កណ្ដាល៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានចេញបទបញ្ជាទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវមានឆន្ទៈខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលានូវបទល្មើសគ្រឿង ព្រោះផលលំបាកនៃបញ្ហាសង្គមជាតិ នឹងកើតមាន ឡើងនាពេលខាងមុខ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ដ្រី នៃបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២...
ខណៈពេលសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បាននិងកំពុងបើកធ្វើ គណបក្សនិងអ្នកនយោបាយបរទេសសំខាន់ៗនិងឥស្សរជនមកពីគ្រប់មជ្ឈដ្ឋានបាននាំគ្នាផ្ញើសារលិខិតជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដើម្បីសម្តែងការអបអរសាទរចំពោះការបើកធ្វើដោយជោគជ័យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ។ លោក Paul Biya ប្រធានាធិបតីកាមេរូនបានលើកឡើងថា ជឿជាក់ថា សមាជលើកនេះពិតជានឹងបំពេញបន្ថែមនូវកម្លាំងចលករថ្មីក្នុងការជំរុញការស្តារឡើងវិញដ៏មហិមារបស់ប្រជាជាតិចិនជាក់ជាមិនខាន ។ លោក Muhammad Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានលើកឡើងថា ការបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី ២០...
ភ្នំពេញ៖ អគ្គិសនីកម្ពុជាបានប្រកាសចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងហេដ្ឋ រចនាសម្ព័ន្ធនៅតំបន់រុកតាឯក និងពាក់ស្នែង ដែលជាតំបន់អភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាលជូន ប្រជាពលរដ្ឋចេញពីតំបន់អង្គរ។អគ្គិសនីកម្ពុជាបាននិងកំពុងចុះធ្វើការសិក្សានៅតំបន់ខាងលើនៅថ្ងៃទី១៩ខែតុលាឆ្នាំ២០២២នេះដេីម្បីរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីបម្រើបងប្អូនតំបន់រុនតាឯកនិងពាក់ស្នែង ខេត្តសៀមរាបដោយគ្រោងបើកទីស្នាក់ការអន្ត រាគមន៍ផ្ទាល់នៅទីនោះតែម្តង។ សូមជម្រាបថា កាលពេលកន្លងមកនេះសម្តេចតេជោ ហ៊ុន សែនបានប្រកាសឲ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍តំបន់រុនតាឯក និងតំបន់ពាក់ស្នែងដោយពន្លឿនការសាងសង់ផ្លូវ សាលារៀន មន្ទីពេទ្យ រហូតដល់សាងសងវត្តអារាមដើម្បីប្រជាជនធ្វើការគោរពបូជាសាសនាផងដែរ។ គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ប្រជាពលរដ្ឋចំនួន ៨៩៤០គ្រួសារ...
ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីអាវុធហត្ថក្រោមឱវាទទាំងអស់ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោសដាច់អហង្ការចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ៣ជំនាន់ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មី...
ភ្នំពេញ៖ លោកឧកញ៉ា ឃាង ពុទ្ធី ត្រូវបានតែងតាំងជា ប្រធានសាខាបក្ស មជ.២ នៃគណៈកម្មាធិការគណបក្សមូលដ្ឋានគណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា។ សូមអានសេចក្តីសម្រេច ដូចខាងក្រោម៖
ភ្នំពេញ៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិករបស់ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងផ្ដល់ការយោគយល់ និងអនុគ្រោះចំពោះអតិថិជនដែលរងផលប៉ះ ពាល់ជាក់ស្ដែងដោយសារទឹកជំនន់ធ្ងន់ធ្ងរ ។ ការប្រកាសផ្ដល់ការយោគយល់ និងអនុគ្រោះនេះ ធ្វើឡើងតបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ យោងតាមសេចក្ដីថ្លែងការណ៍រួម របស់សមាគមធនាគារនៅកម្ពុជា...
បរទេស៖យោងតាមការបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួង យុត្តិធម៍របស់ប្រទេសអ៊ីស្រាអ៊ែលលោក Gideon Saar កាលពីថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែលគឺមានជំហច្បាស់លាស់ ហើយថានឹងមិនធ្វើការផ្គត់ផ្គង់អាវុធទៅឲ្យប្រទេសអ៊ុយក្រែនជាដាច់ខាតទោះបីជាមានសំណើរក្តី។ ប្រភពដដែលក៏បានឲ្យដឹងទៀតដែរថាកន្លងមករដ្ឋាភិបាលទីក្រុងគៀវបានបន្តធ្វើការស្នើសុំនិងដាក់ញ្ញាតិមកកាន់រដ្ឋាភិបាលអ៊ីស្រាអ៊ែលដើម្បី អាចសុំការផ្គត់ផ្គង់ជាអាវុធប៉ុន្តែក៏តែងតែត្រូវទទួល បានការបដិសេធរហូតមកដែរ។ លោក Saar បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មានថា៖ ការគាំទ្ររបស់យើងនៅតែមានចំពោះអ៊ុយក្រែនប៉ុន្តែមិនមែនជាសព្វាវុធនោះទេហើយ ក៏មិនមានអ្វីនឹងផ្លាស់ប្តូរនោះដែរនាពេលខាងមុខ។ កន្លងមករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន ធ្លាប់បានលើកឡើងថា វាគឺជាពេលវេលាមួយហើយដែលអ៊ីស្រាអ៊ែលគួរតែចាំបាច់ធ្វើការផ្គត់ផ្គង់ អាវុធមកឲ្យប្រទេសអ៊ុយក្រែនពីព្រោះខណៈនេះអ៊ីរ៉ង់ កំពុងផ្តល់អាវុធឲ្យរុស្សីដែលរួមមានទាំងមីស៊ីលចំងាយឆ្ងាយផង៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបរទេសមួយបានឲ្យដឹងថាប្រទេសអ៊ីរ៉ង់ បានសន្យាហើយថានឹងផ្គត់ផ្គង់រុស្សីជាមួយនឹងមីស៊ីលប្រភេទបាញ់ចេញពីនាវាមួយចំនួន បូករួមទាំងដ្រូនផងទៅឲ្យប្រទេសរុស្សី ដែលវាគឺជាសកម្មភាពដែលផ្ទុយទៅនឹង កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយនឹងលោកខាងលិច។ ប្រភពដដែលបានសរសេរទៀតថា បានដកស្រង់សំដីពីសំណាក់មន្ត្រីកាទូតអ៊ីរ៉ង់ចំនួន២រូប និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់២រូប ផ្សេងទៀតផងហើយបញ្ជាក់ថាកិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខាតាំងតែពីថ្ងៃទី៦ ខែតុលាមកម្ល៉េះ នៅពេលដែលអនុប្រធានាធិបតីអ៊ីរ៉ង់ និងមន្ត្រីអមផ្សេងទៀតបានបំពេញទស្សនកិច្ចនៅក្នុងទីក្រុងមូស្គូ។ មន្ត្រីម្នាក់ក្នុងចំណោមនោះបានសង្ក់តធ្ងន់ថា រុស្សី បានធ្វើការស្នើសុំយន្តហោះដ្រូន បន្ថែមជាពិសេសមីស៊ីលចំងាយឆ្ងាយត្រកូល Fateh និង Zolfaghar ដើម្បីបង្កើនភាពច្បាស់លាស់នៃប្រតិបត្តិការយោធារបស់ខ្លួន។...
ភ្នំពេញ៖ ប្រធានគណបក្សឯកភាពជាតិខ្មែរ ជាគណបក្សមុនគេដែលបាន ប្រកាសមិនស្វាគមន៍ចំពោះ ការអំពាវនាវញុះញង់របស់លោក សម រង្ស៊ី ដែលឱ្យកងកំលាំងប្រដាប់អាវុធ ក្រោកឈរប្រឆាំងផ្តួលរំលំ រដ្ឋាភិបាលឆ្នាំ២០២៣ ខាងមុខនោះទេ ផ្ទុយទៅវិញបានប្រកាស ត្រៀមរួ ចជាស្រេចក្នុង ការចូលរួម បោះឆ្នោត។ លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ បានលើកឡើងយ៉ាងដូច្នេះ ថាដោយបានប្រកាសអបអ...
ភ្នំពេញ៖ លោក ឡាវ វ៉ាន់ ត្រូវបានតែងតាំងជា ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន គណៈចលនាមហាជន និងមន្រ្តីផ្សេងទៀតជា អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការ គណបក្សមូលដ្ឋាន គណៈចលនាមហាជន និងសាខាគណបក្សចំណុះ ដែលទទួលបានការផ្តល់សេចក្តីទុកចិត្ត។