គៀវ៖ តាមរយៈការបើកស្ថានទូតឡើងវិញ ជប៉ុនមានគោលបំណងបង្កើនការសម្របសម្រួលជាមួយក្រុមប្រទេសទាំង៧ ផ្សេងទៀតក្នុងវិស័យមួយចំនួន ដូចជាជំនួយកសាងឡើងវិញសម្រាប់អ៊ុយក្រែន។ សមាជិក G-7 ចំនួន ៦ផ្សេងទៀត រួមមានចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងសហរដ្ឋអាមេរិក បានបង្កើតស្ថានទូតរបស់ពួកគេឡើងវិញមុនរដូវក្តៅ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ គួរបញ្ជាក់ថា នៅទីក្រុងគៀវ ការវាយប្រហារដោយកងកម្លាំងរុស្ស៊ីបា នធូរស្រាល ហើយពលរដ្ឋជាច្រើន...
រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Ishtaye បានឲ្យដឹងថា ចេតនារបស់ចក្រភពអង់គ្លេស ក្នុងការផ្លាស់ទីស្ថានទូតរបស់ខ្លួន នៅអ៊ីស្រាអែលទៅកាន់ទីក្រុងយេរ៉ូសាឡឹម “គឺជាការបំពានច្បាប់អន្តរជាតិ”។ លោក Ishtaye បានឲ្យដឹងនៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍នៃគណៈរដ្ឋមន្ត្រីមួយថា ការផ្លាស់ស្ថានទូតអង់គ្លេស ទៅកាន់ទីក្រុងយេរ៉ូសាឡឹម “នឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីជាមួយប៉ាឡេស្ទីន និងប្រទេសអារ៉ាប់ និងរដ្ឋអ៊ីស្លាម ហើយនឹងដកចក្រភពអង់គ្លេស ចេញពីកិច្ចខិតខំប្រឹងប្រែងអន្តរជាតិនាពេលអនាគត ដើម្បីឈានដល់ដំណោះស្រាយ ដែលបញ្ចប់ជម្លោះនៅប៉ាឡេស្ទីន”...
វ៉ាស៊ីនតោន ៖ អ្នកប្រាជ្ញអាមេរិកដ៏ល្បីល្បាញ និងជាទីប្រឹក្សាជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកក្នុងការ ស្តីបន្ទោសប្រទេសរុស្ស៊ី ចំពោះការលេច ធ្លាយបំពង់បង្ហូរឧស្ម័ន Nord Stream គឺ “មិនគួរឱ្យជឿខ្លាំងនោះទេ” ដោយអំពាវនាវ ឱ្យមានការស៊ើបអង្កេត ដោយស្មោះត្រង់ ។ លោក Jeffrey Sachs នាយកមជ្ឈមណ្ឌល...
ម៉ូស្គូ៖ សភាជាន់ខ្ពស់របស់រុស្ស៊ី ក្រុមប្រឹក្សាសហព័ន្ធកាលពីថ្ងៃអង្គារបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីការចូលជាសមាជិករបស់តំបន់ Donetsk, Lugansk, Zaporizhzhia និង Kherson ទៅកាន់ប្រទេសរុស្ស៊ី។ សមាជិកព្រឹទ្ធសភា បានបោះឆ្នោតជាឯកច្ឆ័ន្ទលើច្បាប់នេះ ក្នុងសម័យប្រជុំពេញអង្គ។ កាលពីថ្ងៃចន្ទ សភាជាន់ទាបរបស់រុស្ស៊ី គឺរដ្ឋ Duma បានផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ ។ ពិធីមួយត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ នៅក្នុងវិមានក្រឹមឡាំង សម្រាប់ការចុះហត្ថលេខាលើសន្ធិសញ្ញា ដើម្បីបញ្ចូលតំបន់...
ភ្នំពេញ ៖ ក្រោយពីគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែររួបរួមគ្នា ព្រមទាំងផ្តល់តួនាទីឲ្យលោក គង់ គាំផងនោះ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ការរួបរួមរបស់បក្សទាំង២នេះ ដែលមានលោកថាច់ សេដ្ឋាខាងបក្សភ្លើងទៀន និងលោកគង់ ម៉ូនីកា មេបក្សឆន្ទៈខ្មែរ សុទ្ធតែកើតចេញពីគណបក្សចាញ់ឆ្នោត ដូច្នេះគឺបានមិនធ្វើឲ្យបក្សប្រជាជ នព្រួយ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា គ្រូបង្រៀន ត្រូវបានចាត់ទុកជាមាតាបិតាទីពីរក្នុងការផ្តល់ការអប់រំ ទាំងចំណេះវិជ្ជា និងអត្តចរិត ដល់កុលបុត្រ កុលធីតា។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ ទិវាគ្រូបង្រៀន...
បាងកក ៖ ទេសាភិបាលធនាគារកណ្តាល របស់ប្រទេសថៃ បានឲ្យដឹងថា ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេស អាស៊ីអាគ្នេយ៍ នឹងនៅដដែល បើទោះបីជាមានការប្រែប្រួល សេដ្ឋកិច្ចពិភពលោកក៏ដោយ ។ លោក Sethaput Suthiwartnaruput ទេសាភិបាលធនាគារ កណ្តាលថៃ (BOT) បានប្រាប់សិក្ខា សាលាធុរកិច្ចថា សេដ្ឋកិច្ចថៃ ត្រូវបានគេរំពឹងថា...
តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា វិធានការនានា ដែលធ្វើឡើង ដើម្បីដកទណ្ឌកម្ម របស់ទីក្រុងវ៉ាស៊ីនតោន លើទីក្រុងតេអេរ៉ង់ និងធ្វើឱ្យកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ឡើងវិញគឺស្ថិតនៅលើផ្លូវត្រូវ ។ ដោយអត្ថាធិប្បាយ លើការវិវឌ្ឍន៍ ចុងក្រោយបង្អស់...
អង់ការ៉ា៖ ទូរទស្សន៍ NTV បានរាយការណ៍ថា មនុស្ស ១០នាក់ ត្រូវបានឃុំខ្លួន ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដែលសង្ស័យថា បានផ្ទេរប្រាក់មូលនិធិទៅឱ្យក្រុមរដ្ឋអ៊ីស្លាម (IS) នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ទូរទស្សន៍ NTV បានចុះផ្សាយថា ជនសង្ស័យទាំង ១០នាក់ ស្ថិតក្នុងចំណោមបុគ្គល ១២នាក់ដែលអាជ្ញាធរតួកគី តាមចាប់ខ្លួន ដោយចោទប្រកាន់ពីបទធ្វើការនៅក្នុងរចនាសម្ព័ន្ធអង្គការរបស់...
ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា រំលឹកថា កម្ពុជាបានគាំទ្រប្រទេសគុយបា ក្នុងការប្រឆាំងការ ហ៊ុំព័ទ្ធសេដ្ឋកិច្ចគុយបា តាមរយៈការដាក់ទណ្ឌកម្មនានា ដោយអយុត្តិធម៌ ។ នេះសបញ្ជាក់អំពីការរំលោភសិទ្ធិ របស់ប្រជាជនគុយបា និងរំលោភលើច្បាប់អន្តរជាតិ។ នាឱកាសទទួលជួបសវនាការជាមួយលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz)...