឈឹង ប៊ុនឈា ព្រះអគ្ការធិការរង រួមនិងថ្នាក់ដឹកនាំខេត្តជាច្រើនទៀត នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២២នេះ បាននិមន្ត និង អញ្ជើញបញ្ចុះបឋមសិលា សាងសង់ពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតនៅក្នុងបរិវេណវត្តជ្រោយថ្ម...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចារ បានឆ្លើយតបទៅនឹងមតិរិះគន់ ពីសំណាក់មហាជន លើការអនុញ្ញាតឲ្យមានការបើកដេប៉ាតឺម៉ងភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញថា ការបើកបង្រៀនេះ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នា រវាងកម្ពុជា-វៀតណាម លើផ្នែកអប់រំដែលមានកិច្ចព្រមព្រៀងតាំងពីឆ្នាំ២០០១មកម្ល៉េះ គ្មានអ្វីលើសនេះទេ ។ លោកក៏បានប្រៀបធៀបពីការអនុញ្ញាតឲ្យ បង្រៀនភាសាវៀតណាមនៅកម្ពុជា ទៅនឹងសហរដ្ឋអាមេរិកថា ប្រទេសមហាអំណាចមួយនេះ ក៏បានបើកការបង្រៀនភាសាខ្មែរដែរ។ កាលពីពេលថ្មីៗនេះ...
ភ្នំពេញ៖ ខណៈជិតដល់ថ្ងៃប្រឡង សញ្ញាបត្រទុតិយភូមិ ឬបាក់ឌុបដែលនឹងអាចឈាន ចូលមកក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ លោក រស់ សុវាចារ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ក្រសួងបន្ដលើកកកម្ពស់គុណភាពប្រឡងគ្រប់ប្រភេទ ដោយមិនមានការបន្ធូរបន្ថយឡើយ ដើម្បីពង្រឹងគុណភាព ធនធានមនុស្សរបស់កម្ពុជា ។ ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងអប់រំ រៀបចំដោយអ្នកនាំពាក្យរាជរដ្ឋាភិបាល...
ពេលថ្មីៗកន្លងទៅនេះ លោក Joe Biden ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាជាផ្លូវការលើ «សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ» ។ ការចូលជាធរមាននិងអនុវត្តសេចក្តីព្រាងច្បាប់នេះ នឹងជះឥទ្ធិពលចំពោះការធ្វើឱ្យមានភាពកាន់តែល្អប្រសើរ ក៏ដូចជាសន្តិសុខ និងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ នៃបន្ទះឈីបសកល និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគជាប្រក្រតីរបស់ សហគ្រាសបណ្តាប្រទេសនានាដោយគោរពតាមក្រឹត្យ ក្រមទីផ្សារជាមូលដ្ឋាន។ គួររំលឹកថា 《សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ》អាចចែកជាចំណែកធំពីរ គឺបន្ទះឈីបនិងវិទ្យាសាស្ត្រ ។ សេចក្តីព្រាងច្បាប់នេះនឹងផ្តល់ឧបត្ថម្ភកធនរដ្ឋាភិបាលក្នុងតម្លៃជាង...