ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្ដេចមិនញញើតដៃ ជាមួយនឹងការដកចោល ចេញពីមុខតំណែងអភិបាលខេត្ត អភិបាលរង អភិបាលស្រុក ឬក៏ឋានៈនាយទាហាន នគរបាល អាវុធហត្ថ ចាប់ពីស័ក្ក៥ឡើងលើ ដោយសម្ដេច នឹងចេញអនុក្រឹត្យ បញ្ចប់ភារកិច្ចចោលតែម្ដង ប្រសិនបើរកឃើញថា មិនទទួលខុសត្រូវ លើមុខងាររបស់ខ្លួន ។...
បរទេស ៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា យោធាអាល្លឺម៉ង់ គួរតែដើរតួនាំមុខគេ ក្នុងការពង្រឹងសន្តិសុខនៅអឺរ៉ុប។ លោកក៏បានសន្យា ផ្តល់មូលនិធិបន្ថែមទៀត សម្រាប់កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសនេះ ខណៈដែលដាក់ឈ្មោះរុស្ស៊ីថា ជាសត្រូវចម្បង សម្រាប់អនាគតដ៏ខ្លីខាងមុខ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា...
បរទេស ៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិយាយថា ទីក្រុងព្យុងយ៉ាងនឹងប្រឈមមុខនឹង “ការឆ្លើយតបដ៏លើសលប់” នៅក្នុងព្រឹត្តិការណ៍ នៃការវាយប្រហារនុយក្លេអ៊ែរ ដោយចេញការព្រមាន បន្ទាប់ពីកូរ៉េខាងជើង បានបញ្ចូលគោលលទ្ធិ នុយក្លេអ៊ែរផ្ទាល់ខ្លួន ទៅជាច្បាប់ថ្មីមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីសន្តិសុខមកពីប្រទេសទាំងពីរបានជួបជុំគ្នាសម្រាប់ “ការប្រជុំក្រុមយុទ្ធសាស្ត្រ...
បរទេស ៖ ក្រុមហ៊ុនប្រេងដ៏ធំរបស់រុស្ស៊ីឈ្មោះ Rosneft បានបង្កើនប្រាក់ចំណេញសុទ្ធរបស់ខ្លួនចំនួន ១៣ភាគរយ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ ទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចក៏ដោយ។ ប្រាក់ចំណូលសុទ្ធរបស់ក្រុមហ៊ុនបានកើនឡើងដល់ ៤៣២លានរូប្ល (៧,២២ ពាន់លានដុល្លារ) ខណៈពេលដែលបំណុលបានថយចុះ១២ភាគរយ បើប្រៀបធៀបទៅនឹងដើមឆ្នាំ ដែលពង្រឹង “ភាពធន់ផ្នែកហិរញ្ញវត្ថុ” របស់ក្រុមហ៊ុន, នេះ បើ តាម ការ លើក...
ល្ងាចថ្ងៃទី១៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់នៅ ទីក្រុង Samarkand ប្រទេសអូបេគីស្ថាន លោក Xi Jinping ប្រធានរដ្ឋចិននិង លោក Putin ប្រធានាធិបតីរុស្ស៊ី បានជួបសន្ទនាទ្វេភាគី ផ្លាស់ប្តូរមតិយោបល់ អំពីទំនាក់ទនងចិននិងរុស្ស៊ី និងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលយកចិត្តទុកដាក់រួមគ្នា។ លោក Xi Jinping...
ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២២ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញ ថ្លែងសុន្ទរកថា គន្លឹះក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ប្រមុខរដ្ឋ នៃអង្គការសហប្រតិបត្តិការ សៀងហៃលើកទី២២ ដែលប្រារព្ធធ្វើនៅទីក្រុង Samarkand ប្រទេសអ៊ូបេគីស្ថាន ។ លោកបានអញ្ជើញឡើងថ្លែង សុន្ទរកថា គន្លឹះក្រោមចំណងជើងថា« ក្តាប់ជាប់ចរន្ត នៃយុគសម័យ បង្កើនសាមគ្គីភាព...
ភ្នំពេញ៖តាមរយៈសារសំឡេងពិសេសនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានព្រមានដកតំណែងអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងកងកម្លាំងថ្នាក់ណាក៏ដោយ ដែលរកឃើញថាមិនទទួលខុសត្រូវលើមុខងាររបស់ខ្លួន ដោយបណ្ដែតបណ្ដោយ ឱ្យមានការលេងល្បែងស៊ីសងនៅតាមមូលដ្ឋាន។
ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេសនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានដាក់ចេញបទបញ្ជាឱ្យអាជ្ញាធរនិងកងម្លាំងត្រូវបង្រ្កាបល្បែងស៊ីសងខុសច្បាប់ឱ្យទាន់ពេលវេលានិងដាច់ណាត់បំផុត។
ភ្នំពេញ ៖ បន្ទាប់ពីបែកធ្លាយវីដេអូរឿងរ៉ាវ លោក នាយកសាលាសេរី ក្រុងតាខ្មៅ ប្រើប្រាស់ហិង្សាលើសិស្សរបស់ខ្លួនដែលមិនបានគោរពវិន័យសាលា បានធ្វើឲ្យមានផ្ទះការវែកញ៉ែក ចែករំលែកទស្សនៈរៀងៗខ្លួន មានទាំងយល់ស្របទង្វើរបស់លោនាយក ហើយក៏មានការមិនពេញចិត្តចំពោះការប្រើប្រាស់កម្លាំងបាយ ក្នុងការអប់រំដល់សិស្សានុសិស្សនោះ បានឈានមកដល់ទីបញ្ចប់ហើយ ក្រោយត្រូវរ៉ូវគ្នារវាងលោកនាយក និងអាណាព្យាបាលសិស្ស។ ក្រោយហេតុការណ៍នេះ មានការជជែកដេញដោលជាខ្លាំងពីសំណាក់មហាជនរួចមកនោះ ក៏ឃើញមានការ ចេញមុខបកស្រាយពីហេតុការណ៍ខាងលើនេះ រៀងៗខ្លួនពីសំណាក់លោកនាយកផ្ទាល់ ក៏ដូចជាអាណាព្យាបាលផ្ទាល់ផងដែរ តែយ៉ាងណាមិញ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសអ៊ីស្រាអ៊ែល បានបើកការវាយប្រហារទៅលើទីតាំងយោធាជាច្រើនកន្លែងក្នុងរដ្ឋធានីទីក្រុង ដាម៉ាសប្រទេសស៊ីរីកាលពីយប់ ថ្ងៃសុក្រម្សិលមិញនេះ។ ប្រភពដដែលបានបន្តទៀតថាទោះបីជាយ៉ាងណាក្តី ប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរី បានធ្វើការរាំងខ្ទប់មីស៊ីលទាំងនោះបានជោគជ័យនៅលើអាកាសប៉ុន្តែសម្លេងផ្ទុះ បានបន្ទរលឺពាសពេញ ទីក្រុងជាមួយនឹងមីស៊ីលជាច្រើនគ្រាប់របស់អ៊ីស្រាអ៊ែល។ លើសពីនេះផងដែរអ៊ីស្រាអ៊ែលក្នុងថ្ងៃតែមួយ ក៏បានបាញ់មីស៊ីលសំដៅទីតាំង ផ្សេងទៀតក្បែរទីក្រុងដាម៉ាសដូចជានៅតំបន់ Sayyida Zainab ផងដែលជឿជាក់ថាទីកន្លែងលាក់ខ្លួនដ៏សំខាន់របស់ ក្រុមប្រយុទ្ធ Hezbollah និងក្រុមចលនា Shiite ផងនោះ៕ ប្រែសម្រួល៖ស៊ុនលី