ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៨នាក់ទៀត ខណៈជាសះស្បើយចំនួន៣៧នាក់ និងស្លាប់គ្មាន គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ២៦៤នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ៩៥៨នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ប៉េកាំង៖ ការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋ និងការិយាល័យព័ត៌មាន ក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋ ប្រជាមានិតចិន បានបោះពុម្ពសៀវភៅសមួយ ដែលមានចំណងជើងថា “សំណួរតៃវ៉ាន់ និងការបង្រួបបង្រួម របស់ចិនក្នុងយុគសម័យថ្មី” កាលពីថ្ងៃពុធ ដោយទាក់ទាញការចាប់ អារម្មណ៍ជាសកលយ៉ាងខ្លាំង។ មនុស្សជាច្រើនបានឲ្យដឹងថា តៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិន គោលការណ៍ចិនតែមួយ គឺជាការឯកភាពយ៉ាងទូលំទូលាយ របស់សហគមន៍អន្តរជាតិ ហើយសៀវភៅសនេះបង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់ប្រទេសចិនក្នុងការស្វែងរក...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ ស្តីពី ការបន្ថែមរបបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន និងឧបត្ថម្ភអ្នកបម្រើជូនជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី១ ៕
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានក្រើនរំលឹក ក៏ដូចជាណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប កុំធ្វេសប្រហែសឲ្យសោះពីជំងឺកូវីដ១៩ បើទោះបីកម្ពុជាបាន ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក៏ដោយ គិតត្រឹមខែកក្កដា ឆ្នាំ២០២២នេះ ។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី១៤ សីហា លោកស្រី ឱ វណ្ណឌីន...
ក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ល្បី លំដាប់ពិភពលោក H&M នៅថ្ងៃទី១៤ ខែសីហា បានចុះអនុស្សារណៈ នៃការយោគយល់ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដើម្បីបើកសាខាថ្មីបន្ថែមមួយទៀត នៅក្នុងប្រទេសកម្ពុជា ស្ថិតក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលមានទំហំកាន់តែធំ ដោយគ្រោងនឹងបើកដំណើរការ នៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ។ តាមរយៈពិធីចុះអនុស្សារណៈ នៃការយោគយល់ដែលធ្វើឡើង នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ហៃយ៉ាត់...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍កាលពីថ្ងៃអាទិត្យថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ (IRGC) បានរឹបអូសកប៉ាល់ដឹកប្រេងរត់ពន្ធជាង ២២០០០លីត្រ នៅក្នុងដែនទឹកភាគខាងត្បូងនៃប្រទេស។ ប្រធានចៅក្រមនៃខេត្ត Hormuzgan របស់អ៊ីរ៉ង់ លោក Mojtaba Qahremani ត្រូវបានដកស្រង់សម្តីដោយ IRNA ដែលបានលើកឡើងថា នៅពេលរកឃើញកប៉ាល់នោះ កងកម្លាំងទ័ពជើងទឹករបស់ IRGC បានរឹបអូសយកវា...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ (ISNA) បានរាយការណ៍ថា គណៈកម្មាធិការសភាអ៊ីរ៉ង់បានឲ្យដឹងថា កិច្ចពិភាក្សា ស្តីពីការស្តារឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ត្រូវតែមានលទ្ធផលក្នុងការ ដកចេញនូវទណ្ឌកម្មរបស់ សហរដ្ឋអាមេរិកក្នុងវិធីមួយ ដើម្បីការពារផលប្រយោជន៍ សេដ្ឋកិច្ចរបស់អ៊ីរ៉ង់។ លោក Abolfazl Amoui អ្នកនាំពាក្យនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយ ការបរទេសរបស់សភាអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការ ដែលបានធ្វើឡើង...
ប៉េកាំង៖ ចិន បានបញ្ជូននាវាមុជទឹកបំបាំងកាយថ្មីបំផុត របស់ខ្លួន ទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ខណៈភាពតានតឹង កើនឡើងដោយសារ ការគាំទ្ររបស់អាមេរិក លើកោះនេះ។ ដូចដែលបានឃើញ នៅក្នុងរបាយការណ៍មួយ នាវាមុជទឹកវាយប្រហារ របស់កងទ័ពជើងទឹករំដោះប្រជាជន បានចូលបម្រើក្នុងខែកក្កដា ឆ្នាំ២០២២។ យោងតាមសារព័ត៌មាន Naval News នាវាមុជទឹកត្រូវបានបង្ហាញ ដល់កងនាវាចរសមុទ្រខាងកើតរបស់ចិន ដែលមានទីតាំងនៅ ជាប់នឹងកោះតៃវ៉ាន់។...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ថា លោក ប្រធានាធិបតីរុស្ស៊ី ប្លាឌីមៀ ពូទីន បានប្រាប់ដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា ប្រទេសទាំង២នឹង “បង្កើនទំនាក់ទំនងទ្វេភាគី ដ៏ទូលំទូលាយ និងស្ថាបនា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នា”...
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា Zoom បានធ្វើបច្ចុប្បន្នភាព កម្មវិធីសម្រាប់កុំព្យូទ័រ Mac ដើម្បីធ្វើការកែសម្រួល ភាពចន្លោះប្រហោង ដែលមាននៅក្នុងមុខងារអាប់ដេត ដោយស្វ័យប្រវត្តិរបស់កម្មវិធី។ ភាពចន្លោះប្រហោងនេះ អាចឲ្យជនខិលខូច ចូលទៅធ្វើការផ្លាស់ប្ដូរកំណត់ នៅក្នុងប្រព័ន្ធប្រតិបត្តិការ របស់កុំព្យូទ័រ បើទោះបីជាពួកគេពុំមានសិទ្ធិគ្រប់គ្រាន់ ចូលទៅក្នុងផ្នែកទាំងនោះ។ ភាពចន្លោះប្រហោង មាននៅក្នុងកម្មវិធី Zoom ពីជំនាន់...