បរទេស៖ សហស្ថាបនិកធនាគារ Alfa របស់រុស្សី លោក Mikhail Fridman បានស្នើសុំផ្ទេរទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួន ១ ពាន់លានដុល្លារ ដែលបច្ចុប្បន្នត្រូវបានជាប់គាំងនៅក្រោមទណ្ឌកម្មរបស់ចក្រភពអង់គ្លេស ទៅឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alfa របស់អ៊ុយក្រែន ដើម្បីជួយកសាងប្រទេសនេះឡើងវិញ នេះបើយោងតាមកាសែត Wall Street Journal ។ យោងតាមសារព័ត៌មាន RT...
បរទេស៖ លោក Li Zhanshu បាននិយាយថា ក្រុងវ៉ាស៊ីនតោននឹងមិនអាច “ទប់ទល់នឹង” ប្រទេសចិនដោយប្រើភាពតានតឹងជុំវិញកោះតៃវ៉ាន់ជាឥទ្ធិពលលើទីក្រុងប៉េកាំងនោះទេ។ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ នៃប្រទេសចិន បានធ្វើការកត់សម្គាល់បែបនេះ នៅទីក្រុងមូស្គូកាលពីថ្ងៃសុក្រក្នុងអំឡុងពេលជួបជាមួយលោកស្រី Valentina Matvienko ប្រធានសភាជាន់ខ្ពស់ នៃសភារុស្ស៊ីក្រុមប្រឹក្សាសហព័ន្ធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង...
Breaking: ក្រុមប្រឹក្សារាជសម្បត្តិ ប្រកាស ព្រះអង្គម្ចាស់ Charles ជាព្រះមហាក្សត្រ ជាផ្លូវការ។ (AFP)
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មក្រុមហ៊ុនផលិតយន្តហោះដ្រូនជាច្រើនរបស់អ៊ីរ៉ង់ សម្រាប់ការជួយដល់យោធារុស្ស៊ី ដោយព្រមានប្រទេសផ្សេងទៀត កុំឱ្យគាំទ្រ ឬអភិវឌ្ឍឧបករណ៍ ដែលផ្តល់ផលប្រយោជន៍ដល់សត្រូវ របស់អ៊ុយក្រែន។ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹង ក្រុមហ៊ុនអ៊ីរ៉ង់ចំនួនបី និងបុគ្គលម្នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការអភិវឌ្ឍន៍ និងផលិតយន្តហោះដ្រូនរបស់អ៊ីរ៉ង់ (UAVs)។ លោក Brian E. Nelson អនុរដ្ឋលេខាធិការរតនាគារ...
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បានឲ្យដឹងថា ទីក្រុងម៉ូស្គូបច្ចុប្បន្ន កំពុងពិចារណាចាត់វិធានការសងសឹក ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្ត របស់ទីក្រុងគៀវ ក្នុងការដាក់របបទិដ្ឋាការ សម្រាប់ពលរដ្ឋរុស្ស៊ី។ លោក Rudenko ត្រូវបានសារព័ត៌មានក្នុងស្រុក ស្រង់សម្ដីថា “បច្ចុប្បន្នយើងកំពុងពិភាក្សា អំពីបញ្ហានេះនៅក្នុងនាយកដ្ឋានផ្សេងៗ យើងនឹងពិចារណាលើទិដ្ឋភាពយ៉ាងទូលំទូលាយ រួមទាំងផ្នែកមនុស្សធម៌ផងដែរ”។ លោកបានលើកឡើងថា “យើងមិនចង់ធ្វើឱ្យស្មុគស្មាញដល់ជីវិតរបស់ពលរដ្ឋអ៊ុយក្រែនទាំងនោះ...
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានចេញសេចក្ដីសម្រេច បង្កើតក្រុមការងារចំពោះកិច្ច របស់ក្រសួងយុត្តិធម៌ប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃការជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម កេងប្រវ័ញ្ចពលកម្ម និងអាជីវកម្មផ្លូវភេទ។ បើតាមសេចក្តីសម្រេច បានឲ្យដឹងថា ក្រុមការងារនេះមានលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធាន អមដោយ អនុប្រធាន១រូប និងមានសមាជិកចំនួនចំនួន១៦រូប។ ខ្លឹមសារលម្អិតមានដូចខាងក្រោម៖
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីណែនាំ ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ។ ខ្លឹមសារលម្អិតមានដូចខាងក្រោម៖
តេអេរ៉ង់៖ ឧត្តមសេនីយអ៊ីរ៉ង់កំពូលម្នាក់ បានឲ្យដឹងថា អ៊ីរ៉ង់បានចេញការព្រមាន ជាលាយលក្ខណ៍អក្សរ ដល់រដ្ឋក្នុងតំបន់ទាំងអស់ ដែលធ្វើជាម្ចាស់ផ្ទះ នៃកងកម្លាំងយោធាអាមេរិកថា វត្តមានរបស់អាមេរិក បែបនេះបង្កើនការគំរាមកំហែង ប្រឆាំងនឹងអ៊ីរ៉ង់។ លោក Mohammad Baqeri ប្រធានអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះ នៅលើទំព័ររបស់លោក នៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលអភិវឌ្ឍក្នុងស្រុក Rubika ។...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ (ISNA) មេបញ្ជាការកងទ័ពអាកាសរបស់កងទ័ពអ៊ីរ៉ង់ បានឲ្យដឹងថា សាធារណៈរដ្ឋអ៊ីស្លាម បានក្លាយខ្លួនជាអ្នកផលិត យានជំនិះគ្មានមនុស្សបើក (UAVs) ដែលត្រូវបានគេស្គាល់ ជាទូទៅថា ជាយន្តហោះដ្រូន និងមានបំណងធ្វើឱ្យមាន ការរីកចម្រើនបន្ថែមទៀត នៅក្នុងវិស័យនេះ ។ ធ្វើការកត់សម្គាល់នៅទីក្រុង Tabriz ភាគពាយ័ព្យប្រទេស លោក Hamid Vahedi...
វ៉ាស៊ីនតោន៖ ចៅក្រម អាមេរិក បានច្រានចោលបណ្តឹង របស់អតីតប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ប្រឆាំង នឹង លោកស្រី Hillary Clinton។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កាលពីយប់ថ្ងៃព្រហស្បតិ៍ ចៅក្រមបានឲ្យដឹងថា បណ្តឹងនេះមិនមែនជាកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរក “ការដោះស្រាយ ចំពោះការខូចខាតផ្លូវច្បាប់” នោះទេ...