ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីរុស្ស៊ី ផ្តល់ប្រាក់ ១ពាន់លានដុល្លារ ឲ្យអ៊ុយក្រែន ដើម្បីបញ្ចៀសទណ្ឌកម្ម មកលើខ្លួន

បរទេស៖ សហស្ថាបនិកធនាគារ Alfa របស់រុស្សី លោក Mikhail Fridman បានស្នើសុំផ្ទេរទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួន ១ ពាន់លានដុល្លារ ដែលបច្ចុប្បន្នត្រូវបានជាប់គាំងនៅក្រោមទណ្ឌកម្មរបស់ចក្រភពអង់គ្លេស ទៅឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alfa របស់អ៊ុយក្រែន ដើម្បីជួយកសាងប្រទេសនេះឡើងវិញ នេះបើយោងតាមកាសែត Wall Street Journal ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រភពបានប្រាប់កាសែតកាលពីថ្ងៃពុធថា ការប៉ុនប៉ងនេះមានគោលបំណងបញ្ចុះបញ្ចូលទីក្រុងឡុងដ៍ឱ្យទម្លាក់ទណ្ឌកម្ម។

ប្រធានក្រុមប្រឹក្សាភិបាលនៃសាខា Alfa ក្នុងប្រទេសអ៊ុយក្រែន លោក Roman Shpek បានប្រាប់សារព័ត៌មានដោយពន្យល់ថា “ធនាគារចង់ក្នុងនាមជាធនាគារឯកជនដ៏ធំបំផុតមួយក្នុងប្រទេសអ៊ុយក្រែន … មូលនិធិអាចត្រូវបានប្រើប្រាស់ដើម្បីជួយក្រុងគៀវកសាងឡើងវិញក្នុងវិស័យដូចជាហេដ្ឋារចនាសម្ព័ន្ធ ការថែទាំសុខភាព និងសន្តិសុខស្បៀងអាហារ និងថាមពល។

ក្រុមហ៊ុនដំបូងបានស្នើសុំការផ្ទេរប្រាក់នៅក្នុងខែមិថុនាទៅកាន់ធនាគារជាតិនៃអ៊ុយក្រែន ដែលការយល់ព្រមរបស់ពួកគេនឹងត្រូវបានទាមទារ មុនពេលដែលបញ្ហានេះអាចឆ្លងទៅសហភាពអឺរ៉ុប។ ទីបំផុតទីក្រុងព្រុចសែល នឹងទទួលខុសត្រូវចំពោះការអនុញ្ញាតឱ្យមូលនិធិចាកចេញពីអឺរ៉ុប ហើយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អ៊ុយក្រែនរបស់ Alfa បានដាក់ញត្តិទៅក្រុមប្រឹក្សាអឺរ៉ុបក្នុងនាម Fridman កាលពីសប្តាហ៍មុន៕

ប្រែសម្រួលៈ ណៃ តុលា

To Top